Posts tagged as "Football"

តារា​បង្ហាញ​ម៉ូដ​អ៊ីតាលី​មួយ​រូប ក្លាយ​ជា​អាជ្ញា​កណ្ដាល​បាល់​ទាត់

វិស័យកីឡាបាល់ទាត់ លែង​នៅ​ជា​ផ្នែក​មួយ​ផ្ដាច់​មុខ របស់​បុរស​ទៀត តាំង​ពី​យូរ​មក​ហើយ បើ​សូម្បី​តែ​តារា​បង្ហាញ​ម៉ូដ​អ៊ីតាលី នាង ក្លូឌីយ៉ាង រ៉ូម៉ានី (Claudia Romani) ក៏​បាន​បោះ​បង់​អាជីព​របស់​ខ្លួន ពី​អ្នក​បង្ហាញ​ម៉ូដ មក​ជា​អាជ្ញា​កណ្ដាល​បាល់​ទាត់ ក្នុង​ក្រប​ខណ្ឌ​ជួរ​មុខ របស់​ប្រទេស​អ៊ីតាលី​ដែរ។ នាង​ជា​ស្ត្រី​លើក​ទី​មួយ​ហើយ ដែល​បាន​ជាប់​ជា​អាជ្ញា​កណ្ដាល នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​បែប​នេះ ហើយ​នឹង​ត្រូវ​ចាប់​ផ្ដើម​អាជីព​ថ្មី ជា​អាជ្ញា​កណ្ដាល​របស់​នាង ចាប់​ពី​ឆ្នាំ​ក្រោយ​ត​ទៅ។

ក្នុងអាយុ៣២ឆ្នាំ នាង​កញ្ញា​ដែល​គេ​ឲ្យ​រហស្សនាម​ថា ជា​«ស្ត្រី​រូប​ឯក​ខាង​ឈុត​ខ្លី​ឆ្នាំ​២០១២» រូប​នេះ បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ ដោយ​សារ​នាង​មាន​គំនិត​មួយ​ចង់ «រត់​ជា​មួយ​កីឡាករ​ផ្សេង​ទៀត និង​ចង់​អនុវត្តន៍​ច្បាប់​បាល់​ទាត់ នៅ​លើ​ទី​លាន​បាល់​ទាត់»។ ហើយ​ទី​បំផុត​ទៅ នាង​បាន​ទទួល​សញ្ញាបត្រ​ខាង​អាជ្ញា​កណ្ដាល [...]

រ៉ូណាល់ឌីញ៉ូ ចេញ​ក្បាច់​ការ៉ាតេ​ទាត់​ក្បាល​កីឡាករ ជំនួស​បាល់​ទាត់ (vdo)

រ៉ូណាល់ឌីញ៉ូ ចេញ​ក្បាច់​ការ៉ាតេ​ទាត់​ក្បាល​កីឡាករ ជំនួស​បាល់​ទាត់ (vdo)

កីឡាករជាតិប្រេស៊ីល រ៉ូណាល់ឌីញ៉ូ ដែល​មាន​អាយុ​៣៤ឆ្នាំ​ទៅ​ហើយ លែង​ជា​ចំណាប់​អារម្មណ៍​របស់​​ក្រុម​កីឡា​នានា នៅ​តំបន់​អ៊ឺរ៉ុប​ទៀត​ហើយ បើ​ទោះ​ជា​កីឡាករ​រូប​នេះ ធ្លាប់​ជា​តារា​ល្បី​ឈ្មោះ ដែល​ធ្លាប់​រះ​យ៉ាង​ត្រដែត​ត្រដឹម ក្នុង​ចុងទស្សវត្តន៍ ឆ្នាំ៩០ និង​នៅ​ដើម​ទស្សវត្តន៍​​ឆ្នាំ​​២០០០​​នោះ​ក៏​ដោយ។ ជា​ពិសេស​អ្នក​ដែល​ស្នេហា​វិស័យ​បាល់​ទាត់ ក្នុង​ជំនាន់​ថ្មី ទំនង​ជា​បាន​ភ្លេច​ឬ​មិន​ទាំង​ស្គាល់​កីឡាករ​រូប​នេះ ថែម​ទៀត​ផង។

