Posts tagged as "Am Samath"

កម្ពុជា៖ ចំនួន​អ្នក​ទោស​ច្រើន​ជាង​លទ្ធភាព​ពន្ធនាគារ

កម្ពុជា៖ ចំនួន​អ្នក​ទោស​ច្រើន​ជាង​លទ្ធភាព​ពន្ធនាគារ

ក្រសួងមហាផ្ទៃកម្ពុជាបានសម្តែងការព្រួយបារម្ភ ពីការគ្រប់គ្រងអ្នកទោស នៅក្នុងពន្ធនាគាររបស់កម្ពុជា ព្រោះចំនួន​អ្នក​ទោសមាន ចំនួនច្រើនលើសលុប ខណៈអាគារពន្ធនាគារ មានចំនួនតិច និងតូចចង្អៀត ដោយមិនទាន់លក្ខណៈគ្រប់គ្រាន់ សម្រាប់គ្រប់គ្រងអ្នកទោសឲ្យបានល្អប្រសើរនៅឡើយ។ ចំពោះបញ្ហានេះ មន្រ្តីសង្គមស៊ីវិលអះអាថា មានដំណោះស្រាយ​ច្រើន ដែលអាចជួយដោះស្រាយបញ្ហានេះ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង តែក្រសួងមហាផ្ទៃ មិនទាន់អនុវត្តឲ្យ​បាន​ពេញញលេញ និងមានប្រសិទ្ធភាព។


ពន្ធនាគារនៅខេត្តកណ្ដាល។ (រូបថត MONOROOM.info/ D.KEO)

រាជធានីភ្នំពេញ - លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់របស់ កាកបាទក្រហមអន្តរជាតិ កាលពីពេលថ្មីៗនេះ បានលើកឡើងថា រវាងទំហំពន្ធនាគារ [...]

កឹម សុខា៖ វៀតណាម​ខុស​ច្បាប់​បន្ត​ហូរ​ចូល​កម្ពុជា​តាម​អំពើ​ចិត្ត

កឹម សុខា៖ វៀតណាម​ខុស​ច្បាប់​បន្ត​ហូរ​ចូល​កម្ពុជា​តាម​អំពើ​ចិត្ត

ជាថ្មីម្តងទៀត ក្នុងពេលប្រទេសកម្ពុជា កំពុងជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅឡើយ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ផងនោះ បានបន្តអះអាងថា ជនជាតិវៀតណាម នៅតែបន្តហូរចូលមករស់នៅ ប្រទេសកម្ពុជា​តាម​អំពើចិត្ត ដោយគ្នានការរារាំងពីរដ្ឋាភិបាលនោះទេ។


ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

រាជធានីភ្នំពេញ - ការតាំងទីលំនៅខុសច្បាប់ របស់និគមជនវៀតណាម លើទឹកដីកម្ពុជាយ៉ាងអាណាធិបតេយ្យ គឺជា​ប្រធានបទក្តៅគគុកមួយ របស់គណបក្សសង្រ្គោះជាតិ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​កាន់​អំណាច ក្នុងយុទ្ធនាការ​បោះឆ្នោតកន្លងមក ហើយក៏ជាប្រធានបទដ៏មានប្រជាប្រិយភាព សម្រាប់ទាក់ទាញម្ចាស់ឆ្នោត​ផង​ដែរ។

