ក្រុងសៀមរាប ជាប់លេខ៧ប្រចាំឆ្នាំ២០១៤ ខាងការរាក់ទាក់ទេសចរណ៍
បើទោះទីក្រុងឈប់សំចតរបស់អ្នកទេសចរណ៍ មុននឹងទៅទស្សនាតំបន់ប្រាង្គប្រាសាទបូរាណមួយនេះ មិនមែនជាទិសដៅខ្លាំងជាងគេបង្អស់ ដែលអ្នកទេសចរណ៍ចង់មកទស្សនាក៏ដោយ តែទីក្រុងសៀមរាប បានជាប់ចំណាត់ថ្នាក់យ៉ាងហោចក៏លេខ៧ដែរ ពីក្នុងចំណោមទីក្រុងទាំង១១ ដែលល្បីខាងរាក់ទាក់ភ្ញៀវទេសចរណ៍បានល្អជាងគេ ក្នុងលោកយើងនេះ។
ក្នុងចំណាត់ថ្នាក់នោះ គ្មានវត្តមានរបស់ទីក្រុងទេសចរណ៍សំខាន់ៗ នៃបណ្ដាប្រទេសអាស៊ានឡើយ ហើយចំណាត់ថ្នាក់នេះ ក៏មិនបានលើកឡើងពីទីក្រុងរាប់សិបផ្សេងទៀត នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ីនោះដែរ។ ប៉ុន្តែបណ្ដាជនជាតិអាស៊ី គួរតែមានមោទនភាពជាមួយនឹងប្រជាជនកម្ពុជា ដោយសារតែទីក្រុងសៀមរាបតែមួយគត់ ជាទីក្រុងក្នុងទ្វីបអាស៊ី ដែលដណ្ដើមបានចំណាត់ថ្នាក់មួយ នៅក្នុងចំណោមទីក្រុងទាំង១១ ដែលល្បីថាចេះទទួលរាក់ទាក់ភ្ញៀវទេសចរណ៍ [...]