Posts tagged as "ISIS"

ក្រុមអនាមិក​ប្រកាស​សង្គ្រាមប្រឆាំង ISIS ​រហូត​«ដល់​ទី​បញ្ចប់»

ក្រុមអនាមិក​ប្រកាស​សង្គ្រាមប្រឆាំង ISIS ​រហូត​«ដល់​ទី​បញ្ចប់»

«ជាថ្មីម្ដងទៀត សិទ្ធិសេរីភាពរបស់យើង បានរងការវាយប្រហារ ជាមួយនឹងអំពើភេរវកម្ម នៅក្នុងប្រទេស​ប៊ែលហ្សិក កាលពីថ្ងៃអង្គារទី ២២ ខែមីនា ហើយហេតុការណ៍ដូច្នេះ មិនអាចបន្តមាន​តទៅទៀតឡើយ» នេះ​ជាអ្វី ដែលម្ចាស់សម្លេង នៅក្នុងវីដេអូចេញផ្សាយ ដោយក្រុមអនាមិក បានថ្លែងឲ្យដឹង។ ម្ចាស់សម្លេងនោះ បាន​ធ្វើការ​អំពាវនាវ ឲ្យបណ្ដាជនទាំងឡយ ចូលរួមជាមួយក្រុមខ្លួន ដើម្បីធ្វើការប្រយុទ្ធ ប្រឆាំងភេរវកម្ម។

តុល្យភាពជាបណ្ដោះអាសន្ន នៃភេរវកម្មពីរកន្លែង (ទីមួយ នៅអាកាសយាន្ដដ្ឋានអន្តរជាតិ និងទីពីរ នៅស្ថានីយ៍​រថភ្លើងក្រោមដី) នៅរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក បានឲ្យដឹងថា មនុស្ស៣២នាក់បានស្លាប់ និង​២៧០នាក់​បា​នរងរបួស។ ម្ចាស់សម្លេង នៅក្នុងវីដេអូរបស់ក្រុមអនាមិក បានចាត់ទុកថ្ងៃអង្គារនោះ ថា«ជាថ្ងៃ​ដ៏​ខ្មៅ​ងងឹត នៃប្រវត្តិសាស្ត្រ​របស់ប្រទេសប៊ែលហ្សិក រាប់ចាប់តាំងពីសង្គ្រាមលោក លើកទីពីរនោះមក»។

[...]
តើ​ស្ត្រី​ម្នាក់​នេះ ដែល​​ត្រូវ​បាន​ថត​ផ្សាយ​ពេញ​ផែនដី ជា​នរណា?

តើ​ស្ត្រី​ម្នាក់​នេះ ដែល​​ត្រូវ​បាន​ថត​ផ្សាយ​ពេញ​ផែនដី ជា​នរណា?

មុខមាត់របស់នាង ប្រកបដោយភាពភ័យភិត និងប្រលាក់ដាបដោយឈាម ផ្តិតនៅក្នុងរូបថតខាងលើ ត្រូវបាន​ផ្សាយចេញ នៅគ្រប់ជ្រុងជ្រោយទាំងអស់ ក្នុងពិភពលោក។ អង្គុយនៅលើកៅអីមួយ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីទីកន្លែងបំផ្ទុះគ្រាប់បែក ដោយភេរវជនអត្តឃាតពីរនាក់ ក្នុងព្រលានយន្ដហោះអន្តរជាតិ ស្ត្រីរូបនេះបាន​ក្លាយ​ជានិមិត្តរូប​យ៉ាងសំខាន់ ជំនួសឲ្យជនរងគ្រោះទាំងឡាយ នៅក្នុងអំពើភេរវកម្ម ជាពិសេសភេរវកម្មនៅ រាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីព្រឹកថ្ងៃអង្គារកន្លងមកនេះ។

បើតាមសារព័ត៌មានប៊ែលហ្សិក «Sudinfo.be» ដែលចេញផ្សាយ តាមបណ្ដាញអ៊ិនធើណែត បានឲ្យដឹងថា ស្ត្រី​រងគ្រោះរូបនេះ ឈ្មោះ នីឌី ឆាផេការ (Nidhi Chaphekar) មានសញ្ជាតិឥណ្ឌា និងធ្វើការជាស្ត្រីបម្រើការ នៅ​ក្នុង​យន្ដហោះ តាំង​​ពី​​ជាង១៥ឆ្នាំមកហើយ ឲ្យក្រុមហ៊ុនអាកាសចរណ៍ «Jet Airways»។

» រូបថតនាង នីឌី នាពេលកន្លងមក៖

រូបភាព​ព្រាង «3D» បង្ហាញ​ពី​ភេរវកម្ម​ពីរ​កន្លែង នៅ​ប្រ៊ុយសែល

បើតាមទូរទស្សន៍បារាំង «BFM TV» ដែលបានបង្កើតរូបភាព «3D» ពីសកម្មភាពធ្វើភេរវកម្ម នៅព្រលាន​យន្ដហោះ​អន្តរជាតិ «Zaventem» បានអះអាងថា ហេតុការណ៍បានកើតឡើង នៅមុនម៉ោង៨បន្តិច ក្នុង​ព្រឹក​ថ្ងៃ​អង្គារ។ បុរសទាំងបីនាក់ បានមកដល់ព្រលានយន្ដហោះ ក្នុងពេលជាមួយគ្នា។ បន្ទាប់ពីចុះ ពីរថយន្ដតាក់ស៊ី​រួច បុរសទាំងបីបានចូលទៅក្នុងសាលធំ ដែលមានបញ្ជរទទួលចុះឈ្មោះ​ របស់​អ្នកដំណើរចាកចេញ និង​ដែល​មាន​កាម៉េរ៉ា​សុវត្ថិភាព បានផ្តិតរូបភាពជាប់រហូត។

