Posts tagged as "Arsene Wenger"

អាសិណល ឈ្នះ​ឥណ្ឌូនេស៊ី​ចាស់​ដៃ ខណៈ​ម៉ែនស៊ីធី ចាញ់​នៅ​អាហ្រ្វិកខាងត្បូង

អាសិណល ឈ្នះ​ឥណ្ឌូនេស៊ី​ចាស់​ដៃ ខណៈ​ម៉ែនស៊ីធី ចាញ់​នៅ​អាហ្រ្វិកខាងត្បូង

កាំភ្លើងធំអាសិណល (Arsenal) ចាប់ផ្តើមប្រកួតមិត្តភាពកំដៅសាច់ដុំត្រៀមបើករដូវកាលថ្មី ជាមួយនឹងជោគជ័យ​យ៉ាង​ធំធេង បន្ទាប់ពីបំបាក់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ៧-០ ខណៈដែលក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បើកឆាកការប្រកួតដំបូងជាមួយគ្រូបង្វឹកថ្មី ចាញ់ក្រុមស៊ុបព័រស្ពត យូណៃធីត (SuperSport United) របស់អាហ្វ្រិក​ខាងត្បូងដោយលទ្ធផល ២-០។

.
ការប្រកួតរវាងក្រុមអាសិណល (អាវលឿង) ជាមួយនឹងក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី។ (រូបថត mirror.co.uk)

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស ថេអូ វ៉ាលខត (Theo Walcott) បានរកគ្រាប់បាល់នាំមុខម្ចាស់ផ្ទះមុន នៅនាទីទី១៩។ កីឡាករយុវជន ជុបបា អ័កផុម (Chuba Akpom) រកគ្រាប់បាល់ទី២ នៅ៩នាទី ចាប់ផ្តើមវគ្គទី២ ខណៈដែលខ្សែប្រយុទ្ធ​អូលីវីយើ ជីរ៉ូដ [...]

លោកវិងហ្គឺ បដិសេធ​ដេញ​ថ្លៃ​ស្វារែស ខណៈ​ក្រុម​អាសិណល មក​ដល់​ទីក្រុង​ចាការតា

លោកវិងហ្គឺ បដិសេធ​ដេញ​ថ្លៃ​ស្វារែស ខណៈ​ក្រុម​អាសិណល មក​ដល់​ទីក្រុង​ចាការតា

គ្រូបង្វឹកក្រុមអាសិណល (Arsenal) លោកអាសិង វិងហ្គឺ (Arsene Wenger) បានបដិសេធនូវការលើកឡើងថា ក្លិប អាសិណល នឹងត្រៀមលុយ៤០លានផោនសារជាថ្មីទៀត ដើម្បីដេញថ្លៃខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) ខណៈដែលក្រុមរបស់លោកកំពុងតែស្ថិតនៅក្នុងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមប្រកួតមិត្តភាព។


លោកអាសិង វិងហ្គឺ ផ្ដល់ហត្ថលេខាឲ្យអ្នកដែលស្រឡាញ់ គាំទ្រក្រុមអាសិណលនៅឥណ្ឌូនេស៊ី។ (រូបថត Getty Image)

ក្លិបកាំភ្លើងធំ (អាសិណល) បានដេញថ្លៃតម្លៃ៣០លានផោន សម្រាប់ខ្សែប្រយុទ្ធក្រុមលីវើភូល (Liverpool) ម្តងរួច មក ហើយ ប៉ុន្តែត្រូវបានក្លិបហង្សក្រហមច្រានចោល។ ទោះបីជាយ៉ាងណា មានសេចក្តីរាយការណ៏ជាច្រើនលើកឡើងថា អាសិណល នឹងបន្ថែមតម្លៃពីលើនោះទៀត ដើម្បីដេញថ្លៃកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ [...]

