កូរ៉េខាងជើង៖ ការ​បោះ​ឆ្នោត​ដែល​អាច​ជ្រើស​រើស​បេក្ខជន​បាន​តែ​ម្នាក់

ការបោះឆ្នោតនៅកូរ៉េខាងជើង ត្រូវការរយៈពេលមួយខែ សម្រាប់ការចុះឈ្មោះ។ អ្នកធ្វើជំនួញចេញពីភូមិស្រុក ត្រូវ​ត្រឡប់មកវិញ ដើម្បីចុះឈ្មោះបោះឆ្នោត។ អ្នកចំណាកស្រុកទៅកាន់ប្រទេសចិន ក៏ត្រូវត្រឡប់មក​កូរ៉េខាងជើង​វិញ​ ដើម្បីចុះឈ្មោះបោះឆ្នោតដែរ ព្រោះពួកគេខ្លាចក្រែងថា រដ្ឋាភិបាលយកលេសពីអវត្តមានរបស់ពួកគេ នឹងនាំទុក្ខ​ទោស​ដល់ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់គេនៅក្នុងប្រទេស។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: March 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាថ្ងៃទី០៩ ខែមិនាខាងមុខនេះ កូរ៉េខាងជើងនឹងរៀបចំការបោះឆ្នោត នៅទូទាំងទាំងប្រទេសមួយ។ តើហេតុអ្វីបាន​ជាប្រទេសកូរ៉េខាងជើង រៀបចំការបោះឆ្នោត? តើពលរដ្ឋកូរ៉េបានដឹងពីលិទ្ធិ ប្រជាធិបតេយ្យទេ?


មហាអគ្គមគ្គុទេសដ៏ថ្លៃថ្លា ដែលមានវ័យក្មេង លោក គីម ជុនអ៊ុន។ (រូបថត ឯកសារ)

ឧបទ្វីបកូរ៉េ - ចុងសប្តាហ៏នេះ លោក គឹម ជុងអ៊ុន (Kim Jong-un) គឺជាមេដឹកនាំវ័យក្មេង របស់កូរ៉េខាងជើងតែម្នាក់​គត់ដែលបានឈរឈ្មោះបោះឆ្នោត។ រីឯមណ្ឌលបោះឆ្នោតរបស់លោក គឺនៅ Mount Paektu គឺជាភ្នំពិសិដ្ឋមួយ​នៅ​ជាប់ព្រំដែនប្រទេសចិន និងជាទីកន្លែងដែលឪពុករបស់លោកកើត។

លោក ជីហ៊ូន ប៉ាក (Jihoon Park) ដែលជាអ្នកភៀសខ្លួនម្នាក់បាននិយាយថា ថ្ងៃបោះឆ្នោតមិនមែនជា ពេលដែល​ជនជាតិកូរ៉េខាងជើងប្រើប្រាស់ ដើម្បីបង្ហាញពីឆន្ទៈរបស់ពួកគេឡើយ។ នៅសាលារៀនកូរ៉េខាង​ជើង មិនដែលមាន​ការបង្រៀន ពីសារៈសំខាន់នៃការបោះឆ្នោតឡើយ ដែលជាហេតុបណ្តាលឲ្យប្រជាពលរដ្ឋ មិនដឹងពីសិទ្ធិនៃការ​បោះ​ឆ្នោតទេ។ ផ្ទុយទៅវិញ ថ្ងៃបោះឆ្នោត ជាឱកាសសម្រាប់បណ្តុះទឹកចិត្តស្នេហាជាតិរបស់រដ្ឋាភិបាលដូចជា នៅពេល​ជួបជុំគ្នាគ្នានោះ គេប្រាប់ឲ្យស្រែកនូវពាក្យស្លោកថា «យើងនាំគ្នាបណ្តេញទាហាន​អាមេរិក ដែលស្ថិត​នៅក្នុង​កូរ៉េខាង​ត្បួង»ជាដើម។

គណបក្សពលករ ដែលគេចាត់ទុកជាគណបក្សកាន់អំណាចនៅកូរ៉េខាងជើង បានបង្កើតក្រុមនយោបាយបីខុសគ្នា នៅក្នុងនិតិកាលរបស់សភា។ ហើយក្រុមទាំងបីនេះ រួមគ្នាបង្កើតឲ្យទៅជា«រណៈសិរ្យប្រជាធិបតេយ្យមួយ ដើម្បីបង្រួបបង្រួមបក្ស» ដែលមើលទៅគ្រាន់តែជាការបង្កើត ឲ្យមានរូបរាងតែសម្បកក្រៅប៉ុណ្ណោះ។

