ដោះលែងសកម្មជនដីធ្លីបឹងកក់ទាំង៥នាក់វិញ ក្រោយធ្វើកិច្ចសន្យារួច?
សកម្មជនដីធ្លីបឹងកក់ទាំង៥នាក់ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ ត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃចន្ទនេះ បន្ទាប់ពីមានការអន្តរាគមន៍ពីមន្ត្រីសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ប៉ុន្តែប្រភពស្និតនឹងអាជ្ញាធរ បាននិយាយថា ស្ត្រីទាំងប្រាំនាក់ត្រូវបានដោះលែង បន្ទាប់ពីបានធ្វើកិច្ចសន្យាមួយ ឈប់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម«អនាធិបតេយ្យ»ក្នុងសង្គមតទៅទៀត។
ក្រុមអ្នកតវ៉ាដីធ្លី មកពីសហគមន័បឹងកក់។ (រូបថត MONOROOM.info/ Senghong)
សណ្ដាប់ធ្នាប់ - នៅវេលាម៉ោង៤និង៣៧នាទីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤នេះ ស្ត្រីប្រជាសហគមន៍ពីតំបន់បឹងកក់ [...]