Posts tagged as "Am Samath"

រ៉ុង ឈុន៖  ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

រ៉ុង ឈុន៖ ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ជា​ការ​រំលោភ​សិទ្ធ​កម្មករ

«រាជរដ្ឋាភិបាល មិនអាចប្រើកម្លាំង និងចាប់បង្ខំគេឲ្យយល់ព្រមនោះទេ។ បើរដ្ឋាភិបាលធ្វើការចាប់បង្ខំយ៉ាងដូច្នេះ នោះជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ ដល់កម្មករនិងសហជីពយើងខ្ញុំហើយ។» នេះជាការលើកឡើង​របស់​លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ឆ្លើយតប​ទៅ​នឹងលិខិតគម្រាមមួយ ដែលចេញដោយរដ្ឋមន្រ្តីក្រសួងការងារកាលពីថ្ងៃទី៣០ ខែធ្នូ មួយថ្ងៃមុននេះ។

វិបត្តិការងារ - សូមរម្លឹកថា កាលពីថ្ងៃ ៣០ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ដោយតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

មន្ត្រី​សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ត្រូវ​គិត​ពី​ខ្មែរ​ក្រោម ព្រោះ​ជា​«ខ្មែរ»​តែ​មួយ

មន្ត្រី​សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ត្រូវ​គិត​ពី​ខ្មែរ​ក្រោម ព្រោះ​ជា​«ខ្មែរ»​តែ​មួយ

ពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងតែប្រឈមមុខទៅនឹងការបិទបាំងសេរីភាព ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទៅៗ។ សិទ្ធិប្រពៃណី ទំនាមទំលាប់ ជំនឿសាសនា ការបញ្ចេញមតិ ការទទួលបានព័ត៌មាន ពិសេសការទទួលបាន​នូវការ​សិក្សាភាសាខ្មែរ ត្រូវបានរារាំងដោយក្រុមអាជ្ញាធរវៀតណាម ស្ទើរតែគ្រប់កាលៈទេសៈទាំងអស់។ សម្រាប់បញ្ហា​ខាង​លើ ជានិច្ចកាលត្រូវបានច្រានចោលដោយរដ្ឋាភិបាលកម្ពុជា និងមិនមានការយកចិត្តទុកដាក់​លើពីបញ្ហារស់នៅ​របស់ខ្មែរកម្ពុជាក្រោមឡើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សឺន ជុំជួន នាយកកម្មវិធីនៃសមាគមន៍​ខ្មែរកម្ពុជាក្រោម។


សមាជរបស់សមាកមខ្មែរកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិសេរីភាព - [...]

ប្ដឹង​ចាង​ហ្វាង​ការសែត ដាំ សិទ្ធិ ទៅ​តុលាការ​«យោធា» ជា​រឿង​ខុស​ច្បាប់?

ប្ដឹង​ចាង​ហ្វាង​ការសែត ដាំ សិទ្ធិ ទៅ​តុលាការ​«យោធា» ជា​រឿង​ខុស​ច្បាប់?

បន្ទាប់ពីទីស្ដីការគណរដ្ឋមន្ត្រីបានជូនដំណឹងថា ក្រសួងការពារជាតិកម្ពុជា នឹងប្ដឹងលោក ដាំ​សិទ្ធិ ចាងហ្វាងការសែត​មនសិការខ្មែរ ទៅតុលាការ«យោធា» មន្ត្រីអង្គការសង្គមស៊ីវិលមួយរូប បានសម្ដែងប្រតិកម្មថា សមត្ថកិច្ចរបស់​តុលាការយោធា អាចអនុត្តបានតែទៅលើមន្រ្តីដែលជាយោធា សម្ភារៈយោធា ការប្រើប្រាស់សម្ភារៈយោធាខុស ការ​ពិន័យលើមន្រ្តីយោធា ឬកងកម្លាំងយោធាប៉ុណ្ណោះ។ ប៉ុន្តែគេមិនអាចប្រើប្រាស់ប្រព័ន្ធតុលាការយោធា ទៅប្ដឹង​ទាស់ ឬចោទប្រកាន់ប្រឆាំងជនស៊ីវិលនោះឡើយ។


ការសែត មនសិការខ្មែរ ដែលផ្សាយនៅលើគេហទំព័ររបស់ខ្លួន។ (រូបថត ផ្ដិតពីអេក្រង់កំព្យូទ័រ)

ប្រព័ន្ធយុត្តិធម៌កម្ពុជា - មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត [...]

យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

យ៉ោម បុប្ផា៖ ខ្ញុំ​ខ្លាច​ដូច​ប៊ន សំណាង និង​​សុខ សំអឿន ដោះ​លែង​ហើយ​ចាប់​វិញ

បន្ទាប់ពីដំណើរការសវនាការអស់រយៈពេលជាង៣ម៉ោង ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នក​សារព័ត៌មានជាតិ-អន្តរជាតិ ក្រុមអង្គការសិទ្ធិមនុស្ស តំណាងរាស្រ្តបក្សជំទាស់ ព្រះសង្ឃ និងអ្នកភូមិបឹងកក់សរុបច្រើន​ជាង​៥០០នាក់ តុលាការកំពូលកម្ពុជា បានសម្រេចដោះលែងសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា អោយនៅក្រៅឃុំបណ្តោះអាសន្ន តែបានបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ឲ្យកាត់ក្តីឡើងវិញ ខណៈអ្នកស្រី យ៉ោម បុប្ផា និងក្រុមអ្នកតាមដាន​សំណុំរឿង​នេះ មិនបានសម្តែងការពេញចិត្ត ចំពោះការសម្រេចរបស់តុលាការកំពូលនោះទេ។


អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្ន។ (រូបភាព MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - [...]

ស្វាមី​យ៉ោម បុប្ផា និយាយ​ពី​រឿង​«ល្អ»​របស់​ភរិយា​ខ្លួន ជា​មួយ​អាជ្ញាធរ

ស្វាមី​យ៉ោម បុប្ផា និយាយ​ពី​រឿង​«ល្អ»​របស់​ភរិយា​ខ្លួន ជា​មួយ​អាជ្ញាធរ

មុនតុលាការកំពូលធ្វើការសម្រេចលើករណី បណ្តឹងចោទអ្នកស្រី យ៉ោម បុប្ផា នាថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ ខាងសាលា​រាជធានីភ្នំពេញបានហៅលោក លួស សាខន (ប្តីអ្នកស្រី យ៉ោម បុប្ផា) និងឱពុកក្មេកលោក ឲ្យមកសាលារាជធានីភ្នំពេញ ដើម្បីគិតគូររកច្រកឲ្យប្រពន្ធលោកបានចេញពីពន្ធនាគារ។ នេះបើតាមការអះអាងរបស់លោក លួស សាខន។


លោក លួស សាខន ស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ។ (រូបថត MONOROOM.info/ O.Vary)

ទំនាស់ដីធ្លី - សាលារាជធានីភ្នំពេញដែលមាន លោកកើត ឆែ នាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ លោក សុខ ប៉េងវុធ អភិបាលរងខណ្ឌដូនពេញ លោកយឹម សារី មេធាវីសាលារាជធានីភ្នំពេញ អ្នកកត់កំណត់ហេតុមានលោក ចាន់ ដារ៉ា បានហៅគ្រួសាររបស់អ្នកស្រី យ៉ោម បុប្ផា និងដើមចោទមកជួបគ្នា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...