ម៉ែនញូ ចាប់​ផ្តើម​ដេញ​ថ្លៃ​ខ្សែ​ការពារ​ក្រុម​អេវើតុន

ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានឲ្យតម្លៃខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន (Leighton Baines) ប្រមាណ ១២លានផោន (១៨.៣០លានដុល្លា) ខណៈដែលគ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ចង់បានកីឡាកររូបនេះមកចូលរួមក្រុម ប៉ុន្តែត្រូវបានក្រុមអេវើតុន (Everton) បដិសេធចំពោះតម្លៃខាងលើនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានឲ្យតម្លៃខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន (Leighton Baines) ប្រមាណ ១២លានផោន (១៨.៣០លានដុល្លា) ខណៈដែលគ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ចង់បានកីឡាកររូបនេះមកចូលរួមក្រុម ប៉ុន្តែត្រូវបានក្រុមអេវើតុន (Everton) បដិសេធចំពោះតម្លៃខាងលើ​នេះ។


កីឡាករខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន នៃក្រុមអេវើតុន។ (រូបថត football365.com)

អតីតគ្រូបង្វឹកក្រុមអេវើតុន លោកម៉យ បានចាត់ទុក បែន វ័យ២៨ឆ្នាំ ជាកីឡាករម្នាក់ស្ថិតក្នុងបញ្ជីគោលដៅសំខាន់​របស់លោក ក្នុងការដោះដូរកីឡាកររដូវក្តៅនេះ ហើយពេលនេះគាត់នឹងព្យាយាមលួងលោមកីឡាកររូបនេះ ឲ្យចាក​ចេញពីកីឡាដ្ឋានហ្គូឌីសិនផាក (Goodison Park) ឲ្យបាន។

ទោះបីជាយ៉ាងណា ក្រុមអេវើតុន មានជំហរយ៉ាងមុតមាំថា ពួកគេដាច់ខាតមិនលក់កីឡាករ ឡៃតុន បែន នោះទេ ដោយ​និយាយថា៖ «បែន មិនមែនសម្រាប់លក់»។

គ្រូបង្វឹកថ្មីក្រុមទូកក្តោង (អេវើតុន) លោករ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) បាននិយាយច្បាស់លាស់ហើយថា គាត់ចង់ឲ្យខ្សែការពារស្លាបឆ្វេង ដែលជាខ្សែការពារឆ្វេងល្អដាច់គេប្រចាំរដូវកាលឆ្នាំ ២០១២-២០១៣ រូបនេះ បន្តកិច្ច​សន្យាថ្មីជាមួយក្រុមបន្ថែមទៀត។

លោកម៉យ ចង់បានឡៃតុន បែន ដើម្បីមកជំនួសដំណែងកីឡាករផាកទ្រិក អេវរ៉ា (Patrice Evra) ព្រោះអនាគត​របស់​អេវរ៉ា ប្រហែលជាលេងឲ្យក្រុមមិនបានយូរទៀតទេ ខណៈដែលបច្ចុប្បន្នគាត់មានវ័យ ៣២ឆ្នាំហើយនោះ។

បែន ជាកីឡាករខ្សែការពារដែលមានភាពវ័យឆ្លាតបំផុត នៅក្នុងការប្រកួត ពោលគឺគាត់មិនត្រឹមតែជួយការពារបានល្អ​តែប៉ុណ្ណោះទេ គាត់ថែមទាំងជួយបម្រើស្លាបខាងឆ្វេង, ជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលទី (Assist) ជាច្រើនគ្រាប់ និងមានជំនាញទាត់បាល់ពិន័យ (Free-kick) បានយ៉ាងល្អផងដែរ។

កាលពីរដូវកាលមុន កីឡាកររូបនេះជាតួរអង្គសំខាន់បំផុតរបស់ក្រុមអេវើតុន និងបានចូលលេងជាជម្រើស១១នាក់​ដំបូងសម្រាប់ក្រុមជានិច្ច ហើយគាត់ក៏នឹងក្លាយជាកីឡាករសំខាន់មួយរូបនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស ក្នុង​យុទ្ធនាការបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នាពេលខាងមុខ។

កាលពីពេលថ្មីៗនេះ បែនបានបញ្ចេញពីចំណាប់អារម្មណ៏ថា គាត់ចង់ធ្វើការជាមួយគ្រូបង្វឹកថ្មីលោកម៉ាទីណែស ខ្លាំងណាស់ ខណៈដែលគាត់នៅកន្លែងវិសមកាលមួយ ដោយមិនទាន់បានជួបផ្ទាល់ជាមួយគ្រូបង្វឹករបស់ខ្លួនថ្មី។

បែន បាននិយាយថា៖ «ខ្ញុំទើបតែបាននិយាយតាមទូរស័ព្ទជាមួយគាត់ (ម៉ាទីណែស)។ យើងជជែកគ្នា ពីការត្រៀម​ខ្លួន​ចាប់ផ្តើមរដូវកាលថ្មី និងត្រៀមខ្លួនធ្វើការជាមួយគ្នា។ អ្នកគ្រប់គ្នានិយាយល្អៗច្រើនណាស់ ពីគាត់»។ សូមបញ្ជាក់៖ នេះ​ជាសម្តីរបស់កីឡាករឡៃតុន បែន បាននិយាយកាលពីសប្តាហ៏មុន ខណៈដែលម៉ែនញូ មិនទាន់បានទាក់ទង៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...