Posts tagged as "CNRP"

ហោ ណាំហុង៖ រវាង​វប្បធម៌​សន្ទនា និង​បញ្ហា​នីតិរដ្ឋ... ខុស​គ្នា!

ហោ ណាំហុង៖ រវាង​វប្បធម៌​សន្ទនា និង​បញ្ហា​នីតិរដ្ឋ... ខុស​គ្នា!

រដ្ឋាភិបាល​កម្ពុជា នៅតែ​រក្សាទុកវប្បធម៌សន្ទនា​ដដែល។ តែរវាង​វប្បធម៌សន្ទនា និងបញ្ហា​ច្បាប់ ​បញ្ហា​​​ពីរ​​​ហ្នឹង ​​វា​​​ខុស​​គ្នា​។ នេះ​ជា​អ្វី ដែល​លោក ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ការបរទេស តែនៅ​មាន​តំណែង ជា​​ឧប​នាយក​​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការបរទេស បាន​ថ្លែង​ទៅ​កាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបមួយ ជាមួយ​​​លោក ហ្សាង បៃរូ (Zhang Bairu) អនុប្រធាន​ប្រតិបត្តិ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​​​ប្រជាជន​​​ខេត្ត​​​យូ​ណាន ប្រទេស​​​ចិន កាល​​​ពី​​​ព្រឹក​​​​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​​២០១៦ នៅ​វិមាន​សន្តិភាព​ រាជធានីភ្នំពេញ។

ការថ្លែងរបស់លោក ហោ ណាំហុង ទំនងជាប្រតិកម្ម ទៅនឹងព្រឹត្តិការណ៍នយោបាយ​ចុង​ក្រោយ​បង្អស់ បន្ទាប់​ពីគណបក្ស​សង្គ្រោះ​ជាតិ បានប្រកាន់ជំហរឈប់ជជែក ជាមួយរដ្ឋាភិបាល តែបែរជាផ្ញើរលិខិត​មួយ [...]

ទៀ បាញ់ និង​មន្ត្រី​យួន​រួម​គ្នា​ចង្អុល​បក្ស​ប្រឆាំង​ខ្មែរ ថា​បង្ក​អស្ថិរភាព

ទៀ បាញ់ និង​មន្ត្រី​យួន​រួម​គ្នា​ចង្អុល​បក្ស​ប្រឆាំង​ខ្មែរ ថា​បង្ក​អស្ថិរភាព

បើសិនជាបញ្ហាព្រំដែន កម្ពុជា-វៀតណាម នៅតែត្រូវបានក្រុមអ្នករិះគន់ លើកឡើងពីភាពមិនប្រក្រតីនោះ តែ​សម្រាប់​រដ្ឋមន្ត្រី​ការពារជាតិកម្ពុជា បានថ្លែងប្រហាក់ប្រហែលគ្នា ទៅនឹងការលើកឡើង របស់មន្ត្រី​អនុព័ន្ធ​យោធា​វៀតណាម ប្រចាំនៅប្រទេសកម្ពុជា ដូច្នេះថា បញ្ហាក្នុងពេលកន្លងមក ទាក់ទងនឹងបញ្ហាព្រំដែន គឺ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ជាអ្នកបង្កើតឡើង។

មន្ត្រីជាន់ខ្ពស់ កម្ពុជានិងវៀតណាមទាំងពីររូប បានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​អគារ​​សាលប្រជុំ​ថ្មី សកល​វិទ្យាល័យ​ការពារ​ជាតិ ដែល​ជាអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃ​​សាធារ​ណ​រ​ដ្ឋ​​ស​ង្គ​ម​​និយម​​វៀត​ណាម កាលពីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ។

លោក ង្វៀង អាញ់យ៉ុង (Nguyen Anh Dung) អនុព័ន្ធយោធានៃប្រទេសវៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា ទង្វើ​របស់​គណបក្ស​ប្រឆាំង ដែលបានទៅបង្កបញ្ហារញ៉េរញ៉ៃ នៅតាមបន្ទាត់ព្រំដែន [...]