[...]
អ្នក​ចូល​រួម​សមាជ​ប្រជាជន សង្ឃឹម​ពី​លិទ្ធិ​ប្រជាធិបតេយ្យ​«ពិត»​នៅ​កម្ពុជា

អ្នក​ចូល​រួម​សមាជ​ប្រជាជន សង្ឃឹម​ពី​លិទ្ធិ​ប្រជាធិបតេយ្យ​«ពិត»​នៅ​កម្ពុជា

ប្រជាពលរដ្ឋនៃសហគមមួយចំនួន មកពីតាមបណ្តាខេត្តក្រុងទាំង២៤ ដែលមានសមាជិកសរុប ប្រមាណជិតប្រាំរយនាក់ បានមកជួបជុំគ្នានៅទីតាំងខាងកើតជាប់ស្ពាននាគ ក្រោយពីបរាជ័យក្នុងការជួបជុំនៅលើទីលានប្រជាធិបតេយ្យ ព្រោះ​តែ​អាជ្ញាធរបានយកកន្លែងនោះ ធ្វើជា«សមយុទ្ធ» សម្រាប់ក្រុមបង្ក្រាបបាតុកម្មរបស់រដ្ឋាភិបាល។


ទិដ្ឋភាពសមាជប្រជាជន កាលពីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - «ចូលរួមធ្វើឲ្យមានសន្តិភាព គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឯករាជ្យ នីតិរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ​ពិត​ប្រាកដ នៅកម្ពុជា» នេះជាប្រធានបទនៃការធ្វើសមាជប្រជាជនកម្ពុជា ដែលរៀបចំដោយបណ្តាញពហុវិស័យ ក្នុងគោល​បំណងស្វែងយល់ ពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា [...]

​កង​កម្លាំង​ហាត់​សម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បំបាក់​ស្មារតី​បាតុករ?

​កង​កម្លាំង​ហាត់​សម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បំបាក់​ស្មារតី​បាតុករ?

កងកម្លាំងប្រដាប់អាវុធ នៅទូទាំងរាជធានីភ្នំពេញជាង៣ពាន់នាក់ នៅថ្ងៃនេះ បានចាប់ផ្តើមធ្វើការហាត់សម​នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីការពារចំពោះការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិនាថ្ងៃខាងមុខ។ ការហាត់សម​របស់​អជ្ញាធរពេលនេះ ត្រូវបានក្រុមសង្គមស៊ីវិលរិះគន់ថា ជាការបំបាក់ស្មារតី កុំឲ្យក្រុមបាតុករចូលរួមជាមួយបាតុកម្ម របស់​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី ២៣ ខែតុលា។


កងកម្លាំងប្រដាប់អាវុធ ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ C.Thyrith)

រាជធានីភ្នំពេញ - ស្របពេលដែលគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មលើកទី ៣ របស់ខ្លួននៅទីលាន​ប្រជាធិបតេយ្យនាថ្ងៃខានស្អែក។ នៅថ្ងៃចន្ទទី២១ ខែតុលានេះ ក្រុមអជ្ញាធរនៅរាជធានីភ្នំពេញ [...]

អំ សំអាត៖ កំណត់​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម​អហិង្សា គឺ​ជា​រឿង​មិន​ត្រូវ

អំ សំអាត៖ កំណត់​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម​អហិង្សា គឺ​ជា​រឿង​មិន​ត្រូវ

ស្របពេលគណបក្សសង្រ្គោះសង្រ្គោះជាតិ គ្រោងនឹងផ្តើមធ្វើបាតុកម្មអហិង្សា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្នុងពេល​ដែលស្ថាភាពនយោបាយរបស់កម្ពុជា កំពុងជាប់គាំងនៅឡើយនោះ សាលារាជធានីបានសម្រេចអនុញ្ញាត ឲ្យធ្វើតាម​ការ​ស្នើសុំរបស់គណបក្សជំទាស់មួយនេះ តែបានកំណត់ចំនួនមនុស្សចូលរួម មិនឲ្យលើសពី១ម៉ឺននាក់។ ការកំណត់នេះ ត្រូវ​មន្រ្តីអង្គការសង្គមស៊ីវិលចាត់ទុកថា ជារឿងមិនត្រឹមត្រូវ ប្រសិនបើបាតុកម្មនោះធ្វើឡើងក្នុងលក្ខខណ្ឌអហិង្សា និងមានការ​ជូនដំណឹងជាមុន។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

រាជធានីភ្នំពេញ - លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...