បន្ទាប់មក អ្នកទាំងបី​បានបំបែកជួរគ្នា។ ជនសង្ស័យឈ្មោះ «Ibrahim El Bakraoui» បានបំផ្ទុះគ្រាប់​បែក​នៅ​ជាប់​នឹងខ្លួន មុនគេ ក្នុងចំណោមមនុស្សជាច្រើននាក់ ផ្នែកខាងស្ដាំនៃសាល។ ៩វិនាទីក្រោយមក «Najim Laachraoui» បានបំផ្ទុះគ្រាប់បែកឡើងដែរ នៅផ្នែកខាងឆ្វេង នៃអាគារ។ ខណៈជនទីបី ដែលមានពាក់មួក បាន​ទុកចោល​ស្ប៉ោងខ្មៅ របស់ខ្លួន នៅនឹងកន្លែង ហើយបានរត់គេចខ្លួនចេញទៅ។ ស្ប៉ោងខ្មៅនេះ [...]

នាយក​ផ្នែក​សន្តិសុខ​ជាតិ​អ៊ុយក្រែន ថា​រ៉ូស្ស៊ី​នៅ​ពី​ក្រោយ​ភេរវកម្ម​នៅ​ប្រ៊ុយសែល

នាយក​ផ្នែក​សន្តិសុខ​ជាតិ​អ៊ុយក្រែន ថា​រ៉ូស្ស៊ី​នៅ​ពី​ក្រោយ​ភេរវកម្ម​នៅ​ប្រ៊ុយសែល

ការតម្លើងសម្លេងដាក់គ្នា រវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី បានកើតឡើងជាថ្មីទៀត នៅក្រោយ​ភេរវកម្ម​ពីរកន្លែង ក្នុងរាជធានីប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ខណៈភេរវកម្ម ដែលធ្វើឲ្យមនុស្ស ជាង៣០នាក់ស្លាប់ និង​ជាង២០០នាក់រងរបួសនេះ ត្រូវបានប្រកាសទទួលខុសត្រូវ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​​កាត់​​​បារាំង​​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)។

នាយកផ្នែកសន្តិសុខជាតិអ៊ុយក្រែន ដែលហៅកាត់ថា «SBU» បានលើកយកការអះអាងមួយ មកនិយាយថា ប្រទេសរ៉ូស្ស៊ី ជាអ្នកនៅពីក្រោយ ទង្វើភេរវកម្មដ៏រង្គាល នៅក្នុងបេះដូង នៃរាជាណាចក្រប៊ែលហ្សិក។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវបាននាយករដ្ឋមន្ត្រីរ៉ូស្ស៊ី ច្រានចោល ហើយបានហៅនាយកផ្នែកសន្តិសុខរូបនោះ ថាជា​មនុស្ស​«ភ្លីភ្លើ»ម្នាក់។

រ៉ូស្ស៊ី នៅពីក្រោយភេរវកម្ម?

លោក វ៉ាស៊ីល ហ្គ្រីតសាក់ (Vassyl Grytsak) ដែលជាមេដឹកនាំមួយរូប ទទួលខុសត្រូវខាងសន្តិសុខ [...]

បំបែក​សំនុំរឿង​ភេរវកម្ម​នៅ​ប្រ៊ុយសែលបាន​រហ័ស ដោយ​សារ​អ្នក​បើក​តាក់ស៊ី

បំបែក​សំនុំរឿង​ភេរវកម្ម​នៅ​ប្រ៊ុយសែលបាន​រហ័ស ដោយ​សារ​អ្នក​បើក​តាក់ស៊ី

ព័ត៌មានទាក់ទងនឹង ភេរវជន បានធ្លាក់ចុះជាបន្តបន្ទាប់ មកដល់ដៃ របស់ក្រុមអ្នកស៊ើបអង្កេត។ បន្ទាប់ពី​បាន​ឃើញ​រូបថតជនសង្ស័យបីនាក់ ដែលជាប់ពាក់ព័ន្ធ ក្នុងការដាក់បំផ្ទុះគ្រាប់បែក នៅព្រលានយន្ដហោះ​អន្តរជាតិ នៃ​រាជធានីប្រ៊ុយសែលនោះរួច អ្នកបើកបររថយន្ដតាក់ស៊ី ដែលអះអាងថា ខ្លួនជាអ្នកបានដឹកជន​សង្ស័យ បាន​ចូល​ខ្លួន​ទៅរាយការណ៍​ ប្រាក់ក្រុមអ្នកស៊ើបអង្កេត នូវព័ត៌មានលំអិតជាច្រើន។

អ្នកបើករថយន្ដតាក់ស៊ី បានអះអាងប្រាប់អ្នកស៊ើបអង្កេតថា ខ្លួនបានជួយលើកស្បោងជាច្រើន របស់ក្រុម​ជន​សង្ស័យ ពីក្នុងឃ្លបរថយន្ដខាងក្រោយរបស់ខ្លួន នៅខណពេលខ្លួន បានដឹកជនសង្ស័យទាំងនេះ មកដល់​ព្រលាន​យន្ដហោះ។ ការប្រកាសខាងលើ របស់អ្នកបើករថយន្ដតាក់ស៊ី បានជំរុញឲ្យអាជ្ញាធរប៊ែលហ្សិក ធ្វើ​ការ​រុករក​ឆែកឆេរជាថ្មី នៅព្រលានយន្ដហោះ រហូតរកឃើញ ស្ប៉ោងខ្មៅ (ទំនងជាដាក់នៅមុខរទេះរុញ របស់​ជន​សង្ស័យ នៅក្នុងរូបថតប្រកាសរកចាប់ខ្លួន) ដែលមានផ្ទុកទៅដោយគ្រាប់បែក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...