តំណាង​និស្សិត​បាតុករ៖ និស្សិត​ខ្មែរ​ច្បាស់​ជា​ដើរ​រើស​សំរាម​ហើយ

និស្សិតកម្ពុជាភាគច្រើន នឹងមុខជាដើររើសសម្រាមក្នុងប្រទេសកំណើតរបស់ខ្លួន នាពេលសមាហរណកម្មអាស៊ាន បានចូលមកដល់ក្នុងឆ្នាំ២០១៥ខាងមុខនេះ។ ប្រសិនបើរដ្ឋមន្រ្តីក្រសួងអប់រំ នៅតែប្រងើយកន្តើយ និងមិនរវីរវល់​ឬខ្វាយខ្វល់​ចំពោះការបញ្ចប់ការសិក្សារបស់និស្សិតខ្មែរ ហើយមិនបានផ្តល់ការងារសមស្របណាមួយ សម្រាប់​និស្សិត​ក្នុងប្រទេសកំណើតរបស់ខ្លួននោះ។ នេះជាការបង្ហាញពីទុកលំបាករបស់តំណាង សម្ព័ន្ធនិស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ថន ចំរើន កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ នៅមុខទីស្តីការក្រសួងអប់រំ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និស្សិតកម្ពុជាភាគច្រើន នឹងមុខជាដើររើសសម្រាមក្នុងប្រទេសកំណើតរបស់ខ្លួន នាពេលសមាហរណកម្មអាស៊ាន បានចូលមកដល់ក្នុងឆ្នាំ២០១៥ខាងមុខនេះ។ ប្រសិនបើរដ្ឋមន្រ្តីក្រសួងអប់រំ នៅតែប្រងើយកន្តើយ និងមិនរវីរវល់​ឬខ្វាយខ្វល់​ចំពោះការបញ្ចប់ការសិក្សារបស់និស្សិតខ្មែរ ហើយមិនបានផ្តល់ការងារសមស្របណាមួយ សម្រាប់​និស្សិត​ក្នុងប្រទេសកំណើតរបស់ខ្លួននោះ។ នេះជាការបង្ហាញពីទុកលំបាករបស់តំណាង សម្ព័ន្ធនិស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ថន ចំរើន កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ នៅមុខទីស្តីការក្រសួងអប់រំ។


ក្រុមបាតុករនៅមុខក្រសួងអប់រំយុវជន និងកីឡា ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ការងារយុវជន - សម្ព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បានចូលរួមការដង្ហែរ ក្នុងការទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការ ក្នុងការស្វែងរកព្រះបរមសារិរិកធាតុព្រះសម្មាសម្ពុទ្ធ។ ក្នួនដង្ហែបានមកដល់មុខក្រសួងអប់រំយុវជន និងកីឡា ដែលស្ងាត់ច្រងំ មានតែបុគ្គលិកយាមប្រចាំការតូចតាចនោះ លោក ថន ចំរើន ជានិស្សិតម្នាក់ និងជាតំណាងឲ្យ សម្ពន័និស្សិតបញ្ញវ័ន្តកម្ពុជា បានបង្ហាញនូវការព្រួយបារម្មណ៍របស់ខ្លួនចំពោះវាសនានៃនិស្សិតបញ្ញវ័ន្តខ្មែរ នៅ​ពេលកម្ពុជាធ្វើសមាហរនកម្មអាស៊ាននាឆ្នាំ២០១៥នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។

តំណាងរូបនេះបានបន្តរថា បញ្ហាប្រឈមចំពោះមុខ មាននិស្សិត និងបញ្ញវ័ន្តជាច្រើនបានធ្វើចំណាកស្រុក ទៅ​ប្រទេសថៃ ម៉ាឡេ កូរ៉េ និងបណ្តាប្រទេសមួយចំនួនទៀត។ លោកបន្ថែមថានិស្សិតរាប់ពាន់នាក់ ដែលបានចាក​ចេញទាំងប្រថុយប្រថាន មានស្រប និងមិនស្របច្បាប់ទៅរកការងារនៅក្រៅប្រទេសនោះ ព្រោះតែបញ្ហាកង្វះ​ខាង​ការងារ និងការទទួលបានកម្រៃតិចចំពោះការងារនៅកម្ពុជា ពិសេសមិនមានការយកចិត្តទុកដាក់​ពីរដ្ឋាភិបាល​តែ​ម្តង។