អ្នកបោះឆ្នោត នឹងទៅបោះនៅការិយាល័យបោះឆ្នោត តាមការបញ្ជាពីប្រធានក្រុម ឬពីគណៈកម្មាធិការសង្កាត់។ ផ្ទាំង​ឃោសនាទាំងអស់បានសរសេរដាស់តឿនថា ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ហើយត្រូវបោះឆ្នោតឲ្យគ្រួសារគីម។

ពេលបោះឆ្នោត ជាពេលដែលមានការតាមដាន​ ពីសំណាក់អាជ្ញាធរ មកលើប្រជាជនអ្នកបោះឆ្នោត។ អ្នកស្រី មីណា យ៉ូន (Mina Yoon) ជាជនចំណាកស្រុកខ្លួនម្នាក់ ចេញពីប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ២០១១ បាន​និយាយថា វាជា​ឱកាសមួយ ដើម្បីអាជ្ញាធរអាចរកឲ្យឃើញ ពីរាល់ការរិះគន់ ឬការប្រឆាំងផ្នែកនយោបាយ ពីសំណាក់ពលរដ្ឋ។ ហើយ​ក៏ជាឱកាស ដើម្បីធ្វើជំរឿនប្រជាជនណាដែលបានឆ្លងដែន ទៅធ្វើការនៅប្រទេសចិននោះដែរ។

អ្នកស្រី យ៉ូន បានបន្ថែមទៀតថា៖ «រដ្ឋាភិបាលបានត្រួតពិនិត្យបញ្ជីអ្នកបោះឆ្នោត បើឈ្មោះរបស់ពួកគេមិន​មានក្នុង​បញ្ជីបោះឆ្នោតទេ ជននោះនឹងត្រូវធ្វើការស៊ើបអង្កេត»។ ជាញឹកញាប់កំឡុងពេលបោះឆ្នោត រដ្ឋាភិបាលនឹងធ្វើការ​តាមដានអ្នកធ្វើចំណាកស្រុកណាមិន មានវត្តមាននៅទីនោះ។

ការបោះឆ្នោតនៅកូរ៉េខាងជើង ត្រូវការរយៈពេលមួយខែ សម្រាប់ការចុះឈ្មោះ។ អ្នកធ្វើជំនួញចេញពីភូមិស្រុក ត្រូវ​ត្រឡប់មកវិញ ដើម្បីចុះឈ្មោះបោះឆ្នោត។ អ្នកចំណាកស្រុកទៅកាន់ប្រទេសចិន ក៏ត្រូវត្រឡប់មក​កូរ៉េខាងជើង​វិញ​ ដើម្បីចុះឈ្មោះបោះឆ្នោតដែរ ព្រោះពួកគេខ្លាចក្រែងថា រដ្ឋាភិបាលយកលេសពីអវត្តមានរបស់ពួកគេ នឹងនាំទុក្ខ​ទោស​ដល់ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់គេនៅក្នុងប្រទេស។

លោក គឹម ជុនអ៊ុន ត្រូវបានមើលឃើញថា នឹងដើរតាមមាគ៌ាចាស់របស់ឪពុកលោក ដែលបានធ្វើការឃោសនា​បោះ​ឆ្នោត កាលពីឆ្នាំ២០០៩ ដែលពីក្នុងចំណោមមណ្ឌលបោះឆ្នោត ទាំង៣៣៣  អតីតអគ្គមគ្គុទេសដ៏ថ្លៃថ្លាលោក គីម ជុងអ៊ីល (Kim Jong-il ឪពុកលោក គីម ជុនអ៊ុន) មិនដែលចាញ់សូម្បីតែមួយសម្លេងឡើយ។ ភ្នាក់ងារសារពត៌មាន​ផ្លូវការរបស់កូរ៉េខាងជើង (KCNA) ធ្លាប់បានផ្សាយថា នេះជាការស្តែងចេញពីទឹកចិត្តនៃកងទ័ព និងប្រជាជនទាំង​ឡាយ​ដែលគាំទ្រ និងជឿទុកចិត្តចំពោះលោក គីម ជុនអ៊ីល៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...