Posts tagged as "François Hollande"

បារាំង៖ គ្រូ​មតេយ្យ​មួយ​រូប ត្រូវ​បាន​ម្ដាយ​កូន​សិស្ស​ខ្លួនឯង ចាក់​សម្លាប់

បារាំង៖ គ្រូ​មតេយ្យ​មួយ​រូប ត្រូវ​បាន​ម្ដាយ​កូន​សិស្ស​ខ្លួនឯង ចាក់​សម្លាប់

អ្នកគ្រូបង្ហាត់បង្ហាញ នៅក្នុងសាលាមតេយ្យមួយរូប អាយុ៣៤ឆ្នាំ ត្រូវបានចាក់សម្លាប់ ដោយម្ដាយរបស់​កូនសិស្ស​ខ្លួនឯង នៅព្រឹកថ្ងៃសុក្រទី៤ កក្កដានេះ។ ហេតុការណ៍ ដែលបានកើតឡើង នៅនឹងមុខកុមារជាច្រើននាក់ បង្កឲ្យ​មានភាពតក់ស្លុកនោះ បានធ្វើឲ្យអ្នកគ្រូរងគ្រោះបានស្លាប់ភ្លាម បើទោះជាអ្នកជួយសង្គ្រោះ បានខិតខំជួយដាស់​ធ្វើ​ចលនាបេះដូងឡើងវិញ យ៉ាងណាក៏ដោយ។


សាលាបថមសិក្សា អេឌូអាដ៍ អ៊ែរីយ៉ូ នៃទីក្រុង អាល់ប៊ី នៃតំបន់ តាន ភាគខាងត្បូងនៃប្រទេសបារាំង។ (រូបថត AFP)

ឃាតកម្ម - លោកស្រី ក្លូដ ឌឺរ៉េន (Claude Derens) រដ្ឋអាជ្ញាប្រចាំទីក្រុង អាល់ប៊ី (Albi) នៃតំបន់ តាន់  (Tarn) ភាគ​ខាងត្បូងនៃប្រទេសបារាំង បានថ្លែងប្រាក់អ្នកសារព័ត៌មានថា៖ [...]

សាកូហ្សី វាយ​បក​ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​១៥​ម៉ោង

សាកូហ្សី វាយ​បក​ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​១៥​ម៉ោង

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ដែលត្រូវបានប្រព័ន្ទយុត្តិធម៌បារាំង ធ្វើការ​ឃាត់​ខ្លួន​ចំនួន​១៥​ម៉ោង ដើម្បីធ្វើការសិក្សាសាកសួរ ក្នុងសំនុំរឿងដ៏រសើបយ៉ាងហោចចំនួនបីនោះ បានធ្វើការ​វាយ​បក​វិញ នៅយប់​ថ្ងៃ​អង្គារតាមកញ្ចាក់ទូរទស្សន៍  ដោយបានចង្អុលចំៗខ្លាំងដាក់ស្ថាប័ននិតិប្រតិបត្តិ ថាជាអ្នកនៅពី​ក្រោយ​ហេតុការណ៍​ទាំងនេះ។ ការវាយបករបស់លោក សាកូហ្សី បានធ្វើឲ្យអ្នកផងកាន់តែយល់ថា ស្ថានភាព​នយោបាយ​របស់បារាំង ហាក់ដូចជាមានភាពស្មុគ្រស្មាញកាន់តែខ្លាំងទៅៗ។


លោក នីកូឡា សាកូហ្សី នៅក្នុងកិច្ចអន្តរាគមន៍តាមកញ្ចាក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតផ្តិតពីទូរទស្សន៍)

នយោបាយបារាំង - [...]

