គីម ជុងអ៊ុន ចង់ហាមឃាត់វីដេអូ ដែលចំអកឲ្យខ្លួន (vdo)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អគ្គមគុទេសន៍ដ៏មហិមា ជាមេដឹកនាំផ្ដាច់ការទាំងអស់ របស់ប្រទេសកូរ៉េខាងជើង សុទ្ធតែជា«កំពូល»មនុស្ស ដែលមិនអាចឲ្យគេ យកមកលេងសើចបានឡើយ។ ហើយអគ្គមគុទេសន៍ថ្មី វ័យក្មេងអាយុទើប៣១ឆ្នាំ គីម ជុងអ៊ុន (Kim Jong Un) ក៏នៅតែមាននិន្នាការនេះដែរ។
ឈុតឆាកមួយ ពីក្នុងវីដេអូនោះ។ (រូបផ្តិតពីវីដេអូ)
ពីនេះពីនោះ - ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង បានព្យាយមនឹងហាមឃាត់វីដេអូមួយ ដែលបានចំអកយ៉ាងខ្លាំងក្លា ទៅលើមហាអគ្គមគុទេសន៍ ដ៏មហិមារបស់ពួកគេ។ សារព័ត៌មានមួយ របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានសុំឲ្យប្រទេសចិន ធ្វើការហាមឃាត់ការផ្សព្វផ្សាយរូបភាព ដែលមាននៅក្នុងវីដេអូនេះ។
ក្រុមអ្នកទទួលខុសត្រូវរបស់ប្រទេសកុម្មុយនីស បានលើកហេតុផលថា វីដេអូនេះ បានធ្វើឲ្យខូចនូវភាពថ្លៃថ្នូ និងបង្កឲ្យបាត់បង់នូវឥទ្ធិពលរបស់ រដ្ឋបុរសត្រកូល គីម។
ប៉ុន្តែប្រទេសចិន ទំនងជាមិនអាចសម្រច នូវការដកចេញវីដេអូនេះ ពីបណ្ដាញអ៊ិនធើណែតនោះឡើយ។ នេះជាបរាជ័យមួយទៀត បន្ទាប់ពីបរាជ័យលើកមុនម្ដងរួចហើយ នៅពេលដែលក្រុម ព្យុងយ៉ាង បានស្នើឲ្យក្រុង វ៉ាស៊ីនតោន ឲ្យហាមឃាត់ភាពយន្ដអាមេរិកមួយ មិនឲ្យចេញបញ្ចាំងនៅតាមរោង។ ភាពយន្ដ «កិច្ចសម្ភាស (The interview)» ដែលចោទប្រកាន់ដោយរបបកុម្មុនីសមួយនេះ បានបង្កើតឈុតឆាកមួយ និយាយពីការរៀបចំធ្វើឃាត មេដឹកនាំផ្ដាច់ការ កូរ៉េខាងជើង៕
វីដេអូ ដែលក្រុងព្យុងយ៉ាងចង់ហាមឃាត់៖