ប៉ុន្តែកីឡាករខ្សែប្រយុទ្ធដ៏ជំនាញរូបនេះ នៅ​រក​បាន​ក្រុម​មួយ​ទៀត​ឈ្មោះ កឹរ៉េតារ៉ូ (Queretaro) ក្នុង​ប្រទេសម៉ិចស៊ិក ដើម្បី​បន្ត​អាជីព​របស់​ខ្លួន ហើយ​ថែម​ទាំង​បាន​បញ្ចេញ​សកម្មភាព ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​គេ​ឯង​នោះ​ទៀត។ ក្នុង​ពេល​ជួប​ប្រកួត​ជា​មួយ​ក្រុម អាមេរីខា (Club America) កាល​ពី​ថ្ងៃ​អាទិត្យ រ៉ូណាល់ឌីញ៉ូ កីឡាករ​ខ្ញី​ចាស់​យើង [...]

បាល់​ទាត់​នៅ​ហុយឌុយរ៉ាស៖ ​ដៃ​ប៉ះ​កំប៉េះ​គូទ នឹង​​ត្រូវ​​អាជ្ញា​កណ្ដាល​ដេញ​ចេញ (vdo)

ទង្វើនេះ មិនត្រូវបានអាជ្ញាកណ្ដាល ដែល​រត់​កណ្ដាល​ទី​លាន​មើល​ឃើញ​ទេ តែ​ត្រូវ​បាន​រាយការណ៍​លើក​ទង់​ជ័យ​ឡើង ដោយ​ជំនួយ​ការ​អាជ្ញា​កណ្ដាល នៅ​ខ្សែ​ចំហៀង​ទៅ​វិញ។ កីឡាករ​ចាំ​ទី​ឲ្យ​ក្រុម ម៉ារ៉ាតុង ជញ័រ ម៉ូរ៉ាល់ (Marathon Junior Morales) ដែល​មិន​ទាំង​ដឹង​ខ្លួន​ផង ក៏​ស្រាប់​តែ​ភ្ញាក់​ព្រើត នឹង​ការ​ដក​កាត​ក្រហម​បណ្ដេញ​ខ្លួន​ចេញ​នេះ។

នៅនាទីទី៨៦ កីឡាក​រចាំ​ទី​បាន​ស្ទុះ​ទៅ​ចាប់​បាល់ ហើយ​បាន​យក​ដៃ​ស្ដាំ​របស់​ខ្លួន ទៅ​ទះ​លើ​កំប៉េះ​គូទ​កីឡាករ​ខ្សែ​ប្រយុទ្ធ របស់​ក្រុម​បាល់​ទាត់​គូរ​ប្រជែង។ សម្រាប់​ពិភព​បាល់​ទាត់​ទូ​ទៅ កាយវិការ​នេះ​តែង​ត្រូវ​បាន​ចាត់​ទុក ថា​ជា​រឿង​មួយ​ធម្មតា ឬ​ជា​ការ​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​មួយ​បែប។ ប៉ុន្តែ​សម្រាប់​អាជ្ញា​កណ្ដាល​ទាំង​ពីរ​រូប វា​ជា​«កាយវិការ​អាស​អាភាស»។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​អាជ្ញា​កណ្ដាល របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ នៃប្រទេស ហុងឌុយរ៉ាស់ [...]

