Posts tagged as "Am Samath"

បទ​យក​ការណ៍៖ អាជ្ញាធរ​ខ្លាំង​ខាង​បង្ក្រាប តែ​គ្មាន​«សមត្ថភាព»​ដោះស្រាយ

បទ​យក​ការណ៍៖ អាជ្ញាធរ​ខ្លាំង​ខាង​បង្ក្រាប តែ​គ្មាន​«សមត្ថភាព»​ដោះស្រាយ

ប្រជាពលរដ្ឋមកពីតំបន់បឹងកក់ អតីតអ្នកបឹងកក់ នឹងបុរីកីឡាប្រមាណជាងមួយរយនាក់ នៅតែបន្តរទាមទារឲ្យ​អាជ្ញាធរ​មូលដ្ឋាន ដូចជាសាលារាជធានីភ្នំពេញជាដើម ធ្វើការដោះស្រាយសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន ទៅតាមអ្វីដែលខ្លួនបាន​សន្យាជាមួយប្រជាពលរដ្ឋ កាលពីមុនបោះឆ្នោត។ តែជាលទ្ធផលដែលទទួលបាន ពីអាជ្ញាធរមកវិញ គឺការបង្ក្រាបសារ​ជាថ្មីទៀត ទៅលើប្រជាពលរដ្ឋអ្នកតវ៉ា ដែលធ្វើឲ្យមានមនុស្សសន្លប់ និងរបួសជាច្រើននាក់។


ការបង្ក្រាបទៅលើក្រុមអ្នករងគ្រោះ នឹងបញ្ហាដីធ្លី និងលំនៅដ្ឋាន នៅថ្ងៃទី១៧ខែតុលាឆ្នាំ២៩១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ការជួបជុំគ្នា«ហែរ»ញ្ញតិ ពីតំបន់បុរីកីឡាឆ្ពោះទៅមុខសាលារាជធានីភ្នំពេញ របស់ប្រជាពលរដ្ឋបឹងកក់ អតីតអ្នកបឹងកក់ នឹងអ្នកបុរីកីឡា [...]

សម្ភាស អំ សំអាត៖ មូលហេតុ​​នាំទៅដល់​​ផ្ទុះ​ហិង្សា ពេល​រាស្ត្រ​តវ៉ា​ម្តងៗ

សម្ភាស អំ សំអាត៖ មូលហេតុ​​នាំទៅដល់​​ផ្ទុះ​ហិង្សា ពេល​រាស្ត្រ​តវ៉ា​ម្តងៗ

លោក អំ សំអាត សកម្មជនការពារសិទ្ធិមនុស្សមួយរូបនៅក្នុងប្រទេសកម្ពុជា បានថ្លែងក្នុងបទសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៧ខែតុលាថា មូលហេតុចម្បងឲ្យមានការប៉ះទង្គិចគ្នាកើតឡើង ដោយសារការបិទផ្លូវ និង​កង្វះសមត្ថភាពរបស់អជ្ញាធរ។ ការថ្លែងរបស់លោកដូច្នេះ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ ការប៉ះទង្គិច​គ្នារវាងក្រុមប្រប្រជាពលរដ្ឋ និងអជ្ញាធរ តែងបានកើតឡើងជាញឹកញាប់នៅរាជធានីភ្នំពេញ។


ការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចរាប់សិបរយនាក់ ដើម្បីទប់ទល់នឹងការជួបជុំរបស់ពលរដ្ឋរងគ្រោះនឹងបញ្ហាដីធ្លី កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - សូមតាមដានបទសម្ភាសន៍ រវាងទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាមួយលោក អំ [...]

