៥វិធី​ងាយៗ ដើម្បី​ចាយ​លុយ​ឲ្យ​មាន​ប្រសិទ្ធិភាព

ទោះបីជាលុយអាចប្រើប្រាស់ទិញឡាន ទិញកោះឬអ្វីផ្សេងៗទៀត ប៉ុន្តែអ្នកដែលរស់នៅជាមួយលុយ មិនអាច​មាន​សេចក្តីសុខរហូតបានទេ ជាពិសេសលុយមិនអាចទិញស្នាមញញឹម សុភមង្គល ឬធ្វើឲ្យក្មេងជាងវ័យបានឡើយ។តែការគ្រប់គ្រង់នៃការប្រើប្រាស់ប្រាក់ចំណូល និងចំណាយឲ្យបានត្រឹមត្រូវ នឹងធ្វើឲ្យអ្នករស់នៅដោយសប្បាយចិត្ត លើធនធាន​ដែលអ្នកមាន។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: March 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះបីជាលុយអាចប្រើប្រាស់ទិញឡាន ទិញកោះឬអ្វីផ្សេងៗទៀត ប៉ុន្តែអ្នកដែលរស់នៅជាមួយលុយ មិនអាច​មាន​សេចក្តីសុខរហូតបានទេ ជាពិសេសលុយមិនអាចទិញស្នាមញញឹម សុភមង្គល ឬធ្វើឲ្យក្មេងជាងវ័យបានឡើយ។តែការគ្រប់គ្រង់នៃការប្រើប្រាស់ប្រាក់ចំណូល និងចំណាយឲ្យបានត្រឹមត្រូវ នឹងធ្វើឲ្យអ្នករស់នៅដោយសប្បាយចិត្ត លើធនធាន​ដែលអ្នកមាន។

ខាងក្រោមនេះ ជាវិធីងាយចំនួន៥យ៉ាង ដើម្បីចាយលុយឲ្យមានប្រសិទ្ធិភាព៖

១. ដាក់លុយរបស់អ្នកជាក្រេឌីតដើម្បីសន្សំយកពិន្ទុ

វាជារឿងដ៏ល្អមួយ ដែលអ្នកអាចរក្សាតុល្យភាពនៃប្រាក់ចំណូល និងការចំណាយរបស់អ្នក ទៅលើ។នេះក៏ជា​គំនិត​ល្អមួយ​ ជួយឲ្យការចំណាយទៀតទាត់ជារៀងរាល់ខែ និងប្រើវាឲ្យជាប្រយោជន៏ខ្ពស់ព្រោះអ្នកនឹងព្យាយាមសន្សំពិន្ទុ និងពិនិត្ររាល់ចំណូលចំណាយអ្នកជាទៀងទាត់។

២. កែប្រែផ្ទះរបស់អ្នកដើម្បីក្លាយជាកន្លែងវិនិយោគទុនដ៏ល្អមួយ

មនុស្សមួយចំនួនគិតថា ផ្ទះរបស់ខ្លួនប្រើសម្រាប់ជាទីកន្លែងស្នាក់នៅតែប៉ុណ្ណោះ ប៉ុន្តែធាតុពិត ផ្ទះរបស់អ្នក​គឺជា​កន្លែងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់វា ដើម្បីធ្វើវិនិយោគទុនលើអ្វីមួយ ឬ ធ្វើវាជាកន្លែងកំសាន្តដ៏មាន​សេចក្តី​សុខ​របស់អ្នក។ នាពេលនោះអ្នកនឹងមិនខាតចំណេញថវិការច្រើន ក្នុងការធ្វើដំណើរកំសាន្តណាមួយដែលមិនចាំបាច់​នោះឡើយ ។ រីឯការទិញ ឬជួលផ្ទះនៅកន្លែងណាមួយ ដែលត្រូវនឹងចំណង់ចំណូលចិត្តឬភូមិសាស្រ្តនោះ ពិតជា​មានសារៈសំខាន់ណាស់ សម្រាប់អ្នកក្នុងការសន្សំប្រាក់ចំណាយ របស់អ្នកបានមួយកំរិតដែរ។អ្នកគួរជ្រើសរើស​ផ្ទះ​ណា ដែលងាយស្រួលសម្រាប់ការធ្វើដំណើរទៅធ្វើការ ឬអ្នកទិញផ្ទះនោះនឹងធ្វើឲ្យអ្នកចំណេញអ្វីខ្លះពីវា។

