Posts tagged as "Am Samath"

សេរីភាព​នៅ​ទីលាន​​ប្រជាធិបតេយ្យ រង​គ្រោះ​ព្រោះ​​«លួសបន្លា»

សេរីភាព​នៅ​ទីលាន​​ប្រជាធិបតេយ្យ រង​គ្រោះ​ព្រោះ​​«លួសបន្លា»

«យើងឃើញសេរីភាពយើង ដែលជាប់នៅអន្ទាក់នៃរបាសបន្លាលួស បន្លាលួសនេះ គឺជាបន្លាដែលចងជាប់​សេរីភាព​របស់យើង» នេះជាការថ្លែងឡើងរបស់លោកស្រី មូរ សុខហួរ ខណៈពេលអ្នកស្រីបានព្យាយាមទៅបញ្ចេញមតិ នៅ​លើទីលានប្រជាធិបតេយ្យ និងយកផ្កាឈូកពណ៌ស ដែលជាតំណាងឱ្យភាពស្មោះស សន្តិភាព និងលិទ្ធិ​ប្រជាធិបតេយ្យ​ យកទៅដោតជាប់បន្លាលួស ដែលអាជ្ញាធរធ្វើការហាមឃាត់ មិនឱ្យប្រជាពលរដ្ឋចូលក្នុងទីលាន​ប្រជាធិតេយ្យ។


នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

សេរីភាព - ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ ការបិទ​ច្រកចេញចូលទីលានប្រជាធិបតេយ្យនេះដែរ ស្របពេលដែល លោកស្រី មូរ [...]

ជន​ទាំង​២១ ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់ និង​រង​ការ​រើស​អើង​ក្នុង​ពន្ធនាគារ

ជន​ទាំង​២១ ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់ និង​រង​ការ​រើស​អើង​ក្នុង​ពន្ធនាគារ

លោក វ៉ន ពៅ និងជនជាប់ឃុំ២នាក់ ក្នុងចំណោម២១នាក់ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ដែលបាន​ឃាត់ខ្លួននៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវ៉េងស្រេង បានកំពុងធ្លាក់ខ្លួនឈឺដោយសារពុំមានថ្នាំព្យាបាលជំងឺគ្រាប់គ្រាន់។


ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សិទ្ធិ - លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងចេញពីពន្ធនាគារ ថា ជន​ជាប់ឃុំ ៣នាក់ក្នុងចំណោម២១ នាក់នោះ មានរូបលោក ដែលរាគរុះ វិលមុខ និង រលាកបំពងក, លោក ចាន់ ពុទ្ធិស័ក្ត តំណាងប្រជាសហគមន៍បឹងកក់ [...]

ក្រសួងរៀបចំដែនដី៖ ទំនាស់ដីធ្លី​នៅ​កម្ពុជា មាន​តែ០​,៨​%​ប៉ុណ្ណោះ

ក្រសួងរៀបចំដែនដី៖ ទំនាស់ដីធ្លី​នៅ​កម្ពុជា មាន​តែ០​,៨​%​ប៉ុណ្ណោះ

ជាការឆ្លើយតប ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានច្រានចោលនូវរបាយការណ៍​របស់អង្គការ​លីកាដូ ដែលបានចេញផ្សាយថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តន៍បទបញ្ជា០១ និងក្នុងរយៈពេល ១៣ឆ្នាំ ជម្លោះ​ដីធ្លីបានធ្វើឲ្យប៉ះពាល់ពលរដ្ឋជាងកន្លះលាននាក់។ ក្រសួងតាមរយៈរដ្ឋលេខាធិការរបស់ខ្លួន បានអះអាងថា ជម្លោះ​មានត្រឹមតែ ០,៨%ប៉ុណ្ណោះ។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

ដីធ្លី - ថ្លែងនៅក្នុងសន្និសិទកាលពីថ្ងៃម្សិលម៉ិញ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ បានមានប្រសាសន៍ថា ក្រសួងមិនទទួលស្គាល់ចំនួនតួរលេខ ដែលអង្គការលីកាដូ [...]

ក្រសួង​រៀបចំ​ដែន​ដី​ថា របាយការណ៍​អង្គការ​លីកាដូ​ខុស​ពី​ការ​ពិត

ក្រសួង​រៀបចំ​ដែន​ដី​ថា របាយការណ៍​អង្គការ​លីកាដូ​ខុស​ពី​ការ​ពិត

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានច្រានចោលរបាយការណ៍ជម្លោះដីធ្លី ដែលចេញផ្សាយដោយ អង្គការការពារសិទ្ធិមនុស្សលីកាដូ ហើយបានចាត់ទុករបាយការណ៍នោះថា គ្នានតម្លាភាព និងខុសពីការពិត។ តែ​អង្គការលីការដូបានអះអាងថា របាយការណ៍ដែលខ្លួនចេញផ្សាយ គឺមានភស្តុតាងច្បាស់លាស់ ហើយក៏មិនមាន​ជាប់ពាក់ព័ន្ធបញ្ហានយោបាយ ផងដែរ។


តង់ជម្រករបស់ជនជាតិភាគតិច គួយ ដែលទៅបោះការពារដីរប្បធម៌ខ្លួន នៅក្នុងព្រៃ។ (រូបថត MONOROOM.info/ Kin.Br)

ដីធ្លី - លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងសន្និសីទការសែត នៅ​ថ្ងៃទី០៣ មេសា នេះ បានថ្លែងថា ក្រសួងមិនទទួលស្គាល់ចំនួនតួលេខដែលអង្គការលីកាដូបានរកឃើញទេ [...]

អង្គការលីការដូ៖ ពលរដ្ឋ​កន្លះ​លាន​នាក់ រងគ្រោះ​នឹង​ការ​រំលោភ​ដី​ធ្លី

អង្គការលីការដូ៖ ពលរដ្ឋ​កន្លះ​លាន​នាក់ រងគ្រោះ​នឹង​ការ​រំលោភ​ដី​ធ្លី

យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួនជាង កន្លះលាននាក់ នៅស្ទើរគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវការរំលោភដីធ្លី ដែលបានកើតឡើងនៅក្នុងរយៈពេល ១៣ ឆ្នាំ នេះបើយោងទៅតាម​របាយការណ៍​អង្កេត របស់អង្គការការពារសិទ្ធិមនុស្ស ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៤។


សកម្មភាពឈូសផ្ទះ ប្រជាជននៅឃុំកែវផុស។ (រូបថតអង្គការបណ្ដាញដីធ្លី)

ដីធ្លី - នៅក្នុងរបាយការណ៍ ដែលមានទាំងវីដេអូថ្មីមួយរួមជាមួយនឹងផែនទី ដើម្បីបង្ហាញពីទីតាំង​ដែលកើតមាន​ជម្លោះដីធ្លីនោះបានលើកឡើងថា ចំនួនគ្រួសារ ដែលរងគ្រោះដោយសារជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងរដ្ឋ និងភ្នាក់ងារ​រដ្ឋនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់មកត្រឹមខែមិនា ឆ្នាំ ២០១៤ នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...