រូបភាព​ព្រាង «3D» បង្ហាញ​ពី​ភេរវកម្ម​ពីរ​កន្លែង នៅ​ប្រ៊ុយសែល

ទូរទស្សន៍បារាំងចំនួនពីរ បានបង្កើតនូវរូបភាពព្រាង តាមបែប«3D» ដែលនិយាយឡើងវិញ ពី​ភេរវកម្ម​ពីរ​កន្លែង នៅ​រាជធានី ប្រ៊ុយសែន ប្រទេសប៊ែលហ្សិក។ ក្នុងរូបភាព «3D» ទីមួយ គេឃើញ​ភេរវជន​អត្តឃាត​ពីរ​នាក់ និង​ជន​ពាក់មួក បាន​ដើរ​តួរ​យ៉ាង​សំខាន់ នៅ​ក្នុង​ការដាក់បំផ្ទុះនេះ នៅ​បន្ទាប់​ពី​ពួកគេ បានមកដល់​​ព្រលានយន្ដហោះ តាមរយៈរថយន្ដ​តាក់ស៊ី​។
រូបភាពព្រាង «3D» បង្ហាញពីសកម្មភាពភេរវជនអត្តឃាត នៅក្នុងការដាក់បំផ្ទុះគ្រាប់បែក នៅព្រលានយន្ដហោះ នៃរាជធានី ប៊ែលហ្សិក។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៤ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 25, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមទូរទស្សន៍បារាំង «BFM TV» ដែលបានបង្កើតរូបភាព «3D» ពីសកម្មភាពធ្វើភេរវកម្ម នៅព្រលាន​យន្ដហោះ​អន្តរជាតិ «Zaventem» បានអះអាងថា ហេតុការណ៍បានកើតឡើង នៅមុនម៉ោង៨បន្តិច ក្នុង​ព្រឹក​ថ្ងៃ​អង្គារ។ បុរសទាំងបីនាក់ បានមកដល់ព្រលានយន្ដហោះ ក្នុងពេលជាមួយគ្នា។ បន្ទាប់ពីចុះ ពីរថយន្ដតាក់ស៊ី​រួច បុរសទាំងបីបានចូលទៅក្នុងសាលធំ ដែលមានបញ្ជរទទួលចុះឈ្មោះ​ របស់​អ្នកដំណើរចាកចេញ និង​ដែល​មាន​កាម៉េរ៉ា​សុវត្ថិភាព បានផ្តិតរូបភាពជាប់រហូត។

បន្ទាប់មក អ្នកទាំងបី​បានបំបែកជួរគ្នា។ ជនសង្ស័យឈ្មោះ «Ibrahim El Bakraoui» បានបំផ្ទុះគ្រាប់​បែក​នៅ​ជាប់​នឹងខ្លួន មុនគេ ក្នុងចំណោមមនុស្សជាច្រើននាក់ ផ្នែកខាងស្ដាំនៃសាល។ ៩វិនាទីក្រោយមក «Najim Laachraoui» បានបំផ្ទុះគ្រាប់បែកឡើងដែរ នៅផ្នែកខាងឆ្វេង នៃអាគារ។ ខណៈជនទីបី ដែលមានពាក់មួក បាន​ទុកចោល​ស្ប៉ោងខ្មៅ របស់ខ្លួន នៅនឹងកន្លែង ហើយបានរត់គេចខ្លួនចេញទៅ។ ស្ប៉ោងខ្មៅនេះ មាន​ផ្ទុក​ដោយ​គ្រាប់​បែក​ដែរ ហើយត្រូវបានអាជ្ញាធររកឃើញ និងដោះបង្កៃគ្រាប់ នៅពេលក្រោយមក។ នៅខណៈនេះ អាជ្ញាធរ​កំពុង​​ស្វែង​​រក​ចាប់ខ្លួន ជនទីបីម្នាក់នេះ នៅគ្រប់ទីកន្លែងទាំងអស់។

រីឯវីដអូព្រាង «3D» មួយទៀតខាងក្រោមនេះ ជាការបង្កើតឡើង ដោយទូរទស្សន៍បារាំង «TF1» ដែលលើក​មក​បង្ហាញ ពីភេរវកម្មទាំងពីរកន្លែង ទាំងនៅព្រលានយន្ដហោះ ទាំងនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី។ ប៉ុន្តែ​ភាព​លំអិត ស្ដី​ពីសកម្មភាពរបស់ភេរវជន មិនត្រូវបានលើក យកមកធ្វើនោះទេ។

សូមជម្រាបជូនដែរថា រូបភាព​ទាំង​នេះ មិនទាន់ត្រូវបានអះអាង ជាផ្លូវការ ថាត្រូវយកជាបានការ ដោយអាជ្ញាធរ​នៃ​ប្រទេស​ប៊ែលហ្សិក​​នៅ​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...