Posts tagged as "Sexy"

បែក​ធ្លាយ​រូប​ស្រាត​នៅ​ហូលីវូដ៖ ជើនីហ្វើរ ឡរ៉េន ចេញ​មុខប្រតិកម្ម

បែក​ធ្លាយ​រូប​ស្រាត​នៅ​ហូលីវូដ៖ ជើនីហ្វើរ ឡរ៉េន ចេញ​មុខប្រតិកម្ម

ក្នុង​កិច្ច​សម្ភាស​ផ្ដាច់​មុខ​មួយ ទៅ​ឲ្យ​ទស្សនាវដ្ដី វ៉ានីធី ហ្វែរ (Vanity Fair) របស់​អាមេរិក នាង ជើនីហ្វើរ ឡរ៉េន បាន​ពោល​បញ្ជាក់​ថា៖ «វា​ជា​ខ្លួន​របស់​ខ្ញុំ ហើយ​វា​នៅ​តែ​ជា​ជម្រើស​របស់​ខ្ញុំ។ រឿង​ដែល​មិន​មែន​ជា​ជម្រើស​របស់​ខ្ញុំ ជា​ក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។»

នាង​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក ថា​យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក ដ៏​អាក្រក់មួយ។ ហើយ​រឿង​នេះ មិន​មែន​ជា​រឿង​អាស្រូវ​ទេ តែ​វា​ជា​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ។ ជា​ការ​រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ។ វា​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ណាស់។ យើង​ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​ច្បាប់ ដើម្បី​ឲ្យ​បណ្ដា​គេហទំព័រ​ទាំង​នោះ មាន​ការ​ទទួល​ខុស​ត្រូវ។»

តារាភាពយន្ដល្បី នៅក្នុងភាពយន្ដ X MAN រូបនេះ បានរងគ្រោះនឹងយុទ្ធនាការវាយលុក (Celebgate) ចូល​ទៅលួចទិន្នន័យ ក្នុងគណនីអាយក្លាវ (iCloud) របស់នាង [...]

«ស្រាត»​រំខាន​ការ​ប្រកួតហើយ ថែម​នាំ​ភ្លើង​ឲ្យ​កីឡាករ​វាយ​គ្នាទៀត (vdo)

«ស្រាត»​រំខាន​ការ​ប្រកួតហើយ ថែម​នាំ​ភ្លើង​ឲ្យ​កីឡាករ​វាយ​គ្នាទៀត (vdo)

នៅក្នុងការប្រកួតបាល់អោប រវាង​ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ ញ៉ូកាសល (Newcastle) និង​សកល​វិទ្យាល័យ ន័ររូបៀ (Northrumbia) នៅ​ក្នុង​ចក្រភព​អង់គ្លេស យុវជន​ហានក្លា​មួយ​រូប ដែល​បាន​ស្រាត​ដោះ​ចេញ​អស់​ពី​ខ្លួន នៅ​សល់​តែ​អំពិល​មួយ​គួ និង​កំប៉េះគូថ​កណ្ដាល​វាល​នោះ បាន​រត់​ចូល​ទៅ​ក្នុង​ទី​លាន​ប្រកួត ខណៈ​កីឡាករ​បាល់​អោប​នីមួយៗ កំពុង​ស្ថិត​ក្នុង​ចង្វាក់​ប្រកួត និង​រត់​យ៉ាង​ពេញ​ទំហឹង​នោះ។

ប៉ុន្តែយុវជននេះ បាន​រត់​ចូល​ទៅ​មិន​មែន​គាត់​មិន​ដឹង​ថា ត្រូវ​ធ្វើអ្វី​នោះ​ទេ ព្រោះ​គាត់​បាន​ទៅ​ឈរ​ធ្វើ​​ជា​បង្គោល​ខ្សែ​ការពារ ហើយ​រងចាំ​ចាប់​កីឡាករ​គូរ​ប្រជែង ដែល​រត់​អោប​យក​បាល់​ពី​ចម្ងាយ សំដៅ​មក។ ប៉ុន្តែ​ក្រុម​កីឡាករ​គូរ​ប្រជែង មិន​បាន​ទុក​ឲ្យ​យុវជន​នេះ អាច​ងើប​មក​វិញ​បាន​ស្រួល​ទេ ពួកគេ​បាន​នាំ​គ្នា​បន្ថែម​ម្នាក់​មួយ​ទំងន់​ខ្លួន ទៅ​លើ​ជន​ល្មើស ដែល​គ្មាន​ស្លៀក​ខោ​អាវ​នេះ។

រឿងដែលបន្តការហួសចិត្ត [...]

