ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​ស្នើរ​សុំ​ម្ចាស់​ជំនួញ ផ្អាក​ជំនួញ​ឲ្យ​រាស្រ្ត​ទឹក​ភ្នែក

នេះមិនមែនលើកទីមួយឡើយ ដែលក្រុមអ្នកតវ៉ាដីធ្លីអហិង្សា មានកាន់រូបព្រះពុទ្ឋរួបនិងផ្កាឈូក ជាតំណាងផង នៅតែព្យាយាមធ្វើ​ការតវ៉ា ចំពោះបញ្ហាដីធ្លីដែលត្រូវបានរំលោភដោយបង្ខំ ទៅគ្រប់ទីកន្លែងដែលសម្លេងគាត់អាចទៅដល់។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: December 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះមិនមែនលើកទីមួយឡើយ ដែលក្រុមអ្នកតវ៉ាដីធ្លីអហិង្សា មានកាន់រូបព្រះពុទ្ឋរួបនិងផ្កាឈូក ជាតំណាងផង នៅតែព្យាយាមធ្វើ​ការតវ៉ា ចំពោះបញ្ហាដីធ្លីដែលត្រូវបានរំលោភដោយបង្ខំ ទៅគ្រប់ទីកន្លែងដែលសម្លេងគាត់អាចទៅដល់។


ក្រុមអ្នកតវ៉ាដីធ្លី មកពីសហគមន័បឹងកក់។ (រូបថត MONOROOM.info/ Senghong)

ជម្លោះដីធ្លី - ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៣នេះ មានអ្នកតវ៉ាដីធ្លីមកពីសហគមន៏ផ្សេងៗ ដែលដឹកនាំដោយអ្នកភូមិបឹងកក់ បានចេញ​ដង្ហែរក្បួនសាជាថ្មី ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ក្នុងគោលបំណងដើម្បីស្នើរសុំដល់ម្ចាស់ជំនួញ ឲ្យបញ្ឃប់ការផ្តល់ជំនួញ​ដល់រដ្ឋាភិបាលកម្ពុជា ដែលនាំទុក្ខទោសដល់ប្រជាពលរដ្ឋ។

ក្រុមអ្នកហែលក្បួនទាំងនោះ មានគ្នាប្រមាណជាបីរយនាក់ ចេញពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា រួចហែមួយជុំទៀតឆ្ពោះមកកាន់ស្ថានទូតអាមេរិច និងបញ្ចប់នៅមុខ សំណាក់លោកយាយដូនពេញ ដែលជាទីប្រសព្វគ្នាជាមួយ​ក្បួន​ព្រះសង្ឃនិងក្បួនសេដ្ឋកិច្ចក្រៅប្រព័ន្ឋ។

នៅមុខស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ដែលបិទទ្វាមិនធ្វើការព្រោះជាថ្ងៃឈប់សម្រាក ក្រុមអ្នកតវ៉ា បាននាំគ្នាយកលុយដុល្លា ក្រដាសមួយរយក្លែងក្លាយជាច្រើនសន្លឹក រៀបដាក់ក្នុងល្អីតូចពីរមកដុតនៅមុខស្ថាប័នបិទទ្វាមួយនេះ ដោយចង់បង្ហាញប្រាប់ថា ក្រុម​អ្នកតវ៉ាដីធ្លីមិនចង់បានប្រាក់ជំនួញ ពីបរទេសដែលមិនគិតគួរដល់សុខទុក្ខ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជាទាំងនោះឡើយ។

អ្នកស្រី ទេព វណ្ណី បានថ្លែងថា អ្នកស្រីនិងក្រុមអ្នកមានបញ្ហាដីធ្លីផ្សេងៗទៀត មកកាន់ក្រុមប្រឹក្សាអភិឌ្ឍន៏កម្ពុជានេះ ក្នុងគោល​បំណងឲ្យម្ចាស់ជំនួញទាំងអស់ បានដឹងពីប្រាក់ជំនួញ ដែលខាងម្ចាស់ជំនួញបានផ្តល់ឲ្យ គឺមិនបានបំរើផលប្រយោជន៏រាស្រ្តឡើយ តែផ្ទុយទៅវិញ បែជាធ្វើឲ្យរាស្រ្តមានទុក្ខសោក ពោរពេញទៅដោយទឹកភ្នែកទៅវិញ។

បងស្រីពិការជើងទាំងសងខាងឈ្មោះ សឹង អូន អ្នកតវ៉ាមកពីបូរីកីឡា បានដាក់កូនរបស់ខ្លួន នៅពីក្រោយរទេះពិការបាន​ប្រាប់​ពី​គោលបំណង នៃការចូលរួមរបស់បងស្រីថា បងស្រីចង់ឲ្យមានការរស់នៅមួយសមរម្យ ព្រោះការរស់នៅលើភ្នំបាត ទីកន្លែងដែល​បងស្រីត្រូវបានគេបញ្ជូនឲ្យទៅស្នាក់នៅពេលនេះ មានភាពលំបាកខ្លាំងណាស់៕

------------------------------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃ២៩ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...