ពែកមី៖ ប្រតិកម្ម​របស់​អង្គការ​ជន​ពិការ ជា​ការ​ភ័ន្ត​ច្រលំ

ប្រធានក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ីន និងជាតារាចម្រៀង នាយ ពាក់មី បានថ្លែងបដិសេធ តាមរយៈ​ទស្សនាដ្ដី​មនោរម្យ.អាំងហ្វួ​ ចំពោះការលើកឡើង របស់អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិកា លោក ឯម ចាន់មករា ថា ជាការភ័ន្តច្រលំ ព្រោះក្រុមសម្តែងរបស់លោក មិនមានបំណងណាមួយ ប្រមាថមើលងាយជន​ពិការ​ឡើយ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ីន និងជាតារាចម្រៀង នាយ ពែកមី បានថ្លែងបដិសេធ តាមរយៈ​ទស្សនាដ្ដី​មនោរម្យ.អាំងហ្វួ​ ចំពោះការលើកឡើង របស់អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិកា លោក ឯម ចាន់មករា ថា ជាការភ័ន្តច្រលំ ព្រោះក្រុមសម្តែងរបស់លោក មិនមានបំណងណាមួយ ប្រមាថមើលងាយជន​ពិការ​ឡើយ។


លោក ពែកមី នៅក្នុងចម្រៀងមួយរបស់ផលិតកម្មថោន។ (រូបផ្ដិតពីវីដេអូថោន)

កំប្លែង - «សូមជម្រាបបងប្អូន កុំអោយយល់ច្រលំ ខ្ញុំបាទគ្មានបំណងអ្វីនឹងមើលងាយ ឬសើចចំអកទៅលើបងប្អូន​ជនពិការទេ គឺកន្លងមក យើងខ្ញុំតែងលើករឿងមកសម្តែងលេង លើកទឹកចិត្តអោយជនពិការ ផ្តល់តម្លៃអោយជន​ពិការ​ច្រើន» នេះជាការបកស្រាយរបស់តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បន្ទាប់ពីមានប្រតិកម្មថា ក្រុមសម្តែងរបស់លោកបានមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរ​ដល់​ជនពិការ រហូតដល់ស្នើអោយមានការសុំទោសជាសាធារណៈ។

កាលពីថ្ងៃទី២០ ខែមិនា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានសម្តែងនូវការ​សោកស្តាយ តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកពិតជាមានការសោកស្តាយ ជាខ្លាំងចំពោះ​ក្រុម​កំប្លែងរបស់លោក ពាក់មី សម្តែងរឿង «គ្រូជួយ មិនជួយគ្រូវិញ» ដែលសាច់រឿងនេះ បានសម្តែងអំពីការត្រាប់​ជាជន​ពិការប្រភេទCP ហើយយកទៅព្យាបាលដោយប្រើធូប/ដំបង វាយទៅលើតួអង្គដែលជាជនពិការ និងបានប្រើពាក្យ​ចំអកមួយចំនួន ប៉ះពាល់ដល់ជនពិការជើង ដែលប្រើជើងរណបសប្បនិម្មិត។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ បានសរសេរបន្តថា «ទង្វើនេះ គឺបានប៉ះពាល់ជាខ្លាំង​ទៅលើ​ជនពិការ ពិសេសប្រឆាំងនឹងមាត្រា២ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានចែងអំពី ការ​ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ ការរើសអើងចំពោះជនពិការ រួមនឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងការការពារ ការមាក់ងាយ ការរើសអើងលើជនពិការ ដែលច្បាប់នេះក៏បានចូលជាធរមាន»។

ជាការបកស្រាយនូវការលើកឡើងរបស់ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិកាខាងលើ តារាកំប្លែងប្រចាំ​ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន និងជាតារាចម្រៀងរបស់ផលិតកម្មថោន បានពន្យល់ថា វាគ្រាន់តែជាការភ័ន្តច្រលំនោះទេ តាមពិតឈុតហ្នឹង ពែកមី ជាគ្រូចូលរូប គ្រូអារក្ស រីឯនាយតាក់ស៊ីហ្នឹង គឺខ្មោចចូលមានអាការៈប្រកាច់ ហើយយក​មក​អោយ ពែកមី មើល ពែកមី ក៏ព្យាបាលដោយប្រើធូបវាយ អញ្ចឹងតាក់ស៊ីមិនមែនជាជនពិការទេ។

សំណេរក្នុងទំព័រហ្វេសប៊ុករបស់លោក ឯម ច័ន្ទមករា ដដែលបានបញ្ជាក់ថា «បើការសម្តែងនេះ ពិតជាទង្វើអចេតនា​របស់ក្រុមកំប្លែងលោក ពែកមី លោកត្រូវធ្វើការសុំទោសជាសាធារណៈ ចំពោះករណីខាងលើនេះ»។ ចំពោះបញ្ហានេះ លោកចែម ចាន់ដារ៉ា ហៅ«ពែកមី» បានបន្តថា «វាអត់មានកំហុសអីធ្ងន់ ព្រោះខ្ញុំអាត់បានមានបំណងអញ្ចឹងផង។ តែ​បើខ្ញុំខុស ខ្ញុំនឹងចេញមុខជាសារធាណៈធំដុំ ប៉ុន្តែនេះវាជាការយល់ច្រលំ ហើយអត់មានអ្វីធំដុំផង។»។

តារាកំប្លែងរូបនេះ ធ្លោយសម្តីបញ្ចើចបញ្ចើបែបកំប្លែងថា «ប៉ុន្តែកន្លងមក ខ្ញុំបានលេងរឿងច្រើន​ទាក់ទងនឹងការ​សរសើរ ការលើកទឹកចិត្តជនពិការ ការជួញដូរស្រ្តី ការជួញដូរកុមារ ទាក់ទងនឹងការអប់រំផ្សេងៗ តែអត់ដែលមាន​ខាងអង្គការណា សសើរពាក់មីសោះ។ រាប់សិបរឿងហើយ អត់ដែលមានខាងចេញលិខិតសរសើរ អង្គុយចាំមើលតែ​រៀងទំនង រៀងខុស រិះគន់តែម្តង។»

សូមរំលឹកដែរថា កាលពីថ្ងៃទី២០ ខែមីនាកន្លងមក អង្គការជនពិការកម្ពុជា (អពក) បានចេញសេចក្តីប្រកាសមួយ​របស់ខ្លួន សម្តែង​ការ​មិនសប្បាយចិត្តរ ចំពោះការសម្តែងអាយ៉ៃឆ្លើយឆ្លងរបស់លោក ព្រហ្ម ម៉ាញ ក្នុងឈុតមួយ​ចាក់​ផ្សាយ ជាស្ពត​ពាណិជ្ជកម្មរបស់ផលិតកម្មហង្សមាស លើកញ្ចក់ទូរទស្សន៍ហង្សមាស ដែលនិយាយយកត្រាប់​តាម​អ្នក​និយាយ​មិន​ច្បាស់។ អង្គការនេះ បានស្នើឲ្យទូរទស្សន៍ដកឈុតនេះចេញវិញ និង ស្នើមិនឲ្យប្រព័ន្ធផ្សព្វផ្សាយ​នានា ចាក់ផ្សាយ​នូវ​សកម្មភាពអ្វី ដែលប៉ះពាល់ដល់អារម្មណ៍ជនពិការ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២១ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...