បែក​ធ្លាយ​រូប​ស្រាត​នៅ​ហូលីវូដ៖ មេធាវី​របស់​ក្រុម​តារា ព្រមាន​ប្ដឹង ហ្គូហ្គ័ល

បែក​ធ្លាយ​រូប​ស្រាត​នៅ​ហូលីវូដ៖ មេធាវី​របស់​ក្រុម​តារា ព្រមាន​ប្ដឹង ហ្គូហ្គ័ល

នៅ​ក្នុង​លិខិត​មួយ បញ្ជូន​ទៅ​ដល់​ក្រុមហ៊ុន ហ្គូហ្គ័ល ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ ព្រឹត្តិប័ត្ត Hollywood Reporter នោះ លោក ម៉ាធី ស៊ីងហ្គ័រ (Marty Singer) មេធាវី​ដ៏​ខ្លាំង​មួយ​រូប តំណាង​ឲ្យ​ក្រុម​តារា​ហូលីវូដ ដែល​រងគ្រោះ​នឹង​ការ​បែក​ធ្លាយ​រូបភាព​ស្រាត បាន​ព្រមាន​ទុក​ជា​មុន​ថា លោក​កំពុង​ត្រៀម​បំរុង​ពាក្យ​បណ្ដឹង​មួយ ទៅ​កាន់​តុលាការ ដើម្បី​ស្នើ​សុំ​ឲ្យ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត រហូត​ជាង​១០០លាន​ដុល្លារ។

ក្នុងសំបុត្រនោះ លោកមេធាវី​បាន​សរសរ​ជា​អាថ៌​ថា៖ «យើង​សរសេរ ជុំ​វិញ​បញ្ហា​ដែល​ជាចរិក​មើល​ស្រាល និង​គួរ​ឲ្យ​ខ្មាស​អៀន​របស់ ហ្គូហ្គ័ល ពី​ទង្វើ​របស់​ខ្លួន ដែល​មិន​ត្រឹម​តែ​មិន​ចាត់ការ​ឲ្យ​បាន​ឆាប់​រហ័ស និង​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ទាញ​រូប​ទាំង​នោះ​ចេញ​ទេ តែ​ថែម​ទាំង​បាន​ជួយ និង​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​នេះ ទាំង​ដឹង​ថា ជា​សកម្មភាព​ខុស​ច្បាប់»។

[...]

បណ្ដុះ​សុដន្ដ​«ទីបី» ដើម្បី​ឈប់​ឲ្យ​ប្រុស​ចាប់​អារម្មណ៍ មក​លើ​ខ្លួន (vdo)

នាងបានអះអាងថា គ្រូពេទ្យជាច្រើន ដែលមានចំនួនពី៥០ទៅ៦០នាក់ បានបដិសេធបំណងរបស់នាង តែ​គ្រូ​ពេទ្យម្នាក់នោះ បានយល់ព្រមដាក់សុដន្ដទីបីនេះឲ្យនាង។ យុវតីអាយុ២១ឆ្នាំបានបញ្ជាក់ច្បាស់ថា មូលហេតុ​ដែលធ្វើឲ្យនាងសម្រេច ដាក់បន្ថែមសុដន្ដទីបីនេះ ដោយសារតែនាងចង់បញ្ឈប់ចំណាប់អារម្មណ៍របស់បុរស ដែលតែងតែមើលមកនាង ដូច«ក្របីនិងចេក» និងម្យ៉ាងទៀត ដើម្បីឈប់ចេញដើរជាមួយ​បុរសៗទាំង​នោះ។

មានឈ្មោះថា ចាស្មីន ទ្រីឌីវិល (Jasmine Tridevil) យុវតីដែលរស់នៅក្នុងក្រុង តាមប៉ា (Tampa - រដ្ឋផ្លរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក) បានពន្យល់ថានាងបានចំណាយប្រាក់ ដែលនាងសន្សំទុកក្នុងរយៈពេល២ឆ្នាំ ចំនួនដល់ទៅពីរម៉ឺនដុល្លារ ដើម្បីការវះកាត់។ នាងបានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅតាមវិទ្យុថា៖ «នៅពីលើ​សុដន្ដ មានបណ្ដុះទាំងក្បាលដោះតូចមួយផង ហើយខ្ញុំបានសាក់វានៅជុំវិញ ដើម្បីឲ្យក្លាយជាក្បាល​ដោះដ៏​ពិត​មួយ»។

នាង ទ្រីឌឹវិល បានសរសេរនៅក្នុងទំព័រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...