Posts tagged as "Workers"

សង្គម​ស៊ីវិល​ទាមទារ ឲ្យ​មន្រ្តី​រាជការ​មាន​សហជីព​ដូច​វិស័យ​ឯកជន

សង្គម​ស៊ីវិល​ទាមទារ ឲ្យ​មន្រ្តី​រាជការ​មាន​សហជីព​ដូច​វិស័យ​ឯកជន

ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិ កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង លាយឡំជាមួយនឹងរូបភាពនយោបាយផងនោះ អង្គការសង្គមស៊ីវិល ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមន្រ្តីរាជការបង្កើតសហជីព ដូចសហជីពក្នុង​វិស័យ​ឯកជន ដើម្បីឲ្យមន្រ្តីរាជការមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ា និងលើកឡើងពីបញ្ហាក្នុង​ការងារ​សាធារណៈរបស់​ពួកគេ។ ការទាមទារនេះ បានធ្វើឡើង ខណៈស្ថានភាពមន្រ្តីរាជការបច្ចុប្បន្ន ក៏ត្រូវបានគេដឹងថា មានករណីរំលោភ​សិទ្ធិការងារ ប្រហាក់ប្រហែលវិស័យឯកជនដែរ។


លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ (រូបថត ផ្ដិតចេញពី rfi.fr)

សិទ្ធិការងារ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ [...]

សង្គម៖ យុវជន​ខ្មែរ​ជាង​២​សែន​នាក់​ អត់​ការងារ​ធ្វើ

សង្គម៖ យុវជន​ខ្មែរ​ជាង​២​សែន​នាក់​ អត់​ការងារ​ធ្វើ

យ៉ាងហោចណាស់ក៏មានយុវជនខ្មែរ ជាង២សែននាក់ដែលពោរពេញដោយថាមពល អត់មានការងារធ្វើ ខណៈ​ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានទីផ្សារការងារតូចចង្រ្អៀត និងមិនទាន់សម្បូរបែបនៅឡើយ។ បញ្ហា​អត់មានការងារធ្វើនេះ នឹងមានសភាពធ្ងន់ធ្ងរជាងនេះថែមទៀត ប្រសិនបើយុទ្ធសាស្រ្ត និងគោលនយោបាយ​សំខាន់ៗ សម្រាប់ដោះស្រាយបញ្ហានេះ មិនត្រូវបានបង្កើតឡើងឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។


ក្រុមយុវជនកាយរិទ្ធិ កំពុងធ្វើបុណ្យផ្ដាសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យនៅតាមដងផ្លូវ កាលពីខែធ្នូឆ្នាំ២០១១ ក្នុងទីរួមខេត្តបាត់ដំបង។ (រូបថត Chan Deth)

វិបត្តិសង្គម - យោងតាមរបាយការណ៍ស្តីពីកម្លាំងពលកម្មឆ្នាំ២០១២ របស់វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ [...]

សហជីព និងសង្គមស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អេសអិល

សហជីព និងសង្គមស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អេសអិល

បើទោះបីជាមានបទបញ្ជា​ផ្ទាល់មាត់​ពី​លោក ហ៊ុន សែន និងសេចក្តីជូនដំណឹងពីរដ្ឋាភិបាលកម្ពុជា ឲ្យថៅកែរោងចក្រ​អេសអិល ទទួលយកកម្មករ១៩ នាក់ឲ្យ​ចូល​ធ្វើការវិញ និងបន្តដោះស្រាយបញ្ហាដោយសន្តិវិធីក៏ដោយ ក៏ភាគីថៅកែ​រោងចក្រនៅតែរឹងត្អឹង​មិនធ្វើតាមការបង្គាប់​បញ្ជា​របស់រដ្ឋាភិបាលនោះទេ។ ការណ៍នេះ បានធ្វើឲ្យមន្រ្តីសហជីព និង​អង្គការសិទ្ធិមនុស្សនៅកម្ពុជា សម្តែងការ​សោក​ស្តាយ និងស្នើឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះជាបន្ទាន់។


ក្រុមកម្មករអ្នកធ្វើបាតុកម្ម បានលើកបង្ហាញ«រូបសម្ដេចៗ» នៅមុខផ្ទះ«សម្ដេច»នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

វិវាតការងារ - គិតមកទល់ពេលនេះ បញ្ហានៅរោងចក្រកាត់ដេ អេសអិល(SL) បានផ្ទុះឡើងជាង ៩៩ [...]

ប្រតិកម្ម​រោង​ចក្រ SL ៖ ទទួល​កម្មករ​១៩​នាក់​វិញ ជា​ការ​ប្រឆាំង​នឹង​តុលាការ

ប្រតិកម្ម​រោង​ចក្រ SL ៖ ទទួល​កម្មករ​១៩​នាក់​វិញ ជា​ការ​ប្រឆាំង​នឹង​តុលាការ

ភាពស្ងៀមស្ងាត់នៃការបញ្ជាក់ ពីគោលជំហររបស់ក្រុមហ៊ុនអេស អិល ចំពោះកម្មករក្រោយពីមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហាប្រាំមួយចំណុចកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ​គណ​កម្មការ​សម្រាប់ការដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ជាអាជ្ញាកណ្តាល ជំរុញឲ្យកម្មករ​បន្តរធ្វើ​ការ​បិទផ្លូវលេឋ៣៧១ ធ្វើកូដកម្មដោយអហិង្សា រហូតទាល់តែមានដំណោះស្រាយសមស្រប ស្មើភាព និងយុត្តិធម៌។


កងកម្លាំងសមត្ថកិច្ច ត្រូវបានដាក់ព័ទ្ធរោងចក្រ អេសអ៊ិល មិនឲ្យក្រុមកម្មករចូលទៅជិត។ (រូបថត MONOROOM.info/ O.Vary)

វិវាទការងារ - ចំណារអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញនូវគោលការណ៍ប្រាំចំណុច តម្រូវឲ្យថៅកែ​រោងចក្រ អេស អិល [...]

អ.ស.ប ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា នៅ​ស្ទឹង​មាន​ជ័យ

អ.ស.ប ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា នៅ​ស្ទឹង​មាន​ជ័យ

ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសុក្រទី១៥ខែវិច្ឆិកាកន្លងមកនេះ ពីកង្វល់របស់ខ្លួននៅចំពោះអំពើហិង្សា ដែលបានកើតឡើងកាលពីពេលថ្មីៗ នៅកម្ពុជា ជាពិសេសការបង្ក្រាបរបស់​កង​កម្លាំងនគរបាល ទៅលើបាតុកម្មដោយសន្តិវិធី ដោយមានទាំងការបាញ់គ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងកៅស៊ូ ប្រឆាំង​ក្រុមបាតុករដៃទទេនោះផង។ នៅក្នុងសន្និសិទការសែតមួយ អ្នកនាំពាក្យរបស់ស្ថាប័នមួយនេះ បានស្នើសុំឲ្យមាន​ការ​ស៊ើប​អង្កេតយ៉ាងឆាប់រហ័ស និងស៊ីជម្រៅមួយ ទៅលើករណីខាងលើ។


លោក រូពែរ៍ ខូលវីល អ្នកនាំពាក្យនៃស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ (រូបថត HCDH)

សិទ្ធិមនុស្ស - នៅក្នុងសន្និសិទសារព័ត៌មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...