កូឡំបី ហាវអាវសោះ តែត្រឡប់ចូលប្រទេសវិញ... អស្ចារ្យ! (vdo)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការវិលត្រឡប់ទៅកាន់រដ្ឋធានី បូហ្គូតា វិញ នៃក្រុមបាល់ទាត់កូឡំប៊ី បានទទួលនូវការស្វាគមន៍ យ៉ាងសន្ធឹកសន្ធាប់ ពីសំណាក់បណ្ដាជនអ្នកគាំទ្រ នៅក្នុងរដ្ឋធានី។ ជាការទទួលស្វាគមន៍ ដែលប្រៀបបាននឹងជ័យជំនះដ៏ធំមួយ បន្ទាប់ពីក្រុមបាល់ទាត់នេះ ត្រូវបានជម្រុះចេញ នៅក្រោមថ្វីជើងរបស់ ក្រុមប្រេស៊ីល កាលពីវគ្គ១ភាគ៤ កន្លងមកនេះ។
រថយន្ដដែលដឹកកីឡាករ បើកនៅកណ្ដាលហ្វូងមនុស្សច្រើនម៉ឺននាក់។ (រូបថត AFP)
បាល់ទាត់ពិភពលោក - ខណៈពេលដែលនៅប្រទេសបារាំង អ្នកដែលទៅទទួលស្វាគមន៍ កីឡាករមាន់គកបារាំង ដល់ព្រលានយន្ដហោះ មានត្រឹមតែ២ទៅ៣ រយនាក់ប៉ុណ្ណោះនោះ ចំណែកនៅប្រទេសកូឡំប៊ីវិញ មនុស្សរាប់ម៉ឺននាក់ បានមករងចាំស្វាគមន៍ ក្រុមបាល់ទាត់របស់ពួកគេ។
តែមិនខុសពីបារាំង ដែលចាញ់អាល្លឺម៉ង់នោះឡើយ បន្ទាប់ពីត្រូវបានជម្រុះចេញ នៅវគ្គ១ភាគ៤ ទល់នឹងប្រទេសម្ចាស់ផ្ទះ ប្រេស៊ីល ក្នុងពិន្ទុ ២-១នោះមក ក្រុមបាល់ទាត់របស់ប្រទេសកូឡំប៊ី បានត្រឡប់មកមាតុភូមិវិញ នៅពីរថ្ងៃក្រោយមក។ ប៉ុន្តែពិធីស្វាគមន៍ការវិលត្រឡប់មកវិញ បានរៀបចំឡើងយ៉ាងពិសេស ជាមួយនឹងនឹងអ្នកគាំទ្ររាប់ម៉ឺននាក់ ដែលដាក់ពង្រាយគ្នាតាមដងផ្លូវ រហូតដល់ទីលានប្រគុំតន្ត្រី។
«មោទនភាព»
នៅចំពោះមុខហ្វូងមនុស្សដ៏ច្រើនកុះករ និងទង់ជាតិជាច្រើន របស់ប្រទេសខ្លួន ក្រុមកីឡាករបាល់ទាត់បានឆ្លៀតឱកាសរាំច្រៀងយ៉ាងសប្បាយរីករាយ នៅលើឆាកតន្ត្រី ហើយបានថ្លែងទៅទៅកាន់បណ្ដាជនថា៖ «ក្រុមបាល់ទាត់មួយនេះ មានកំណើតឡើងហើយ» និងពាក្យជាច្រើនទៀត ដូចជា«មានមោទនភាព»ខ្លាំងណាស់ នឹងអ្វីៗ ដែលពួកគេបានធ្វើកន្លងមក ក្នុងការប្រកួតថ្មីៗនេះ៕
សូមទស្សនាវីដេអូ ពីការវិលត្រឡប់មកមាតុប្រទេសវិញ របស់ក្រុមបាល់ទាត់កូឡំប៊ី ដូចតទៅ៖