Posts tagged as "Am Samath"

បក្ស​សង្រ្គោះ​ជាតិ ស្នើ​ក្នុង​ជំនួប ឲ្យ​មាន​ការ​ដោះ​លែង​ជន​ទាំង​២១

បក្ស​សង្រ្គោះ​ជាតិ ស្នើ​ក្នុង​ជំនួប ឲ្យ​មាន​ការ​ដោះ​លែង​ជន​ទាំង​២១

ទន្ទឹមនឹងការជួបពិភាក្សាព្រមព្រៀងគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាសភាពស្មើគ្នា ដើម្បីរៀបចំ​ក្រប​ខណ្ឌ​កំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ គណបក្សសង្រ្គោះជាតិ ក៏ស្នើអោយមាន​ការដោះលែង​អ្នកដែល​កំពុងជាប់ឃុំនៅពន្ធនាគារ ទាំង២១នាក់ផងដែរ។


កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - ថ្លែងនៅក្នុងសន្និសិទកាសែត បន្ទាប់ពីជំនួបចរចារវាងគណបក្សរវាងទាំងពីរ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា លោក ស៊ុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ បាននិយាយថា​គណបក្សសង្រ្គោះជាតិ ចង់អោយមានការដោះលែងអ្នកទាំង ២១នាក់ [...]

សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​សាលា​ឧទ្ធណ៍ ដែល​បន្ត​ឃុំ​ខ្លួន​ជន​២១​នាក់

សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​សាលា​ឧទ្ធណ៍ ដែល​បន្ត​ឃុំ​ខ្លួន​ជន​២១​នាក់

សវនាការជាអសាធារណៈរបស់សាលាឧទ្ធរណ៍ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ដើម្បីឆ្លើយតបទៅនឹងបណ្ដឹង​របស់មេធាវីជនជាប់ចោទទាំង២១នាក់។ មេធាវីទាំងនោះបានប្តឹងប្រឆាំង នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបដិសេធសំណើសុំនៅក្រៅឃុំ របស់មនុស្ស២១នាក់ ។ ក្រោយកិច្ចពិភាក្សាអស់ពេលយ៉ាងយូរ នាម៉ោង​ជិត១២ថ្ងៃត្រង់ លោក ឈួន ម៉េង លាង ប្រធានអង្គជុំនុំជំរៈ បានប្រកាលសាលដីកាសម្រេច​បន្តរការឃុំខ្លួន​អ្នកទាំង​២១នាក់ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានអនុញ្ញាតឲ្យនៅក្រៅឃុំ​ជាបណ្តោះអាសន្ន​ឡើយ។


ក្រុមអ្នកទាមទារ សុំឲ្យដោះលែងជនទាំង២១នាក់ នៅក្រៅរបងសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់ និងពលរដ្ឋ - ក្រុមគ្រួសាជនរងគ្រោះ [...]

សម្ភាសន៍ អំ សំអាត៖ ហាម​​សួរ​​សុខ​ទុក្ខ​ជន​ទាំង​២៣​ ជា​រឿង​នយោបាយ

សម្ភាសន៍ អំ សំអាត៖ ហាម​​សួរ​​សុខ​ទុក្ខ​ជន​ទាំង​២៣​ ជា​រឿង​នយោបាយ

តើមូលហេតុចំបងអ្វីខ្លះ ដែលធ្វើអោយមន្រ្តីពន្ធនាគារមិនអនុញ្ញាតិអោយ តំណាងសហជីពកម្មករ អង្គការសង្គម ស៊ីវិល និងតំណាងរាស្រ្ត ចូលសួរសុខទុក្ខជនជាប់ចោទទាំង២៣នាក់នៅពន្ធនាគារ ម៣ត្រពាំងផ្លុង? ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ។


ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ត្រូវបានហាមឃាត់មិនឲ្យចូលជួបជនសង្ស័យទាំង២៣រូប ក្នុង​ពន្ធនាគារត្រពាំងថ្លុង នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សម្ភាស - «ច្បាប់មិនបានហាមឃាត់ទេ នរណាក៏ដោយដូចជាក្រុមគ្រួសារញាតិមិត្ត ជាពិសេសដូចជាតំណាងរាស្រ្ត អី គឺមិនត្រូវបានហាមឃាត់ទេចំពោះការទៅជួបពិរុទ្ធជន [...]

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស៖ រិត​ត្បិត​ការ​ជួប​ជុំ ជា​ការ​ចាប់​មាន់​បញ្ចូល​ទ្រុង

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស៖ រិត​ត្បិត​ការ​ជួប​ជុំ ជា​ការ​ចាប់​មាន់​បញ្ចូល​ទ្រុង

បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាញឹកញាប់រវាង សមត្ថកិច្ច និងប្រជាពលដែលធ្វើការតវ៉ា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមអ្នកឃ្លាំ​មើលសិទ្ធិ​មនុស្ស បានសម្ដែងពីការព្រួយបារម្ភណ៍របស់ពួកគេ ជុំវិញការហាមឃាត់ រិតត្បិត​រារាំង​របស់អាជ្ញាធរ ដែល​អាចបណ្តាលឲ្យវិបត្តិសង្គមនៅកម្ពុជា ឈានទៅរកសភាពកាន់តែធ្ងន់ធ្ងរឡើង។


ការប្រឈមមុខគ្នារវាងកងកម្លាំងរបស់អាជ្ញាធរ និងពលរដ្ឋអ្នកតវ៉ា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - «បើមើលតាមកាលៈទេសៈពេលនេះ វាជាការចាប់មាន់បញ្ចូលទ្រុង។ អញ្ចឹងហើយក្រុមណាក៏ដោយ ដែលហ៊ានងើបធ្វើការតវ៉ា ធ្វើបាតុកម្ម គេត្រូវតែធ្វើការរារាំង ហាមឃាត់ ហើយបើនៅតែរឹងទទឹង យើងឃើញហើយ​តែងមានការចាប់ខ្លួន ជាបណ្តោះអាសន្ន [...]

សុខ ឈុនអឿន អនុប្រធាន​របស់ វន់ ពៅ ត្រូវ​បាន​ដោះលែង​វិញ

សុខ ឈុនអឿន អនុប្រធាន​របស់ វន់ ពៅ ត្រូវ​បាន​ដោះលែង​វិញ

នៅព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវ​បានស្នងការ​រាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ខែមករា ម្សិលមិញ​នេះ។ ជាការឃាត់ខ្លួនមួយ ដែលត្រូវបានធ្វើបានធ្វើឡើងយ៉ាងទាន់ហន់ គ្មានទាំងដីកាចាប់ខ្លួន និងគ្មានទាំងការ​បញ្ជាក់ពី​មូលហេតុអ្វីទាំងអស់។


លោក សុខ​ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - រហូតដល់ម៉ោង ១០ព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ទីប្រធានស្ដីទីសមាគម​ប្រជាធិបតេយ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានស្នងការរាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីលោក​ត្រូវ​បានឃាត់ខ្លួនអស់មួយយប់ ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...