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

ជាចម្លើយរបស់អ្នកតំណាងមួយរូប ពីគេហទំព័រ មង្គលរិទ្ធិ ដែលជនសង្ស័យបានពាក់ផ្លាក ថាខ្លួនជាបុគ្គលិកឲ្យ​គេហទំព័រ​នេះ។ ជនសង្ស័យដែលត្រូវបានគេឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកាសាធារណៈកាលពីព្រឹក​ថ្ងៃទី១៣​ខែតុលា ឆ្នាំ២០១៣ និងរងការចោទប្រកាន់ថា មានចេតនាចង់ធ្វើឃាត លោក ស្រី មួរ សុខហួរ និងលោក រ៉ុង ឈុន។


បុរសជាជនសង្ស័យ បាក់លោមត្រូវបានគេគ្រា បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូបានស្វែងរកប្រតិកម្ម ពីគេហទំព័រដែលមានឈ្មោះថា មង្គលរិទ្ធិ អ៊ីម្សផត និងអិច្សផត ខូអិល​ធីឌី ដើម្បីចង់ដឹងថា តើបុរសឈ្មោះ ដឹង ជឿន ពិតជាអ្នកសារព័ត៌មានរបស់ស្ថាប័នខ្លួន ឬយ៉ាងណា។ [...]

មន្ត្រី​ខ័ណ្ឌ​ដូន​ពេញ​បួន​រូប រង​ការ​ចោទ​ប្រកាន់​ពី​បទ​«ប៉ុន​ប៉ង​មនុស្ស​ឃាត និង​ប្លន់»

មន្ត្រី​ខ័ណ្ឌ​ដូន​ពេញ​បួន​រូប រង​ការ​ចោទ​ប្រកាន់​ពី​បទ​«ប៉ុន​ប៉ង​មនុស្ស​ឃាត និង​ប្លន់»

លោកអភិបាលរងខ័ណ្ឌដូនពេញ ប្រធានសណ្តាប់ធ្នាប់ខ័ណ្ឌ លោកស្រីមន្រ្តីក្រុមប្រឹក្សាសាលាខ័ណ្ឌ និង​លោកអធិការរង​ខ័ណ្ឌដូនពេញ ទាំងបួនរូប ត្រូវបានអតីតប្រជាពលរដ្ឋអ្នកបឹងកក់១១នាក់ ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ​ពីបទប៉ុនប៉ង​មនុស្សឃាត និងប្លន់ កាលបីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣។


ក្រុមពលរដ្ឋរងគ្រោះនឹងអំពើហិង្សា បានបង្ហាញពាក្យបណ្ដឹងរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់បានមកពីសហគមន៍បូរីកីឡា ក្នុងនោះប្រជាពលរដ្ឋដប់មួយនាក់ បានប្តឹងលោក សុខ ពេញវុធ លោក គឹម វុត្ថា លោកស្រី ពេជ្រ សុជាតា និងលោក សៅ ណុល ទៅព្រះរាជអាជ្ញាអម​សាលា​រាជធានីភ្នំពេញ។

ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា [...]

សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំណាត់​ការ​​អាជ្ញាធរ ជុំ​វិញ​សិទ្ធិ​លំនៅ​ដ្ឋាន​ពលរដ្ឋ

សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំណាត់​ការ​​អាជ្ញាធរ ជុំ​វិញ​សិទ្ធិ​លំនៅ​ដ្ឋាន​ពលរដ្ឋ

ប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល បានកើតឡើងទៀត បន្ទាប់ពីការរារាំង ឬភាពមិនអើពើរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុង​រយៈកាលកន្លងមកនេះ នៅក្នុងវិបត្តិដីធ្លីដែលបានកើតឡើង មិនចេះចប់មិនចេះហើយ។ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយ​ការរំលោភយកដីធ្លី និងការបណ្តេញចេញដោយបង្ខំ នៅតែប្រកាន់យកការទាមទាតវ៉ា នូវអ្វីដែលសិទ្ធិស្របច្បាប់របស់​ពួក​គេ ជាពិសេសសិទ្ធិរស់នៅសមរម្យ សិទ្ធិមានកម្មសិទ្ធិដីធ្លីផ្ទះសម្បែង និងសិទ្ធិបញ្ចេញមតិ ដែលការពារដោយរដ្ឋធម្មនុញ្ញ។


ការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចរាប់សិបរយនាក់ ដើម្បីទប់ទល់នឹងការជួបជុំ របស់ពលរដ្ឋរងគ្រោះនឹងបញ្ហាដីធ្លី។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្មានជំរក បានមកជួបជុំគ្នានៅទីទួលយាយដូនពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...