អតីតម្ដាយចុង និងអតីតកូនដើមរៀបការ បន្ទាប់ពីតតាំងក្ដីអស់ច្រើនខែឆ្នាំ
អ្នកស្រី អេលីហ្សបែត ឡូរ៉ង់ (Elisabeth Lorentz) អាយុ៤៨ឆ្នាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «នៅទីបំផុត យើងបានមកដល់ថ្ងៃដ៏ពិសេសហើយ! ខ្ញុំគ្រាន់តែសង្ឃឹមថា ប្រវត្តិតស៊ូរបស់ពួកយើង អាចជាប្រយោជន៍ដល់គូរស្នេហ៍ផ្សេងទៀត ដែលមានស្ថានភាពព្រហាក់ប្រហែលគ្នា ហើយដែលខ្ញុំដឹងថា មានចំនួនយ៉ាងច្រើន។»
គ្មានជាប់សាច់ឈាមអ្វីសោះ ...
ជាខែច្រើនឆ្នាំណាស់មកហើយ ប្រព័ន្ធយុត្តិធម៌បារាំង បានហាមមិនឲ្យអ្នកទាំងពីររៀបការនឹងគ្នាទេ ក្រោមហេតុផលថា អេលីហ្សាបែត ធ្លាប់ជាប្រពន្ធរបស់ឪពុករបស់កូនដើម លោក អេរិច ហូដ័រ (Eric Holder) អាយុ៤៥ឆ្នាំ ដែលបានក្លាយជាបុរសកំពូលស្នេហ៍របស់អ្នកស្រី ចាក់ទឹកមិនលេច។ អ្នកទាំងពីរ មិនមានជាប់សាច់ឈាមអ្វីនឹងគ្នាទាល់តែសោះ ខណៈច្បាប់របស់ប្រទេសបារាំង បានហាមឃាត់អាពាហ៍ពិពាហ៍ [...]