ឲ្យ​កាត​ក្រហម​១២ នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​តែ​មួយ (vdo)

ឲ្យ​កាត​ក្រហម​១២ នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​តែ​មួយ (vdo)

ហេតុការណ៍នៅក្នុងកីឡាបាល់ទាត់ បាន​បង្ក​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ថ្មី និង​អាច​ចាត់​ទុក​ជា​ឯកត្តកម្ម​ថ្មី នៃ​ការ​ដក​កាត​ក្រហម ដោយ​អាជ្ញា​កណ្ដាល​តែ​ម្នាក់ នៅ​ក្នុង​ការ​ប្រកួត​តែ​មួយ។ វា​ជា​ការ​ប្រកួត​រវាង​ក្រុម​អន់ៗ​ពីរ របស់​ប្រទេស​អាហ្សង់ទីន (ទ្វីបអាមេរិកខាងត្បូង) ដែល​មាន​ឈ្មោះ​ថា Deportivo Roca និង Cipolletti។ មិន​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជា​រឿង​មួយ តែ​ក្រុម​ទាំង​ពីរ ក៏​ជា​គូរ​សត្រូវ​សង​សិក​មួយ​យ៉ាង​ចាស់​វស្សា​ដែរ នៅ​ក្នុង​ប្រវត្តិ​បាល់​ទាត់ នៃ​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ។

បន្ទាប់ពីក្រុម Cipolletti ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ បាន​នាំ​មុខ​ដោយ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​មុន ភាព​តាន​តឹង​បាន​ផ្ទុះ​ឡើង។ ហើយ​ពិសេស​នៅ​ក្រោយ ការ​ធ្វើ​ឲ្យ​របួស​ដល់​កីឡាករ​មួយ​រូប បង្ក​ឲ្យ​មានការ​ជជែក​តមាត់​តក​ខ្លាំង​ក្លា​រវាង​ក្រុម​ទាំង​សង​ខាង ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​បង្ខំ​ចិត្ត ត្រូវ​ដក​កាត​ក្រហម [...]

ពហុ​កីឡា​ដ្ឋាន​ដែល​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក នៅ​ឯ​ណា?

ពហុ​កីឡា​ដ្ឋាន​ដែល​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក នៅ​ឯ​ណា?

ដាក់សម្ពោធកាល​ខែ​មិថុនា​កន្លង​ទៅ ពហុកីឡា​ដ្ឋាន​នេះ​ទើប​នឹង​ត្រូវ​បាន​ជាប់​ជា មជ្ឈមណ្ឌល​​កីឡា​ប្រចាំ​ឆ្នាំ​២០១៤ របស់​មហោស្រព​អន្តរជាតិ​មួយ ដែល​ឆ្នាំ​នេះ​រៀបចំ​ធ្វើ​ក្នុង​ប្រទេស​ស៊ាំងហ្គាពួរ ស្ដី​ពី​ស្ថាបត្យកម្ម​ពិភពលោក (World Architecture Festival)។

ជាគម្រោងស្ថាបត្យកម្មមួយ ដែល​មាន​ទំហំ​ធំ​ហួស​ពី​ការ​ស្មាន សង់​នៅ​លើ​ផ្ទៃ​​ដី​​មួយ ដែល​មិន​ជា​ធំ​ប៉ុន្មាន។ ពហុ​​កីឡា​ដ្ឋាន​ដែល​ទទួល​បាន​ទស្សនិកជន​ប្រមាណ​ជា ៥,៥ម៉ឺន​កៅអី​នេះ មាន​រាប់​បញ្ចូល​ទាំង មជ្ឈមណ្ឌល​កំសាន្ដ​​ទឹក ដែល​ទទួល​មនុស្ស​បាន​៦ពាន់​នាក់ សាល​កីឡា​ចម្រុះ​សម្រាប់​ទស្សនិកជន​៣ពាន់​កៅអី សារមន្ទីរ​ស្ដី​​​ពី​​កីឡា​មួយ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ និង​ទី​កន្លែង​សម្រាប់​អ្នក​ស្នេហា​កីឡា​ជា​ច្រើន​ទៀត (តឺនីស ជិះ​កង់...)។ ពហុ​កីឡា​ដ្ឋាន​នេះ ក៏​មាន​កន្លែង​សម្រាប់​ហាត់​ប្រាណ ថែ​រក្សា​រាង​កាយ​ដែរ ហើយ​ថែម​ទាំង​បើក​ទ្វា​២៤ម៉ោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...