ពែកមី ថាមិនខ្វល់ពីនាយគ្រឿនបាត់អាជីព ទោះគេព្យាយាមទម្លាក់
កំប្លែង - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ នេះលោក ចែម ចាន់ដារ៉ា ហៅនាយពែកមី ជាបងប្រុសបង្កើត តារាកំប្លែងនាយគ្រឿន បានបញ្ជាក់ថា លោកមិនមានការបារម្ភនោះទេ ចំពោះការលើកឡើងថា នាយគ្រឿនអាចនឹងបាត់បង់អាជីព ព្រោះនេះគ្រាន់តែ ជាការឆ្លៀតឱកាសកេងចំណេញ ផ្នែកនយោបាយរបស់អ្នកនយោបាយតែប៉ុណ្ណោះ។
លោកបន្តថា៖ «តាមពិតថ្នាក់ដឹកនាំ គាត់គិតច្បាស់ណាស់ មិនមែនចេះតែខឹងផ្តេសផ្តាសនោះទេ។ ហើយមិនមានអីផងដូចថ្ងៃនេះ អាគ្រឿនវាបានទៅ ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ទៅជួយចុះសួរសុខទុក្ខកុមារគថ្លង់។»។
ការបញ្ជាក់របស់នាយពែកមី បានធ្វើឡើងបន្ទាប់ពីតារាកំប្លែង ដែលកំពុងពេញនិយមពីស្រទាប់មហាជន និយាយកំប្លែងបែបមុខស្ងួត នាយគ្រឿន បានបកស្រាយពាក្យ«គតិបណ្ឌិត» [...]