ខ្សែរអាត់សម្លេងលោក កឹម សុខា ពាក់ពន្ធ័នឹងគុកទួលស្លែងជារឿង«នយោបាយ»?
ការចាក់ខ្សែរអាត់សម្លេងរបស់លោក កឹម សុខា ថា«គុកទួលស្លែងជាគុកសប្បនិមិ្មត» ដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់រដ្ឋាភិបាល បានក្លាយជាព្រឹត្តិការណ៍នយោបាយមួយថ្មី ដែលនាយករដ្ឋមន្ត្រីលោកហ៊ុនសែន បានយកឱកាសនេះ«វាយសន្ធាប់»ទៅលើមេដឹកនាំបក្សប្រឆាំង។ តើខ្សែរអាត់សម្លេងជារឿងពិត ឬគ្រាន់ជាការ«កាត់ត» ដើម្បីបង្កើតជាឧបករណ៍ក្នុងការវាយប្រហារ?
រូបថតរបស់គណបក្ស ដែលបានផ្ញើរមកមនោរម្យព័ងអាំងហ្វូ បញ្ជាក់ពីវត្តមានលោកកឹម សុខា នៅស្រុកពពាក្រែក ក្នុងខេត្តកំពង់ចាម មិនមែននៅខេត្តតាកែវ ឬនៅខេត្តព្រៃវែងនោះទេ។
រៀងរាល់មុនរដូវកាលនៃការបោះឆ្នោតម្តងៗ គ្រប់គណបក្សនយោយបាយ តែងតែសម្លៀងមាត់ កំដៅសាច់ដុំ និងព្យាយាមស្វែងរកកំហុសពីគូបដិបក្ខ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក។ ជាពិសេស [...]