រ៉ុង ឈុន៖ ចង់​អូស​ទៅ​ថ្មើ​ម៉ាន​ក៏​បាន អាស្រ័យ​​តាម​អារម្មណ៍​គេ

រ៉ុង ឈុន៖ ចង់​អូស​ទៅ​ថ្មើ​ម៉ាន​ក៏​បាន អាស្រ័យ​​តាម​អារម្មណ៍​គេ

ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាន តាំង​ពីថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៦ លិខិតជូនដំណឹងនេះ ទើបនឹងមកដល់ដៃសាមីខ្លួន នៅថ្ងៃអង្គារម្សិលម៉ិញ និង​បាន​ធ្លាយ​មក​ដល់​ដៃ​អ្នក​សារព័ត៌មាន នៅថ្ងៃពុធនេះប៉ុណ្ណោះ។ ក្នុងលិខិតនោះ ចៅក្រមស៊ើបសួរគ្រាន់តែ​បញ្ជាក់​ប្រាប់​លោក​ រ៉ុង ឈុន ថាករណីអំពើហិង្សា នៅផ្លូវវ៉េងស្រេងដែលកើតឡើង តាំងពីដើមខែមករា ឆ្នាំ២០១៤ និង​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រូប​លោក ត្រូវបានបញ្ជូនឡើងជំនុំជម្រះ។

លោក រ៉ុង ឈុន ដែលបច្ចុប្បន្នជាសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ជ្រើសតាំង​ដោយ​គណបក្ស​សង្គ្រោះជាតិ បាន​សម្ដែង​ការ​ហួស​ចិត្ត ចំពោះសំនុំរឿង​ដែល​បានស្ងាត់​ទៅ​អស់​រយៈ​កាល​ជា​យូរ តែបែរជាទើបនឹងពន្លេចរូបមកវិញ នៅថ្ងៃនេះ។ លោកបានហៅករណីនេះ [...]

ផៃ ស៊ីផាន៖ បាតុកម្មរបស់ពលរដ្ឋ​ខ្មែរ​អាមេរិកាំង គ្មាន​ទំងន់​អ្វី​ទេ!

ផៃ ស៊ីផាន៖ បាតុកម្មរបស់ពលរដ្ឋ​ខ្មែរ​អាមេរិកាំង គ្មាន​ទំងន់​អ្វី​ទេ!

ផលប្រយោជន៍អាមេរិកាំង គឺកម្ពុជា មិនមែនក្រុមពលរដ្ឋខ្មែរ-អាមេរិកាំង ដែលស្នាក់នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ នេះ​ជា​ប្រសាសន៍លើកឡើង របស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ក្នុង​ប្រតិកម្ម​មួយ តបទៅនឹងគម្រោងធ្វើបាតុកម្ម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦​ខាង​មុខ របស់​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ដែលត្រូវបានសារព័ត៌មាន​ដើមអំពិល យក​មក​ចុះ​ផ្សាយ នៅក្នុង​អត្ថបទ​របស់​ខ្លួន។

អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង (ហៅជាភាសាអង់គ្លេស «Cambodia-America Alliance» ឬ​ជា​អក្សរ​កាត់ «CAA») បាន​ប្រកាស​កាលពីថ្ងៃអង្គារម្សិលម៉ិញ ថាខ្លួុនគ្រោងនឹងរៀបចំបាតុកម្មមួយ ដែល​មាន​គ្នីគ្នា​ចូលរួម​ប្រមាណ​ជា ៣០០នាក់ នៅខាងមុខសភាពអាមេរិក ដើម្បីជំរុញឲ្យសភា​សហរដ្ឋ​អាមេរិក​​អនុម័ត​​ច្បាប់ ​ទាមទារ​​ឲ្យ​​ក្រសួង​​ការបរទេស​​អាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូក [...]

កោះ​ហៅ កឹម សុខា ជា​លើក​ទី២ ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម«សាក្សី»

កោះ​ហៅ កឹម សុខា ជា​លើក​ទី២ ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម«សាក្សី»

ដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខា ដោយព្រះរាជអាជ្ញារង លោក សៀង សុខ ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៦នេះ បានបង្គាប់ឲ្យលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ខ្លួន​ទៅបំភ្លឺ ក្នុងនាមជាសាក្សី នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥​ខាង​មុខ ​ក្នុង​សំនុំ​រឿង​សញ្ចារ​កម្ម ក្រោមបណ្ដឹង​របស់ស្ត្រីជាង​ធ្វើសក់មួយរូប ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។

នេះ ជាដីកាលើកទីពីរហើយ បន្ទាប់ពីដីការលើកទីមួយ ចុះហត្ថលេខានៅថ្ងៃទី៦ ខែឧសភា ក្នុង​សំនុំ​រឿង​ដដែល​ ដែល​បាន​បង្គោប់លោក កឹម សុខា ឲ្យចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាសាសក្សីដូចគ្នា នៅថ្ងៃទី១៧ ខែ​ឧសភាម្សិល​ម៉ិញ។ ប៉ុន្តែ​លោក កឹម សុខា មិនបានចូលខ្លួន ទៅតាមការកោះនោះទេ ដោយសំអាងថាលោក ជា​តំណាង​រាស្ត្រ​មាន​អភ័យឯក​សិទ្ធិ ដែលរួចផុតពីការស៊ើបសួរ ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន។

ប៉ុន្តែការមិនចូលខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...