Posts tagged as "Football"

ស្លាតាន់ ប្រើ​ក្បាល​បុក​បាល់​ឲ្យ​ចូល​ទី ឬ​ជា​ការ​ចៃ​ដន្យ? (vdo)

តើកីឡាករល្បីៗ ក្នុងលោក សុទ្ធតែអាចប្រើក្បាលបញ្ជាបាល់ ដូចចិត្តដូច្នេះឬ? អាចប្រើបាន ឬមិនបាន តែវាបានកើត​រួច​ហើយ សម្រាប់កីឡាការល្បីមួយរូប ដែលកំពុងទាត់ឲ្យក្រុមអាជីព PSG នៃរដ្ឋធានីប៉ារីស។

នៅក្នុងការប្រកួត បាល់ទាត់វគ្គជម្រុះ រវាងក្រុមស៊ុយអែត និងក្រុមម៉ុលដាវី ដើម្បីឆ្ពោះទៅ ការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ២០១៦ កាលពីចុងសប្ដាហ៍នេះ កីឡាករអន្តរជាតិ របស់ប្រទេសស៊ុយអែត ស្លាតាន់ អ៊ីប្រាហ៊ីមូវិច (Zlatan Ibrahimovic ) បាន​រក​គ្រាប់​បាល់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ដល់ទៅពីគ្រាប់។ តែមួយគ្រាប់ដំបូង ជាគ្រាប់បាល់ដែល អ្នកចាំទី​របស់​ក្រុមម៉ុលដាវី ទាត់ចេញមកលើ តែបែរជាទៅប៉ះក្បាលរបស់ ស្លាតាន់ ធ្វើឲ្យបាល់ បានរត់ទៅចូលក្នុងទីរបស់ខ្លួន ធ្វើ​មិន​ដឹង។

គ្មាននរណាម្នាក់ អាចយល់បានពីបច្ចេកទេស ដែលកីឡាករស្លាតាន់ បានប្រើ ហើយក៏កាន់តែមិនយល់ដែរ ថាហេតុអ្វី ពេញមួយលំហ នៅលើទីលានបាល់ទាត់ អ្នកចាំទីរបស់ក្រុមម៉ុលដាវី [...]

មិន​បាច់​មាន​កីឡាករ​ច្រើន​ទេ ព្រោះ​ទាត់​បាល់​ពី​ចម្ងាយ​ក៏​ចូល​ដែរ

ក្រុម ណាស៊ីយ៉ូណាល់ (Nacional) ដ៏ល្បីល្បាញ នៅក្នុងប្រទេសអេក្វាទ័រ ប្រាកដជាសប្បាយចិត្តណាស់ នឹងជ័យជំនៈ​របស់ពួកគេ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ នៅក្នុងការប្រកួត«ជុំ»យកពិន្ទុជើងឯកប្រចាំឆ្នាំ (ប្រហាក់ប្រហែលនឹង Premier league) សម្រាប់ប្រទេស នៃទ្វីបអាមេរិកកណ្ដាលមួយនេះ ក្រុមនេះបានរកបានគ្រាប់បាល់ ដ៏ពិសេសបំផុតមួយ ដែលកីឡាករបាល់ទាត់គ្រប់ៗរូប ស្រម័យចង់ធ្វើឲ្យបាន។ ហើយគ្រាប់បាល់នេះ ក៏បានឲ្យធ្វើពិភពលោកទាំងមូល ងាក​មកចាប់អារម្មណ៍ជាមួយនឹងក្រុមនេះ ក៏ដូចជាកីឡាករខ្លួនឯងដែរ។

ខណៈការប្រកួតបានកំពុងប្រទាញប្រទង់គ្នា តាមរយៈលទ្ធផលស្មើគ្នាទៅហើយនោះ ស្រាប់តែកីឡាករ គ្រីស្យ៉ង់ ម៉ាកេស ដែលដណ្ដើមបាល់បាន ពីកីឡាករគូប្រកួត បានទាត់ពីចំងាយ ដើម្បីរកគ្រាប់បាល់នេះ តាំងពីកណ្ដាលលានប្រកួត។

ករណីពិសេស មូលហេតុដែលធ្វើឲ្យគ្រាប់បាល់នេះ បង្កភាពរីករាយកាន់តែខ្លាំង ដល់ក្រុម ណាស៊ីយ៉ូណាល់ នោះ [...]

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លីៗ

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លីៗ

ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​ហើយ...។

នៅ​យប់​មួយ​ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ... ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ខ្ញុំ​ខំ​រៀបចំ​ម្ហូប​ចំណី​បន្ដិច​បន្ដួច រួច​យក​ចូល​ទៅ​អង្គុយ​ក្នុង​សាឡុង​ជិត​គាត់ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ដើម្បី​គ្រាន់​បាន​ជា​គ្នា នឹង​មើល​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង។ អង្គុយ​មួយ​សន្ទុះ ខ្ញុំ​ចង់​ចូល​ក្នុង​អារម្មណ៍​របស់​គាត់ ដើម្បី​ដឹង​ថា​គាត់​មើល​បាល់​នេះ មាន​អត្ថន័យ​យ៉ាង​ម៉េច ហើយ​និងចង់​បង្ហាញ​ដែរ ថា​ខ្ញុំ​កំពុង​យល់ ពី​គាត់​កំពុង​គិត​ពី​អ្វី...។ ខ្ញុំ​ចាប់​ផ្ដើម សួរ​គាត់​សំនួរ​ទី​មួយ និង​បន្ត​ដោយ​សំនួរ​ទី​ពីរ... ឬ​ក៏​សួរ​សំនួរ​តែ​ម្នាក់​ឯង។

- យី [...]

