បក្សសង្គ្រោះជាតិ ចង់​មាន​ច្បាប់​ប្រឆាំង​អ្នក​ចាញ់​ឆ្នោត ហើយ​«ប្រកាស​ធ្វើ​សង្គ្រាម»

ជាការវាយបកទៅនឹងគណបក្សកាន់អំណាច បន្ទាប់ពីការគាំទ្រឲ្យមានការបង្កើតច្បាប់ថ្មី ដាក់ទោសអ្នកដែលថាគ្មាន របបប្រល័យពូជសាសន៍នោះ គណបក្សសង្គ្រោះជាតិ បានជំរុញឲ្យមានការបង្កើតច្បាប់ប្រឆាំង ទៅនឹងអ្នកដែលចាញ់ក្នុងការបោះឆ្នោត ហើយប្រកាសធ្វើសង្គ្រាម។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: May 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការវាយបកទៅនឹងគណបក្សកាន់អំណាច បន្ទាប់ពីការគាំទ្រឲ្យមានការបង្កើតច្បាប់ថ្មី ដាក់ទោសអ្នកដែលថាគ្មាន របប​ប្រល័យពូជសាសន៍នោះ គណបក្សសង្គ្រោះជាតិ បានជំរុញឲ្យមានការបង្កើតច្បាប់ប្រឆាំង ទៅនឹងអ្នកដែលចាញ់​ក្នុងការ​បោះឆ្នោត ហើយប្រកាសធ្វើសង្គ្រាម។


លោកកឹមសុខា (រូបខាងឆ្វេង) និងលោក សុន ឆៃ នៅក្នុងសន្និសិតកាសែត ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៣។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៣ លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមបង្ក​សង្គ្រាម ប្រសិនបើចាញ់ឆ្នោត។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «យើងគួរតែបង្កើតច្បាប់ថ្មី ចំពោះអ្នកដែលចាញ់ឆ្នោត​បង្ករ​សង្គ្រាម ពីព្រោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់ប្រកាស់ថានឹងធ្វើសង្គ្រាមបើសិនជាចាញ់ឆ្នោត»។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការចោទប្រកាន់ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​វជាតិកន្លងមកនេះ គឺជាការរៀបចំឡើង របស់គណបក្សប្រជាជនកម្ពុជា ដើម្បីទម្លាក់ប្រជាប្រិយភាព គណបក្ស​ប្រកួត​ប្រជែង។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ទម្លាប់របស់គណបក្សប្រជាជនកម្ពុជា ដល់ពេលណា ដែលការបោះ​ឆ្នោតជិត​ចូលមកដល់ម្តងៗ គាត់តែងតែបង្កើតនូវ ការធ្វើឲ្យភាន់ប្រឡំ មតិមហាជន គាត់តែងតែធ្វើការចោទប្រកាន់ ដោយ​មួលបង្កាច់ គាត់តែងតែ ដើរទិញដូរ តែងតែបំបែកបំបាក់ និងគំរាមកំហែងមកលើគូប្រកួតរបស់គាត់»។

លោកបានថ្លែងឲ្យដឹងទៀតថា លោកនឹងមិនសុំទោសនៅឯគុកទូលស្លែងទេ ពីព្រោះលោកពុំបាននិយាយខុស ដោយ​សារ​តែអ្នកទាំងនោះបកស្រាយសម្តីរបស់លោក ខុសពីអ្វីដែលលោកចង់បកស្រាយ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«ប្រសិន​បើលោកជុំ ម៉ី និងលោកប៊ូ ម៉េងនៅតែមិនយល់ព្រមទេនោះ គាត់អាចមកជូបខ្ញុំផ្ទាល់ ខ្ញុំត្រូវតែឲ្យអ្នក​ដែលយកសម្លេងខ្ញុំ​មក​កែនោះ ទៅសុំទោសគាត់ ហើយអ្នកនោះក៏ត្រូវមកសុំទោសខ្ញុំផងដែរ»។

លោក ប៊ូ ម៉េង ដែលជាជនរងគ្រោះនៅក្នុងគុកទូលស្លែងបានថ្លែងឲ្យដឹង លោកមិនចង់ធ្វើការអត្ថាធិប្បាយបន្តទៀតនោះទេ ដោយសារតែរឿងនេះគណបក្សនយោបាយនៅពីខាងក្រោយ ទាំងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។ លោក​បានបញ្ជាក់ដូច្នេះថា ៖«ប្រសិនបើលោកកឹម សុខាគាត់ថាសម្លេងគាត់ត្រូវបានគេកែនោះ ហើយថាត្រូវរកអ្នកដែល​កែនោះ​មកសុំទោស ខ្ញុំថាវាជារឿងមួយល្អសម្រាប់ខ្ញុំ»។

កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងវាយប្រហារទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថា លោកកឹម សុខា បានចាត់ទុកគុកទួលស្លែង ឬមន្ទីរស២១ ជាគុកសិប្បនិម្មិត្ត​របស់ខ្មែរក្រហម ដែលរៀបចំឡើងដោយវៀតណាម។

រីឯអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ឆ្លើយតបចំពោះការចោទប្រកាន់នេះ ថា ការថ្លែង​របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនេះ គឺឆ្លុះបញ្ចាំងពីគណបក្សសង្គ្រោះជាតិផ្ទាល់ព្រោះថា គណបក្សសង្គ្រោះជាតិ កំពុងតែចោទគណបក្សកាន់អំណាច។ លោកបានពន្យល់ទៀតថា៖ «សង្គ្រោះជាតិ ហ្នឹង យើងមិនទាន់ឃើញឥរិយាបថ​ចាស់ទុំ នៅក្នុងកិច្ចការងារប្រកួតប្រជែង ដើម្បីទាក់ទាញសមានចិត្តប្រជាពលរដ្ឋ តាមរយៈគោលការណ៍នយោបាយទេ មានតែអ្វីដែលជាការវាយប្រហារ»។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិ អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅ និចហ្វិច បានមានប្រសាសន៍ថា រាល់ការ​បោះឆ្នោតជិតចូលមកដល់ តែងតែមានការចោទប្រកាន់គ្នាទៅវិញទៅមក ដើម្បីទម្លាក់ប្រជាប្រិយភាព គណបក្សដែលជា​គូប្រកួតប្រជែង។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្នកនយោបាយតែងតែធ្វើការឃោសនា ដើម្បីទាក់ទាញការគាំទ្រ ដូច្នេះ​តែងតែ ធ្វើការចោទប្រកាន់គ្នា លាបព៌ណឲ្យគ្នា»៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...