Posts tagged as "Pa Socheat Vong"

អភិបាល​រាជធានី ចង់​ស្ថាបនា​ផ្សារ​ដើមគ​ ក្លាយ​ជា​ផ្សារ​ទំនើប

អភិបាល​រាជធានី ចង់​ស្ថាបនា​ផ្សារ​ដើមគ​ ក្លាយ​ជា​ផ្សារ​ទំនើប

«គម្រោង នៃការសាងសង់ផ្សារដើមគរ ជាកិច្ចអភិវឌ្ឍន៍នេះ ទៅជាអគារខ្ពស់មានច្រើនជាន់» នេះជា​ការថ្លែង​បញ្ជាក់ របស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្វើទៅកាន់ក្រុមអាជីវករ ក្នុងដំណើរចុះ​ទៅកាន់​ផ្សារដើមគរ ក៏ដូចជាផ្សារនាគមាស កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ។

ក្នុងដំណើរចុះផ្ទាល់ ទៅធ្វើការស្ទង់មតិនេះ លោកអភិបាលរាជធានី ចង់ប្រាប់ក្រុមអាជីវករទាំងអស់ថា ការ​អភិវឌ្ឍន៍​ផ្សារ នឹងអាចបញ្ជៀសការកកស្ទះចរាចរណ៍ បញ្ជៀសការលក់ដូរអនាធិបតេយ្យ បញ្ជៀសការខ្វះ​អនាម័យ បរិដ្ឋាន និងបញ្ជៀសការលក់ដូរ របស់អាជីវករក្រីក្រ ដែលគ្មានកន្លែងលក់ដូរ ពិតប្រាកដជាដើម។

ប៉ុន្តែលោក សុជាតិវង្ស នៅមិនទាន់កំណត់ ពីពេលវេលាណាមួយ​ជាក់លាក់ ពាក់ព័ន្ធនឹងគម្រោងសាង់សង់​ផ្សារនោះឡើយ។ តែលោកគ្រាប់តែបញ្ជាក់ ទៅកាន់ក្រុមអាជីវករ ពិសេសក្រុមអាជីវករ ដែលលក់ដូរខាង​ក្រៅ​ផ្សារថា ពួកគាត់អាចបន្តការលក់ដូរនេះ នៅកន្លែងដើម រហូតដល់ចប់កុងត្រា [...]

«មោឃភាព»​នៃ​​ប្លង់​​រឹង​ ត្រូវ​បាន​ធ្វើ​យ៉ាង​ងាយ នៅ​កម្ពុជា?

«មោឃភាព»​នៃ​​ប្លង់​​រឹង​ ត្រូវ​បាន​ធ្វើ​យ៉ាង​ងាយ នៅ​កម្ពុជា?

តាមលិខិតចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ របស់សាលារាជធានីភ្នំពេញនោះ បានបញ្ជាក់ពី«មោឃភាព»​លើ​ប្លង់​រឹងនោះ ដោយសំអាង លើអំណាចសាលដីកា របស់តុលាការកំពូល (ដែលជាសាលដីកាស្ថាពរ) លេខ ១៣២ង ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

សូមបញ្ជាក់ថា ប្លង់ដីរឹងនេះ ជាកម្មសិទ្ធិ (ទ្រព្យរួម) របស់ឈ្មោះ ឃួន ផង់ និងនាង ស្វាយ នួន ដែលបានចេញ​ដោយលោក ឆាយ ឬទ្ធិសែន តាមបញ្ជារដ្ឋមន្រ្តីក្រសួងដែនដី និងនគរូបនីយកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០០៦។ ប្លង់រឹង ឬវិញ្ញាបនប័ត្រ បញ្ជាក់កម្មសិទ្ធិដីខាងលើ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោសែនជ័យ) រាជធានីភ្នំពេញ មានលេខសំគាល់ម្ចាស់អចលនវត្ថុ 12050522-0310 ដែល​មាន​សន្លឹកផែនទី លេខ 5932-ll 60 d 1 មានលេខក្បាលដី 310 និងទំហំដី 1360 ម៉ែត្រការ៉េ ជា​ប្រភេទ​កម្មសិទ្ធិ​ឯកជន។

តាមចំណារ ដែលមានបញ្ជាក់ ក្នុងវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខៈ 12050522-0310 នេះ [...]

​អនុញ្ញាត​ឱ្យ​ធ្វើ​វេទិកា​នៅ​ទី​លាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ហាម​ពាក់​ព័ន្ធ​នយោបាយ!

​អនុញ្ញាត​ឱ្យ​ធ្វើ​វេទិកា​នៅ​ទី​លាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ហាម​ពាក់​ព័ន្ធ​នយោបាយ!

