«អង្គរវត្ត» ជាប់លេខ៩ នៃទិសដៅទេសចរណ៍ក្នុងលោក ឆ្នាំ២០១៤
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៦ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 07, 2014
- ប្រធានបទ: ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទេសចរណ៍ - ទិសដៅដើរកំសាន្តបានផ្លាស់ប្ដូរយ៉ាងច្រើន នៅក្នុងរយៈពេលចុងក្រោយនេះ។ ប្រាសាទបូរាណធំៗ នៅក្នុងប្រទេសជាច្រើន ដូចយ៉ាងប្រាសាទពីរ៉ាមីដ នៅប្រទេសអេហ្សីព ជាដើម លែងជាទិសដៅទេសចរណ៍របស់ពិភលោកទៀតហើយ។ ផ្ទុយទៅវិញរដ្ឋធានីធំៗដូចយ៉ាង ប៉ារីស (បារាំង) ឡុងដ៍ (អង់គ្លេស) រ៉ូម (អ៊ីតាលី) ឬប៉េកាំង (ចិន) ជាដើម នៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួន ថាជាទីកន្លែងដែលបណ្ដាជន ដែលចង់ទៅទស្សនាច្រើនជាងគេដដែល។
សម្រាប់ប្រទេសកម្ពុជា គេមិនបាននិយាយដល់រាជធានីភ្នំពេញ ដែលក្រុមមេដឹកនាំរបស់ប្រទេសនេះ តែងហៅរាជធានីខ្លួនឯងថា ជា«ទីក្រុងគុជ»នោះទេ។ ផ្ទុយទៅវិញ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ទៅម៉ិញ អង្គភាពស្រាវជ្រាវសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលជាក្រុមជំនាញវាយតម្លៃ ទៅលើទីក្រុងលើពិភពលោក បានចាត់រាជធានីភ្នំពេញ ទៅក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទីក្រុង១០ ដែល«មិនគួរឲ្យចង់រស់នៅ»លើលោក។ ជាសំណាងល្អ ដែលកម្ពុជានៅមានប្រាសាទអង្គរវត្ត។ ប្រាសាទជាព្រលឹងជាតិ ដែលនៅតែឈរត្រដែតត្រដឹម និងត្រូវបានគេហទំព័រ ទ្រីពវ៉ាយស៊័រ ដាក់ចំណាត់ថ្នាក់ ថាជាទិសដៅទី៩ ដែលបណ្ដាជនអ្នកទេសចរណ៍ ចង់ទៅទស្សនាកំសាន្ដជាងគេ។
ការចាត់ចំណាត់ថ្នាក់របស់គេហទំព័រនេះ ត្រូវបានវាស់ស្ទង់ទៅតាមយោបល់ និងការវាយតម្លៃរបស់អ្នកទេសចរណ៍រាប់លាននាក់ បន្ទាប់ពីពួកគេបានធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍គ្រប់ទិសទីទាំងអស់ ក្នុងពិភពលេោកកាលពីឆ្នាំ២០១៣កន្លងមក។ គេហទំព័រដ៏ធំមួយនេះ ដែលមានទីស្នាក់ការកណ្ដាលនៅក្រុង ញ៉ូតុន (រដ្ឋម៉ាស្សាឈូសេត, អាមេរិក) បានបញ្ជាក់ថា យោបល់និងការវាយតម្លៃនោះ បានធ្វើទៅលើគុណភាពសណ្ឋាគារ ការទាក់ទាញ ចំណីអាហារ និងគុណភាពនៃការទទួលភ្ញៀវ តែមិនបានឈរទៅលើចំនួនអ្នកទេសចរណ៍ពិតប្រាកដ ដែលចូលទៅកាន់តំបន់ទាំងនោះទេ។
នៅទ្វីបអាស៊ី ប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប ស្ថិតក្នុងចំណោមទិសដៅទាំងប្រាំ ដែលគេចង់ទៅលេង ក្នុងនោះ រដ្ឋធានីប៉េកាំង (ចិន) ជាប់លេខ៤ រដ្ឋធានីហាណូយ (វៀតណាម) ជាប់លេខ៨ និងក្រុងសៀងហៃ (ចិន) ជាប់លេខ១០។
សូមទស្សនារូបភាព នៃចំណាតថ្នាក់ទាំង១០នេះ ដែលសូមរាយពីលេខ១០ ចុះទៅលេខ១ ដូចតទៅ៖
១០.ទីក្រុង សៀងហៃ (ប្រទេសចិន)៖
៩. ក្រុងសៀមរាប - អង្គរវត្ត (ប្រទេសកម្ពុជា)៖
៨. រដ្ឋធានីហូណូយ (ប្រទេសវៀតណាម)៖
៧. រដ្ឋធានីប៉ារីស (ប្រទេសបារាំង)៖
៦. ទីក្រុង ម៉ារ៉សគេឆ (ប្រទេសម៉ារ៉ុក)៖
៥. រដ្ឋធានីប្រាក (ប្រទេសឆែក)៖
៤. រដ្ឋធានីប៉េកាំង (ប្រទេសចិន)៖
៣. រាជធានីឡុងដ៍ (ប្រទេសអង់គ្លេស)៖
២. រដ្ឋធានី រ៉ូម (ប្រទេសអ៊ីតាលី)៖
១. ក្រុងអ៊ីស្តាំប៊ូល (ប្រទេសទួគីរ)៖