៣. ប្រើប្រាស់ធនាគាជាកន្លែងដ៏ល្អបំផុតដើម្បីរក្សាប្រាក់របស់អ្នក

ជនជាតិខ្មែរភាគច្រើន មិនសូវមានជំនឿលើធនគារឡើយ ដោយគិតថាបើមានបញ្ហាអ្វីមួយ​ ធនាគានឹង​យក​លុយ​របស់គាត់រត់ ឬពិបាកបើកមកវិញនាពេលប្រទេសជាតិមានបញ្ហាអ្វីមួយ កើតឡើង។ ទោះយ៉ាងណា នាពេល​បច្ចុប្បន្ន​នេះ ការប្រើប្រាស់ធនាគាសម្រាប់ទុកលុយ គឺជាជម្រើសមួយល្អដែរ ព្រោះវាអាចជួយសម្រួល ដល់ការបាត់បង់ដោយ​ប្រការណាមួយ ជាពិសេសករណីភ្លើងឆេះផ្ទះ ឬចោរប្លន់ជាដើម។ ណាមួយវាមានភាពងាយស្រួលបង្វិល សម្រាប់អ្នក​រកស៊ីដែលមិនចង់ទុកលុយរបស់ខ្លួនតែមួយកន្លែង។

៤. ប្រើប្រាស់លុយរបស់អ្នកសម្រាប់ការធ្វើវិនិយោគទុន
លុយអ្នកនឹងមិនកើនឡើងឡើយ បើសិនអ្នកទុកវាមួយកន្លែង ដោយមិនប្រើប្រាស់វាដើម្បីទាញ ប្រយោជន៏អ្វី​ផ្សេង​មួយទៀត។ ពិតណាស់ថា ការវិនិយោគអាចមានផ្តល់ផលវិបាកបើការរកស៊ីនោះខាតបង់ ប៉ុន្តែគ្មានផលចំណេញ​ណាមួយ រត់មករកអ្នកនាពេលអ្នកមិនធ្វើវាឡើយ ដូច្នេះ អ្នកត្រូវចាប់ផ្តើមប្រើប្រាស់លុយរបស់អ្នក ក្នុងការបណ្តាក់​ទុនដើម្បីធ្វើអ្វីមួយ ដោយការពិចារណាឲ្យបានល្អិតល្អន់។ ការបរិច្ចាកថវិការមួយចំនួន ជាជំនួយសប្បុរសធម៌​ក៏ជា​រឿងមួយល្អ សម្រាប់អ្នកក្នុងការជួយសង្គមដែរ ហើយវានឹងផ្តល់ភាពងាយស្រួលធ្វើទំនាក់ទំនងជាមួយ អង្គការ​ឬ​ស្ថាប័នណាមួយ ដែលគេស្គាល់ពីចិត្តសប្បុរសធម៌របស់អ្នក នោះភាពជោគជ័យអ្នក នឹងកើនឡើងថែមមួយ​កំរិត​ទៀត។

៥. ចំណាយលុយអ្នកក្នុងពេលត្រូវចំណាយ

ពេលអ្នកមានលុយច្រើន អ្នកតែងចង់ចំណាយវាលើរបស់ជាច្រើន ដោយមិនគិតថា ការទិញ សំលៀកបំពាក់ថ្លៃៗ ការទិញឡានល្អៗ ឬការចំណាយលើអាហារក្នុងភោជនីយដ្ឋានធំៗគឺជា ចំណាយមួយមិនចាំបាច់ទេ ហើយអ្នក​ត្រូវ​ចំណាយលុយលើពន្ធរដ្ឋមួយចំនួនធំទៀតផងដែរ។

ដូច្នេះរាល់ការចំណាយទាំងអស់ គួរតែគិតគូឲ្យបានល្អិតល្អន់មុននឹងធ្វើវា ព្រោះវានឹងផ្តល់គុណសម្បតិ្ត​ច្រើនដល់​អ្នកជាមិនខាន។

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...