Posts tagged as "Workers"

កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

សេចក្ដីប្រកាសសម្រេច  របស់ក្រសួងការងារ ក្នុងការតម្លើងប្រាក់បៀវត្សរបស់កម្មករតែ១៥ដុល្លា នៅឆ្នាំក្រោយនេះ បានធ្វើឲ្យមានការបារម្ភថា នឹងអាចមានពលករនៅតែធ្វើចំណាកស្រុក ជាបន្តទៅទៀត។ នោះព្រោះតែប្រាក់បៀវត្ស​នៅក្នុងកម្រិតនេះ បានធ្វើឲ្យមានកង្វល់ថា វានៅមិនទានអាចជួយអោយកម្មករ អាចដោះស្រាយជីវភាពប្រចាំថ្ងៃ និង​រស់នៅដោយសមរម្យបាន ហើយចាំបាច់ត្រូវចេញទៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ជាងកម្ពុជា។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ការចំណាកស្រុក - ការបន្ថែមប្រាក់ឈ្នួលក្នុងឆ្នាំ២០១៤ កម្មករនឹងទទួលបាន ៩៥ដុល្លា ហើយកម្មករត្រូវរងចាំ រយៈពេលប្រាំឆ្នាំទៅមុខទៀត ទើបពួកខ្លួនអាចទទួលប្រាក់ឈ្នួលគោល បានដល់១៦០ដុល្លាុ។ [...]

បៀរវត្ស​​កម្មករ​និយោជិក ១៦០ដុល្លា តែ​​ត្រូវ​​រង​ចាំ​ដល់​ចុង​អាណត្តិ​សិន

បៀរវត្ស​​កម្មករ​និយោជិក ១៦០ដុល្លា តែ​​ត្រូវ​​រង​ចាំ​ដល់​ចុង​អាណត្តិ​សិន

ក្នុងឆ្នាំ២០១៤ បូកបន្ថែមលើប្រាក់ខែគោល១៥ ដុល្លា។ ឆ្នាំ២០១៥ បន្ថែមចំនួន១៥ដុល្លា។ ឆ្នាំ២០១៦ បន្ថែម ១៧ ដុល្លា។ ឆ្នាំ២០១៧ បន្ថែម១៧ ដុល្លា និងឆ្នាំចុងក្រោយឆ្នាំ២០១៨បន្ថែម ១៨ដុល្លា។ ដូច្នេះក្នុងរយៈពេលប្រាំឆ្នាំ ទៅមុខទៀត ដែលជាឆ្នាំចុងក្រោយនៃអាណត្តិរបស់រដ្ឋាភិបាលនោះ ទើបកម្មករនិយោជកទាងអស់ ទទួល​បាន​ប្រាក់​បៀរវត្សរហូតដល់១៦០ ដុល្លា។ នេះជាការសម្រេចរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ។


កិច្ចប្រជុំរបស់គណកម្មការចម្រុះ នៅក្រសួងការងារ ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣។ (រូបថត MONROOM.info/ O. Vary)

ការងារ - បើឆ្នាំមុន អ្នកទទួលទានបាយ ជាមួយអំបិល«គ្រាប់» អ្នកត្រូវសប្បាយចិត្តជាងមុន ព្រោះអ្នកនឹងអាច​ទទួល​ទានបាយ [...]

អាត់ ធន់៖ ក្រសួង​ការងារ​បាន​រៀបចំ​ជា​មុន ពី​ការ​តម្លើង​ប្រាក់​ខែ​កម្មករ

អាត់ ធន់៖ ក្រសួង​ការងារ​បាន​រៀបចំ​ជា​មុន ពី​ការ​តម្លើង​ប្រាក់​ខែ​កម្មករ

ប្រធានសហភាពការងារកម្ពុជា (ស៊ីខាវឌូ) បានច្រានចោលសេចក្តីសម្រេច របស់ក្រសួងការងារ ដែលបានធ្វើការ​ពិភាក្សានាព្រឹកថ្ងៃទី២៤ ខែធ្នូនេះថា គ្រាន់តែជានីតិវិធីតែប៉ុណ្ណោះ ព្រោះថាក្រសួងមួយនេះមានគោលជំហរ និង​បាន​ធ្វើការសម្រេចរួចមុនការពិភាក្សាគ្នានេះទៅហើយ ក្នុងតម្លើងប្រាក់ខែសម្រាប់កម្មករ សម្រាប់ប្រាក់បៀរវត្សកម្មករ​អាណត្តិទីប្រាំនេះ។


