Posts tagged as "Pyongyang"

អាមេរិក​បង្ហោះ​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​នៅ​កូរ៉េ បង្ហាញ​ឥទ្ធិពល​

អាមេរិក​បង្ហោះ​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​នៅ​កូរ៉េ បង្ហាញ​ឥទ្ធិពល​

យន្ដហោះទម្លាក់គ្រាប់បែក សម្រាប់រយៈឆ្ងាយធុន «B52 Stratofortress»  របស់សហរដ្ឋអាមេរិក បាន​​ធ្វើការ​ហោះឆ្វែល នៅថ្ងៃអាទិត្យនេះ ពីលើប្រទេសកូរ៉េខាងត្បូង។ ជាការបង្ហាញកម្លាំងដ៏តូចមួយ ពី​​សំណាក់​​កងទ័ព​អាមេរិក នៅបួនថ្ងៃ​ក្រោយពីការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H (ដែល​ជា​អក្សរ​កាត់ ពី​​ពាក្យ Hydrogène)» ប្រកប​ដោយ​មន្ទិលមួយ របស់រដ្ឋាភិបាលកុម្មុយនីស នៃប្រទេសកូរ៉េខាងជើង។

យន្ដហោះប្រដេញ ដែលមានសមត្ថភាពទម្លាក់គ្រាប់បែក ក្នុងចម្ងាយឆ្ងាយខាងលើនេះ ក៏អាចមាន​សមត្ថភាព ក្នុងការផ្ទុកអាវុធនុយក្លេងអ៊ែរ បានដែរ។ កងទព័រអាមេរិក បានពន្យល់ថា យន្ដហោះបានហោះ ក្នុង​រយៈ​​ពេល​ខ្លីមួយ ពីលើមូលដ្ឋានកងទ័ពអាកាស «Osan» ដែលមានចំងាយប្រមាណជា ៧០គីឡូម៉ែត្រ ពីភាគ​ខាង​ត្បូង នៃ​ព្រំដែន​របស់ប្រទេសកូរ៉េទាំងពីរ មុននឹងត្រឡប់មកចុះចត នៅលើមូលដ្ឋានយោធាដដែល។

បើ​គ្រាប់​បែក​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ធ្លាក់​ចំ​ភ្នំពេញ តើ​នឹង​​មាន​អ្វី​កើត​ឡើង?

បើ​គ្រាប់​បែក​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ធ្លាក់​ចំ​ភ្នំពេញ តើ​នឹង​​មាន​អ្វី​កើត​ឡើង?

អ្នកផងស្វាគមន៍ បុណ្យចូលឆ្នាំថ្មី ដោយការបាញ់កាំជ្រួចជ្វាលា ឬការរាំកំសាន្ដជុំគ្នា។ ដោយឡែក ​ប្រទេស​កូរ៉េ​ខាងជើង បានជ្រើសរើសការស្វាគមន៍ឆ្នាំថ្មី ដោយការ​សាកល្បង បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H (ពាក្យ​កាត់​ពី អ៊ីឌ្រូសែន /Hydrogène)» កាលពីថ្ងៃពុធទី៦ ខែមករាកន្លងទៅ។ ប៉ុន្តែមកដល់ម៉ោងនេះ គ្មាននរណា​ម្នាក់​អះអាង ជំនួសប្រទេសកុម្មុយនីសមួយនេះ ថាវាពិតជាគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H» ដែលមាន​កម្លាំង​​ផ្ទុះ យ៉ាងហោច១០០០ដង ខ្លាំងជាងគ្រាប់បែក​នុយក្លេអ៊ែរធម្មតា (ជាឧទាហរណ៍គ្រាប់បែកនុយក្លេអ៊ែរ ដែល​ទម្លាក់​នៅ​ប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី២) នោះទេ។

បើតាមវិទ្យាស្ថានភូមិសាស្ត្រអាមេរិក កម្លាំងរញ្ជួយនៅពេលសាកល្បង បំផ្ទុះគ្រាប់បែករបស់​ប្រទេសកូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃពុធ មានកម្រិតប្រមាណជា ៥,១ រិចទ័រ។ កម្រិតនេះ ធ្វើឲ្យអ្នកជំនាញជាច្រើន ត្រូវបាន​សារព័ត៌មាន​​អង់គ្លេស​​«DailyMail» ស្រង់សំដីមកអះអាងថា [...]