រូប​ចម្លាក់ គ្រឹស្ទៀណូ រ៉ូណាល់ដូ បង្ហាញ​តែ​«លិង្គ»?

រូប​ចម្លាក់ គ្រឹស្ទៀណូ រ៉ូណាល់ដូ បង្ហាញ​តែ​«លិង្គ»?

ដើម្បីប្រណាំង​ជា​មួយ​កីឡាករ​រៀម​ច្បង ដូច​យ៉ាង អ៊ឺសឺប៊ីយ៉ូ (Eusebio) និង ជ្យែរី ហង់រី (Thierry Henry) ពី​ពេល​នេះ​ត​ទៅ កីឡាករ​ជាតិ​ព័រទុយហ្គាល់ គ្រឹស្ទៀណូ រ៉ូណាល់ដូ ក៏​មាន​រូប​ចម្លាក់​របស់​ខ្លួន​មួយ​ដែរ ធ្វើ​ពី​ស្ពាន់ ដាក់​តាំង​នៅ​លើ​កោះ​ម៉ាដែរ (Madère) ទឹក​ដី​កំណើត​របស់​កីឡាករ ចំ​ពី​មុខ​ពហុ​កីឡាដ្ឋាន Luz du Benfica។

កីឡាករ រ៉ូណាល់ដូ ដែល​មាន​អាយុ​មិន​ទាន់​ទាំង​បាន ៣០​ឆ្នាំ​ស្រួល​បួល​ផង បាន​ទៅ​សម្ភោធ​រូប​ចម្លាក់​របស់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ជា​មួយ​នឹង​សារមន្ទីរ​មួយ ដែល​ឧទ្ទិស​ឲ្យ​កីឡាករ​ដូច​គ្នា។ រូប​ចម្លាក់​នោះ មាន​កំពស់​៣,៤​ម៉ែត្រ មាន​ទំងន់​៨០០​គីឡូក្រាម និង​បាន​បង្ហាញ​ពី​កាយវិការ​របស់​កីឡាករ រ៉ូណាល់ដូ នៅ​ពេល​រៀប​ទាត់​បាល់​ពិន័យ ដែល​កីឡាករ​មិន​សូវ​ជា​ខក​ខាន​ប៉ុន្មាន​ឡើយ។

ប៉ុន្តែកាយវិការឈរជំទែង របស់រួបចម្លាក់នោះ មិនដូចជាកាយវិការទូទៅ សម្រាប់កីឡាបាល់ទាត់ទេ។ [...]

រន្ទះ​បាញ់​កីឡាករ​បាល់​ទាត់​មួយ​រូប ពេល​កំពុង​ប្រកួត នៅ​ប៉េរូ

រូបភាពដែលត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្កម និង​បណ្ដាញ​ចែក​ផ្សាយ​វីដេអូ យូធូប បាន​ធ្វើ​ឲ្យ​«ព្រឺ»​ដល់​ឆ្អឹង​ខ្នង ទៅ​គ្រប់​កីឡាករ​ទាំង​ឡាយ​ដែល​ប្រកប​វិជ្ជា​ជីវះ​របស់​ខ្លួន នៅ​កណ្ដាល​វាល​ដូច្នេះ។ កីឡាករ ចូអៅ កុងត្រេរ៉ាស ដែល​រង​គ្រោះ​នឹង​រន្ទះ​បាញ់​នេះ នៅ​រួច​រស់​មាន​ជីវិត តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

នៅពេលដែលកីឡាករ​ទាំង​អស់​នៃ ក្រុម Sport Aguila និង Union Fuerza ត្រឡប់​ចូល​មក​បើក​ការ​ប្រកួត នៅ​វគ្គ​ពាក់​កណ្ដាល​ម៉ោង​ទី​ពីរ ហើយ​អាជ្ញា​កណ្ដាល​ហៀប​នឹង​ផ្លុំ​កញ្ចែ​បើក​ការ​ប្រកួត​ទៅ​ហើយ ស្រាប់​តែ​រន្ទះ​បាន​បាញ់​ផាំង នៅ​កណ្ដាល​ទីលាន ចំ​កីឡាករ ចូអៅ កុងត្រេរ៉ាស អាយុ​២១​ឆ្នាំ បណ្ដាល​ឲ្យ​កីឡាករ​រូប​នេះ ដួល​សន្លប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

នៅក្នុងវីដេអូខាងក្រោម ដែលត្រូវបានបង្ហោះនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៤នេះ ជាដំបូងយើងឭសូរសម្លេង​រន្ទះ​បានផ្ទុះឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...