លោក អាត់ ធន់ (ខាងឆ្វេង) ក្នុងអង្គប្រជុំសម្រេចការតម្លើងប្រាក់បៀវត្សកម្មករ នៅក្រសួងការងារថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ការងារ - លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (ស៊ីខាវឌូ) បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ ខែធ្នូ [...]

គ្រោង​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ ចុះ​កម្មករ​នៅ​វិស័យ​ផ្សេង?

គ្រោង​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ ចុះ​កម្មករ​នៅ​វិស័យ​ផ្សេង?

ខណៈកិច្ចប្រជុំជួបជាមួយរបស់សហជីបកម្មករទាំងអស់ បានសម្រេចយករូបមន្ត នៃការដំឡើងប្រាក់ខែអប្បរមា រវាងពី១៥៧ ទៅ១៧៧ដុល្លារ សំរាប់កម្មកររោងចក្រកាត់ដេរនៅកម្ពុជានោះ កម្មករនយោជិកនៅវិស័យផ្សេងៗវិញ ដូចជា កម្មករសំណង់ នារីម៉ាសស្សា ស្រ្តីបំរើការតាមផ្ទះជាដើម នៅមានកំរិតប្រាក់ខែគោល«ទាប»នៅឡើយ ដែល​ធ្វើឲ្យ​ពួកគាត់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ជីវភាពបាន។ ពួកគាត់បានសំណូមពរថា បើមានការ​តម្លើងប្រាក់ខែឲ្យកម្មកររោងចក្រកាត់ដេរនោះ ហេតុអ្វីមិនអាចមានការតម្លើងប្រាក់ខែ សម្រាប់កម្មករនយោជិក​នៅ​វិស័យផ្សេង?


រូបជំនួស បង្ហាញពីភាពសប្បាយរីករាយ របស់កម្មការិនី បន្ទាប់ពីការតវ៉ារបស់គេបានសម្រេច។

សេដ្ឋកិច្ចកម្មករ - ជាទូទៅប្រាក់ខែគោលនៅក្នុងប្រទេសកម្ពុជា [...]

សហជីពកម្មករ៖ ទោះ​យ៉ាង​​ណា​​ប្រាក់​ខែរ​កម្មករ​ត្រូវ​​តម្លើង​ដល់​១៦០​ដុល្លា

សហជីពកម្មករ៖ ទោះ​យ៉ាង​​ណា​​ប្រាក់​ខែរ​កម្មករ​ត្រូវ​​តម្លើង​ដល់​១៦០​ដុល្លា

កិច្ចប្រជុំត្រីភាគីរវាងតំណាងកម្មករ តំណាងក្រុមហ៊ុន និងក្រសួងការងារតំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានប្រជុំ​ពិភាក្សា​ទៅលើការសេចក្តីព្រាងនៃរបាយការណ៍​ស្រាវជ្រាវ កំណត់អំពីតម្លៃនៃប្រាក់បៀរវត្សន៍ កម្មករនិយោជិក​នៅ​កម្ពុជា ជា​មួយបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង១០ សម្រាប់អាណត្តិទីប្រាំ ក្នុងរយៈពេលប្រាំឆ្នាំម្តង។ លទ្ធផល​សម្រេច​នៃកិច្ចពិភាក្សាខាងលើ នឹងត្រូវធ្វើការអនុម័តនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ។


កិច្ចប្រជុំត្រីភាគី ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងការងារ។ (រូបថត MONOROOM.info/ O. Vary)

វិស័យការងារកម្ពុជា - សេចក្តីព្រាងរបាយការណ៍ នៃកិច្ចប្រជុំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងព័ត៌មាននេះ មានគោលបំណងកំណត់តម្លៃប្រាក់ខែ«អប្បរមា» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...