កំណត់ហេតុកិច្ចប្រជុំ រវាង​សាលា​រាជ​ធានី​ភ្នំពេញ ជា​មួយ​សម្ព័ន្ធ​សហគមន៍ កសិករ បណ្តាញ​និស្សិត សហជីព​កម្មករ និង​សមាគម ក្នុង​ការ​រៀបចំ​វេទិការ​សាធារណៈ នៅ​លើ​ទី​លាន​ប្រជា​ធិបតេយ្យ បាន​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​មាន​អ្នក​ចូល​រួម​តែ​២០០​នាក់​ប៉ុណ្ណោះ ដែល​អាច​ចូល​វេទិការ​សាធារណៈ ស្តី​ពី​កង្វល់​យុវជន កសិករ និង​កម្មករ​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ២០១៤។

ប៉ុន្តែដោយមានការទទូចស្នើរសុំ ពី​អ្នក​ផ្តួច​ផ្តើម​វេទិការ ស្នើ​ឱ្យ​មាន​អ្នក​ចូល​រួម​ប្រមាណ​១៥០០​នាក់នោះ សាលា​រាជធានី​ភ្នំពេញ នឹង​សុំ​គោលការណ៍​សម្រេច​ពី​ក្រសួង​មហាផ្ទៃ។

សេចក្តីប្រកាសព័ត៌មាន​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហជីពចំនួន៦ បានឱ្យដឹងថាយុវជន កសិករ និង​កម្មករ នឹងរៀបចំវេទិការសាធារណៈ ស្តីពីក្តីបារម្ភរបស់ពួកគេ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ឧក្រិដ្ឋកម្ម​អ៊ិនធើណែត សេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្ម [...]

ប៉ា សុជាតិវង្ស ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លី​ដ៏​រាំរ៉ៃ​មានអ្វីខ្លះ នៅ​រដ្ឋសភា​?

ប៉ា សុជាតិវង្ស ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លី​ដ៏​រាំរ៉ៃ​មានអ្វីខ្លះ នៅ​រដ្ឋសភា​?

«បញ្ហាដីធ្លីនៅរាជធានីភ្នំពេញ កំពុង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​អាជ្ញាធរ ក្នុង​ការ​ជម្រុញ​ឲ្យ​បញ្ហា​ប្រឈម​មួយ​នេះ ត្រូវ​បាន​ដោះ​ស្រាយ ក្នុង​ពេល​ឆាប់​បំផុត​នា​ពេល​ខាង​មុខ» នេះ​ជា​ការ​អះ​អាង​របស់​លោក អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស ជា​មួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ការ​ឆ្លើយ​ផ្ទាល់​មាត់ នៅ​មុខ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា។

នាវិមានរដ្ឋសភា ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ លោក ប៉ា សុជាតិវង្ស បាន​បង្ហាញ​នូវ​ដំណោះ​ស្រាយ​នានា ចំពោះ​បញ្ហា​វិវាទ​ដី​ធ្លី ដែល​កំពុង​កើត​មាន​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​តំបន់​បឹង​កក់ បុរី​កីឡា ថ្ម​គោល​ជា​ដើម។ នៅ​ចំពោះ​មុខ​លោក អេង ឆៃអៀង ប្រធាន​គណៈ​កម្មការ​ទី១ នៃ​រដ្ឋសភា លោក​អភិបាល​រាជធានី​បាន​អះអាង​ថា លោក​​បាន​​នឹង​​កំពុង​​ធ្វើការ​ដោះស្រាយបញ្ហា​ដីធ្លី ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រឹង​ប្រែង​ខ្លាំង​បំផុត នា​ពេល​កន្លង​មក។

[...]
ទីលាន​ប្រជាធិបតេយ្យ នឹង​មាន​សេរីភាព ក្រោយ​បក្ស​ប្រឆាំង​ចូល​សភា?

ទីលាន​ប្រជាធិបតេយ្យ នឹង​មាន​សេរីភាព ក្រោយ​បក្ស​ប្រឆាំង​ចូល​សភា?

ទីលានប្រជាធិបតេយ្យ នឹងត្រូវបើកក្រោយការ«ស្បថ»ចូលសភា ឬចូលកាន់តំណែងនៃតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ នេះជាការបញ្ជាក់ របស់មន្ត្រីទទួលខុសត្រូវនៃគណបក្សប្រជាជន នៅក្រោយជំនួបប្រជុំ​នៃថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។


ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)

សិទ្ធិ សេរីភាព - «បិទ»ទីលានប្រជាធិបេយ្យ មានន័យស្មើនឹងបិទ«ច្បាប់» ដែលផ្តល់សិទ្ធិដល់ពលរដ្ឋគ្រប់រូប​ក្នុង​ការសម្តែងមតិ និងសេរីភាព។ តែទើបតែមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ម្សិលម៉ិញនេះ ទើបមានដំណឹងលេចឮ​ជាផ្លូវការថា ទីលានប្រជាធិបតេយ្យ អាចនឹងត្រូបើកឲ្យដំណើរការជាថ្មីឡើងវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...