ពេទ្យថាស្លាប់ តែពេលយកទៅបញ្ចុះ ស្រាប់តែបើកភ្នែក...
នេះសម្រាប់ខ្មែរយើង គេអាចហៅថា ភ្លឹក ឬបើតាមជំនឿ គេនិយាយថា មិនទាន់អស់អាយុ មច្ចុរាជបានព្រលែង ព្រលឹងឲ្យមករក ខ្លួនប្រាណវិញ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ដូនចាស់ចំណាស់ជាង៩០ឆ្នាំ ដែលរស់នៅក្នុងក្រុង ហ្សែលសេនគីឆេន (Gelsenkirchen) ប្រទេសអាល្លឺម៉ង់ ត្រូវបានប្រកាសជាផ្លូវការ ថាបានស្លាប់ហើយ ដោយក្រុមគ្រូពេទ្យ នៃមណ្ឌលសម្រាប់ជនចូលនិវត្តន៍មួយកន្លែង។ ប៉ុន្តែនៅពេលដែលគេនាំ សាកសពលោកយាយ មកដល់ទីបញ្ចុះសព ស្រាប់តែដូនចាស់ បានភ្ញាក់ដឹកខ្លួនមកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការផ្សាយឲ្យដឹង ពីសារព័ត៌មានក្នុងស្រុក ជាច្រើន។
«ខ្ញុំនៅទីណាអញ្ចេះ?» នេះជាសម្លេងរបស់ដូនចាស់ អាយុ៩២ឆ្នាំរូបនេះ ដែលបានព្យាយាម បើកគម្របមឈូស ជាមួយគ្រាប់ភ្នែក បើកឡើងសម្ដែងចំងល់។ យើងពិបាកនឹងស្រម័យណាស់ ប្រសិនណា ជាមឈូសរបស់លោកយាយ ត្រូវបានបញ្ចុះរួចរាល់... នៅពេលនោះ បើទោះលោកយាយ ដឹងខ្លួនមកវិញ ក៏ពិបាកនឹងគាស់ [...]