ប្រទេស​បារាំង ថ្កោល​ទោស​រដ្ឋប្រហា​យោធា​លើក​ទី​១៩​នៅ​ថៃ

ប្រទេស​បារាំង ថ្កោល​ទោស​រដ្ឋប្រហា​យោធា​លើក​ទី​១៩​នៅ​ថៃ

ភ្លាមៗ បន្ទាប់ពីកងទ័ពថៃប្រកាសពីការធ្វើរដ្ឋប្រហា ផ្ដួលរំលំរដ្ឋាភិបាលចាំផ្ទះនោះមក ប្រទេស និងមេដឹកនាំ​នានា​នៅក្នុង​ពិភពេលោក បានចាប់ផ្ដើមប្រតិកម្មជាបណ្ដើរៗ។ ប្រទេសបារាំងតាមរយៈប្រធានាធិបតីរបស់ខ្លួន លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានថ្កោលទោសរដ្ឋប្រហារនេះ ហើយបានអំពាវនាវឲ្យមានការ​ត្រឡប់​មក​វិញជាបន្ទាន់ នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ និងរៀបចំនូវការបោះឆ្នោតមួយ នៅក្នុងប្រទេសថៃ។


ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍ ថ្ងៃទី៨មិថុនា / រូបថត : m.ocdn.eu

នយោបាយថៃ - អំពើរដ្ឋប្រហារយោធានៅក្នុងប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែឧសភានេះ ត្រូវបានថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ដោយប្រទេសបារាំង។ [...]

ប្រតិកម្ម​នៃ​មេ​ដឹកនាំ​ធំៗ ជុំ​វិញ​មរណភាព​នែលសុន មែនឌឺឡា

ប្រតិកម្ម​នៃ​មេ​ដឹកនាំ​ធំៗ ជុំ​វិញ​មរណភាព​នែលសុន មែនឌឺឡា

មរណភាពនៅយប់ព្រហស្បត្ត៍ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងជន្នាយុ ៩៥ឆ្នាំ របស់លោក នែលសុន មែនឌឺឡា (Nelson Mandela) អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង និងជាបិតាសិទ្ធិស្មើភាពពីរបប​ប្រកាន់​ពូជសាសន៍ពណ៌សម្បុរ បានបង្កឲ្យមានប្រតិកម្មចូលរួមមរណទុក្ខ យ៉ាងច្រើនពីសំណាក់មេដឹកនាំធំៗ នៅលើ​ផែនដី​ទាំងមូល។


លោក នែលសុន មែនឌឺឡា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេ នៃប្រទេសអាហ្វ្រិកខាងត្បូង។ រូបថត (LEON NEAL / AFP)

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកប្រតិកម្មចូលរួមមរណទុក្ខ របស់មេដឹកនាំមួយចំនួន មកជម្រាប​ជូន​លោកអ្នកដូចខាងក្រោម។

- ហ្សាកូប ហ្សូម៉ា (Jacob Zuma) ប្រធានាធិបតីនៃប្រទេសអាមេរិកខាងត្បូង

[...]
ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ជនជាតិបារាំងចំនួន៤នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមនិយមអ៊ីស្លាមប្រកាន់​ជ្រុលនៅប្រទេស​នីហ្សេរ​ត្រូវបានដោះលែងហើយ នៅល្ងាចថ្ងៃអង្គារទី២៩ខែតុលានេះ។ ការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីបានចាប់ជម្រិត​អស់​រយៈពេលជាង ៣ឆ្នាំ និងបើទោះជាមានការព្យាយាមទៅរំដោះ ពីសំណាក់កងទ័ពបារាំងយ៉ាងណាក្ដី។


បណ្ដាជនបារាំងធ្វើបាតុកម្ម ដើម្បីឲ្យគេនឹកឃើញពីជនទាំងបួនដែលត្រូវបានចាប់ជម្រិតតាំងពីជាងបីឆ្នាំមក។ (រូបថត ថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ជាអ្នកបានប្រកាសនូវដំណឹងនេះមុនគេ ដោយបានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងអំណរគុណ ដល់ប្រធានាធិបតីនៃប្រទេសនីហ្សេរផង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...