កូរ៉េ​ខាង​ជើង ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​​ជា​មួយ​អាមេរិក

កូរ៉េ​ខាង​ជើង ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​​ជា​មួយ​អាមេរិក

«ថ្ងៃនេះ បក្សរបស់យើងសូមប្រកាស ដោយម្មឺងម៉ាត់ថា កងកម្លាំងប្រដាប់អាវុធ​«បដិវត្តន៍»​របស់យើង មាន​សមត្ថភាពតបតរ នឹងសង្គ្រាមគ្រប់ប្រភេទ បង្កឡើងដោយសហរដ្ឋអាមេរិក ហើយយើងបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុងការការពារប្រជាជន និងផ្ទៃមេឃពណ៌ខៀវ នៃទឹកដីមាតុភូមិរបស់យើង។» នេះជាអ្វី ដែលគេបាន​ស្ដាប់ឮ ពីការប្រកាសរបស់លោក គីម ជុងអ៊ុន អគ្គមគ្គុទេសវ័យក្មេងដ៏មហិមា របស់ប្រទេសកុម្មុយនីស កូរ៉េ​ខាងជើង ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសកុម្មុយនីស នៅចុងក្រោយគេបង្អស់។

ប្រទេសកូរ៉េខាងជើង ព្រមានពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមនេះ និងបានចោទប្រកាន់ សហរដ្ឋ​អាមេរិក ថា​ញុះញង់ឲ្យមានសង្គ្រាម។

នៅក្នុងរយៈកាលកន្លងមក ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បង អាវុធនុយក្លេអ៊ែររបស់ខ្លួន ចំនួនបី​លើក​រួចមកហើយ៖ កាលពីខែតុលា ឆ្នាំ២០០៦ ខែឧសភា ឆ្នាំ២០០៩ និងខែកុម្ភៈ ឆ្នាំ២០១៣។ ប្រទេសកុម្មុយនីស បានព្រមានថា [...]

អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បាត់​ខ្លួន​ទៅ​ណា?

អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បាត់​ខ្លួន​ទៅ​ណា?

លោក គីម ជុនអ៊ុន ដែលមានអាយុពី៣០ ទៅ៣១ឆ្នាំនោះ មិនបានចេញតាមកញ្ចក់តាមទូរទស្សន៍រដ្ឋ តាំងពី​ថ្ងៃទី៣ ខែកញ្ញា នៅក្នុងការប្រគុំតន្ត្រីមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង (Pyongyang) ដែលជាធម្មតាលោក ត្រូវមាន​វត្តមានជាមួយភរិយារបស់លោក។

កាលពីខែកក្កដា លោកត្រូវបានគេឃើញថាបានរុំខ្លួនជុំជិត នៅពេលដែលលោកបានមកចូលរួម ក្នុងពិធី​បុណ្យខួបមរណភាពលើកទី២០ របស់ជីតារបស់លោក ដែលជាអ្នកបង្កើតរបបកុម្មុយនីស នៅកូរ៉េខាងជើង។ គេបានសង្ស័យ ពីការហ៊ំខ្លួនជុំជិតនេះ ថាជារោគសញ្ញានៃជម្ងឺ«ហើម»។

នៅក្នុងសន្និសីទការសែតមួយ អ្នកនាំពាក្យមួយរូប របស់ក្រសួងបង្រួបបង្រួមទឹកដីកូរ៉េ នៃប្រទេសកូរ៉េ​ខាង​ត្បូង បងប្អូនគូរសត្រូវរបស់កូរ៉េខាងជើង បានថ្លែងឲ្យដឹងថា៖ «ប្រទេសកូរ៉េខាងជើង មិនបានប្រកាសជា​ផ្លូវ​ការអ្វី​សោះ (...) អញ្ចឹងយើងមិនមានការបកស្រាយអ្វីទេ។ យើងកំពុងសម្លឹងមើលពីករណីជាច្រើន ក្នុងនោះ​ពាក្យចចាមអារាម [...]

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

អគ្គមគុទេសន៍ដ៏មហិមា ជាមេដឹកនាំផ្ដាច់ការទាំងអស់ របស់ប្រទេសកូរ៉េខាងជើង សុទ្ធតែជា«កំពូល»មនុស្ស ដែល​មិនអាចឲ្យគេ យកមកលេងសើចបានឡើយ។ ហើយអគ្គមគុទេសន៍ថ្មី វ័យក្មេងអាយុទើប៣១ឆ្នាំ គីម ជុងអ៊ុន (Kim Jong Un) ក៏នៅតែមាននិន្នាការនេះដែរ។


ឈុតឆាកមួយ ពីក្នុងវីដេអូនោះ។ (រូបផ្តិតពីវីដេអូ)

ពីនេះពីនោះ - ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង បានព្យាយមនឹងហាមឃាត់វីដេអូមួយ ដែល​បាន​ចំអកយ៉ាងខ្លាំងក្លា ទៅលើមហាអគ្គមគុទេសន៍ ដ៏មហិមារបស់ពួកគេ។ សារព័ត៌មានមួយ របស់ប្រទេសកូរ៉េ​ខាង​ត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានសុំឲ្យប្រទេសចិន ធ្វើការហាមឃាត់ការផ្សព្វផ្សាយរូបភាព ដែល​មាននៅក្នុងវីដេអូនេះ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...