តំណាងរូបនេះក៏បានផ្ញើរជាសារទៅកាន់លោក រដ្ឋមន្រ្តីក្រសួងអប់រំ ហង្ស ជួនណារ៉ុង ឲ្យចាត់វិធានការក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធអប់រំនៅកម្ពុជា ជាមួយនិងវិធានការនៃការ បំបាត់អំពើពុករលួយគ្រប់រូបភាពក្នុងប្រព័ន្ធអប់រំ និងរៀបចំ​ឲ្យមានការទទួលនិស្សិតដែលបានបញ្ចប់ការសិក្សា គ្មានការងារធ្វើ ដើម្បីបានចូលរួមបំរើការងាររដ្ឋ។ លោក​បាន​ថ្លែងដោយការព្រួយបារម្មណ៍ថា «សមាហរណកម្មអាស៊ានមិនទាន់មកដល់ផង និស្សិតខ្មែរគរជើងគ្នា​ដោយគ្មាន​ការងារធ្វើ។ (...) ក្រុមហ៊ុនមួយចំនួន បានយកនិស្សិតបរទេសមកធ្វើការ ដែលបានធ្វើឲ្យនិស្សិតខ្មែរបាត់បង់​ការ​ងារ។ (...) ចុះបើសមាហរណកម្មអាស៊ានមកដល់ កម្ពុជា ជាប្រទេសទីផ្សារសេរីផងនោះ ហើយនិស្សិតស្រុកណា​ក៏​អាចមកធ្វើការនៅកម្ពុជាដែរ នោះនឹងកើតមានបញ្ហា ប្រឈមកាន់តែខ្លាំង ចំពោះការគ្មាន​ការងារសម្រាប់​និស្សិត​ខ្មែរ។ ពេលនោះ និស្សិតខ្មែរច្បាស់ជាដើររើសសំរាមហើយមើលទៅ។»

ការលើកឡើងជាសំណូមពរ តែហាក់ដូចជាការគំរាមលោក ថន ចំរើន បានបន្តរថា «សូមអំពាវនាវឲ្យរដ្ឋមន្រ្តី​ចាត់​វិធានការ និងដោះស្រាយជាបន្ទាន់សម្រាប់និស្សិតនៅទូទាំងប្រទេស ដើម្បីបានការងារធ្វើ។ បើមិនដូច្នេះទេ នឹង​មានការក្រោកឡើងធ្វើបាតុកម្ម ពីសំណាក់និស្សិតទូទាំងប្រទេស ប្រឆាំងចំពោះប្រព័ន្ធអប់រំ និងដំណើរ​ការ​នៃ​ស្ថាប័នមួយនេះ។ (...) ថ្ងៃនេះគ្រាន់តែជាសារប៉ុណ្ណោះ មិនទាន់ឈានដល់ការដាក់ញ្ញតិ ឬធ្វើមហាបាតុកម្មឡើយ ដែលជាបន្ទុកសម្រាប់រដ្ឋមន្រ្តី ក្នុងការដោះស្រាយឡើង។»

សូមបញ្ជាក់ថា ជាមួយនឹងក្បួនដង្ហែរដែលមានព្រះសង្ឃ និងប្រជាពលរដ្ឋរាប់ពាន់នាក់មកដល់មុខក្រសួងអប់រំនេះ គេសង្កេតឃើញមានវត្តមានលោក ម៉ក់ ជីតូ បានដឹកនាំកម្លាំងរាប់ពាន់នាក់ មកដាក់ពង្រាយលើផ្លូវព្រះនរោត្តម ក្បែ​រ​ផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ និងបានហាមឃាត់ក្បួនដង្ហែរ​មិនឲ្យទៅជិតវិមានឯករាជ្យ​ប្រមាណជាងមួយ​គីឡូដី។ ទោះយ៉ាងណាក៏ដោយ កម្លាំងទាំងនោះមិនបានបង្ករ ឲ្យមានការប៉ះទង្គិចណាមួយ ជាមួយនឹងក្រុម​បាតុករ​ដោយអហិង្សាឡើយ។

ក្នុងងថ្ងៃនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសំការបំភ្លឺពីលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ហង្ស ជួនណារ៉ុង បានទេ ដោយទូរស័ព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែលោកធ្លាប់បានធ្វើការប្តេជ្ញាថា នឹងធ្វើការកែទម្រង់ប្រព័ន្ធអប់រំ ឲ្យកាន់តែស៊ីជម្រៅ។ ជាមួយគ្នានេះកាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ លោក សុខ អាន មន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានតម្រូវឲ្យរដ្ឋមន្ត្រីថ្មីរូបនេះ យកចិត្តទុកដាក់ក្នុង​ការកសាងធនធាន​មនុស្ស តាមរយៈការអនុវត្តន៍គោលការណ៍ «ការអប់រំសម្រាប់ទាំងអស់គ្នា» ឱ្យកាន់តែសកម្ម និងមាន​ប្រសិទ្ធភាព។ សំដៅធានាសមធម៌ ការទទួលបានសេវាអប់រំ ការកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំគ្រប់កម្រិត និងការ​អភិវឌ្ឍស្ថាប័ន និងសមត្ថភាពនៃមន្ត្រីអប់រំ។

ជាមួយគ្នានេះ ក្នុងយុទ្ធសាស្ត្រចតុកោណអាណត្តិទីប្រាំ លោក ហ៊ុន សែន ក៏បានប្រកាសដាក់ឲ្យអនុវត្តន៍ដែរ នូវ​កំណើន សមធម៌ និងប្រសិទ្ធភាព បានដាក់ជាអាទិភាពលើវិស័យអប់រំ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...