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

កំពូល​គ្រូ​បង្វឹក​បាល់ទាត់​ល្អ​បំផុត​ទាំង​១០​រូប នា​ពេល​បច្ចុប្បន្ន (មាន​រូបថត)

បន្ទាប់ពីអតីតគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានចូលនិវត្តន៏រួចមក កំណត់ត្រាដំណែងគ្រូបង្វឹកលេខ១ របស់ពិភពលោកថ្មីក៏មានការប្រែប្រួលដែរ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ពីកាសែតប្លីឆឺរីផត (Bleacherreport) ដើម្បីបង្ហាញជូននូវកំពូលគ្រូបង្វឹកទាំង១០រូប នាពេលបច្ចុប្បន្ន ថាបានទៅលើគ្រូបង្វឹករូបណា ឬគ្រូបង្វឹករបស់ក្រុមណាខ្លះ ដូចតទៅ៖

១. ជឺប ហៃណ័កស៏ (Jupp Heynckes)

លោកជឺប ហៃណ័កស៏ [...]

អាសិណល ឈ្នះ​ដំណែង​ឆែមពានលីក តែ​ហ្វឺកឺសិន​បញ្ចប់​អាជីប​ទាំង​ក្រៀម​ក្រំ

អាសិណល ឈ្នះ​ដំណែង​ឆែមពានលីក តែ​ហ្វឺកឺសិន​បញ្ចប់​អាជីប​ទាំង​ក្រៀម​ក្រំ

ក្រុមកាំភ្លើងធំអាសិណល (Arsenal) បានឈ្នះក្នុងការប្រជែងយកដំណែងលេខ៤ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បន្ទាប់ពីបានយកឈ្នះ ១-០ លើក្រុមញូកាស្សល (Newcastle)។ ចំណែកឯការបញ្ចប់អាជីពរបស់លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) មានសភាពក្រៀមក្រំបន្តិចបន្ទាប់ពីក្រុមម៉ែនឆេស្ទើយូណៃ ធីត (Manchester United) ប្រកួត​ចុងក្រោយបានត្រឹមស្មើ ៥-៥ ជាមួយក្រុមវែសប្រូមវិច អាល់បៀន (West Bromwich) កាលពីយប់មិញ។


ក្រុមអាសិណល សប្បាយដោយបានឈ្នះក្រុមញូកាស្សល។

ក្រុមរបស់លោកអាសិង វ៉ិងកឺ (Arsene Wenger) ត្រូវការឈ្នះ៣ពិន្ទុ ដើម្បីមានសិទ្ធទៅលេងក្នុងក្រមខ័ណ្ឌឆែមពានលីក (Champions League) និងដើម្បីឈ្នះក្រុមទទិនហេម (Tottenham) ដែលមានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុនោះ។ ហើយគ្រាប់​បាល់របស់ខ្សែការពារ [...]

អាសិណល ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុមហ៊ុន​ផលិត​ខោ​អាវ​កីឡា​ថ្មី ភូម៉ា

អាសិណល ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុមហ៊ុន​ផលិត​ខោ​អាវ​កីឡា​ថ្មី ភូម៉ា

កិច្ចព្រមព្រៀងថ្មីនេះ អាចនឹងឃើញលោក អាសិង វ៉ិងកឺ (Arsene Wenger) ចំណាយលុយដ៏ធំនៅរដូវក្តៅខាងមុខ ដែល​មានកញ្ចប់ទឹកប្រាក់ ៧០លានផោន ដើម្បីទិញដូរកីឡាករមួយចំនួន នៅរដូវកាលថ្មី។


រូបសញ្ញារបស់ ក្រុមបាល់ទាត់អាសិណល់ និងក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា ភូម៉ា។

ក្រុមកាំភ្លើងធំ អាសិណល (Arsenal) បានយល់ព្រមចុះកិច្ចសន្យាក្នុងតម្លៃមួយខ្ពស់បំផុត នៃបាល់ទាត់អង់គ្លេស ជាមួយ​នឹងក្រុមហ៊ុនផលិតអាវ ភូម៉ា (Puma)។

ពួកគេបានព្រមព្រាងគ្នា ក្នុងតម្លៃ ៣០លានផោន ក្នុងរយះពេល១ឆ្នាំ ហើយកិច្ចសន្យាមានរយះពេល ៥ឆ្នាំ បើគិតជា​ទឹក​ប្រាក់សរុប មានប្រមាណជា ១៧០លានផោន។

តម្លៃនៃការព្រងព្រាងគ្នានេះ មានចំនួនច្រើនជាង ក្រុមលីវើភូល (Liverpool) ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន វ៉ារៀ (Warrior) ក្នុងតម្លៃ ២៥លានផោន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...