បែកធ្លាយរូបស្រាត របស់តារាហូលីវូដជាថ្មីទៀត FBI បង្កើនការស្វែងរក (pic)
ការបែកធ្លាយលើកនេះ ដូចជាមានសន្ទុះខ្លាំងជាង កាលពីថ្ងៃទី៣១ ខែសីហាមុន បង្ខំឲ្យអាជ្ញាធរទទួលបន្ទុកស៊ើបអង្កេតអាមេរិក អេហ្វប៊ីអាយ (FBI) ក្ដៅក្បាលកាន់តែខ្លាំងឡើង ក្នុងការស្វែងរក«មេចោរអ៊ិនធើណែត»ទាំងនោះ។
ក្នុងចំណោមជនរងគ្រោះល្បីៗ ដែលត្រូវបានចោរចូលទៅប្រមូលរូបថតឯកជនរបស់ពួកគេ យកមកផ្សាយជាសាធារណៈនោះ មានតារាសម្ដែង នាង វាណេស្សា ហ៊ុដហ្គេន និងកីឡាការនីវ័យក្មេង នាង ហូភ សូឡូ (Hope Solo) - នាង ម៉ារីខេត អ័លសេន - នាង លីលី សូប៊ីយ៉េស្គី (Leelee Sobieski) - នាង អូប្រេ ផ្លាស្សា (Aubrey Plaza) - តារាចម្រៀង នាង រ៉ៃអេណា (Rihanna) និងនាង ហេដេន ប៉ាណេទែរ (Hayden Panettiere) ក៏មានរូបថត ស្ថិតក្នុងចំណោមការបែកធ្លាយនេះដែរ។ ហើយនាង ជើនីហ្វើរ ឡរ៉េន ដែលបានរងគ្រោះខ្លាំងជាងគេ កាលពីការបែកធ្លាយលើកមុន ក៏ត្រូវបានឃើញមានរូបថតថ្មីៗទៀត ចេញផ្សាយលើកនេះដែរ។
រូបថតត្រូវបានផ្សាយ ក្នុងគេហទំព័រចែកចាយទិន្នន័យចំនួនពីរ [...]