Posts tagged as "Arsene Wenger"

បាល់ទាត់​អង់គ្លេស៖ អាសិណល យល់​ព្រម​ទិញ ស្តេវាន ចូវីទិក

បាល់ទាត់​អង់គ្លេស៖ អាសិណល យល់​ព្រម​ទិញ ស្តេវាន ចូវីទិក

កាសែតម៉េត្រូ (Metro) បានឲ្យដឹងថា ក្រុមកាំភ្លើងធំអាសិណល (Arsenal) បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការនាំ យក ខ្សែប្រយុទ្ធវ័យក្មេង ស្តេវាន ចូវីទិក (Stevan Jovetic) មកចូលរួមជាមួយក្រុម។


កីឡាករខ្សែរប្រយុទ្ធ ស្តេវាន ចូវីទិក របស់ក្រុមជម្រើសជាតិម៉ុងតេណេក្រូ។

ភ្នាក់ងាររបស់សហព័ន្ធបាល់ទាត់ហ្វីហ្វា (FIFA) លោក ក្វីដូឌី ដូម៉ិនីកូ (Guido Di Domenico) បាននិយាយថា ក្រុមដែល​មាន​មូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ បានត្រៀមការចុះកិច្ចសន្យាថ្មីមួយ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ុងតេណេក្រូ វ័យ២៣ឆ្នាំ ទៅចូលរួមក្រុមនៅកីឡាដ្ឋាន អេមីរ៉េត (Emirates Stadium) នៅរដូវក្តៅនេះ។

លោក ដូម៉ិនីកូ បាននិយាយថា «ចូវីទិក ក៏ជាជម្រើសមួយរបស់ក្រុមជូវីនទូស (Juventus) ដែរ [...]

តារា​របស់​ក្រុម​បាសេឡូណា ចង់​ក្លាយ​ជា​កីឡាករ​ក្រុម​កាំភ្លើងធំ

តារា​របស់​ក្រុម​បាសេឡូណា ចង់​ក្លាយ​ជា​កីឡាករ​ក្រុម​កាំភ្លើងធំ

កីឡាករអ្នកចាំទី របស់ក្រុម បាសេឡូណា (Barcelona) វិកទ័រ វ៉ាលដេស (Victor Valdes) ចង់ទៅចូលរួមជាមួយនឹងក្រុម អាសិណល (Arsenal) ហើយអាចនឹងធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះ។


វិកទ័រ វ៉ាលដេស កីឡាករអ្នកចាំទីរបស់ ក្រុមបាល់ទាត់អេស្ប៉ាញ បាសេឡូណា។

កាសែត ដៀលីស្តា (Daily Star) បានឲ្យដឹងថា អ្នកចាំទីក្នុងទឹកដី ខេមនូ (Camp Nou) រូបនេះ បានប្រាប់ដល់លោក អាសិង វ៉ិងកឺ (Arsene Wenger) គ្រូបង្វឹករបស់ក្រុម កាំភ្លើងធំ អាសិណល រួចហើយថា គាត់ចង់ប្តូរទៅកាន់ភាគខាងជើង នៃទីក្រុង ឡុង។

ក្រុមអាសិណល កំពុងតែស្វែងរកអ្នកចាំទីរូបណា ដែលមានបទពិសោធន៏ ដើម្បីមកប្រកួតប្រជែងជាមួយនឹងកីឡាករ វ៉ចសេច ស្សេកស៊េស្នី (Wojciech Szczesny)។ បើយោងតាមសេចក្តីរាយការណ៏ បានឲ្យដឹងថា កីឡាករវ័យ ៣១ឆ្នាំ របស់​ក្រុមបាសេឡូណា រូបនេះ [...]

លោកវ៉ិងជ័រ ត្រៀមបន្តកិច្ច​សន្យា​ថ្មី​២​ឆ្នាំ​ទៀត ជា​មួយ​ក្រុម​អាសិនល

លោកវ៉ិងជ័រ ត្រៀមបន្តកិច្ច​សន្យា​ថ្មី​២​ឆ្នាំ​ទៀត ជា​មួយ​ក្រុម​អាសិនល

ក្រុមកាំភ្លើងធំអាសិនល (Arsenal) កំពុងរៀបចំសំណើរ ដើម្បីឲ្យលោក អាសិង វ៉ិងជ័រ (Arsene Wenger) ចុះកិច្ចសន្យា រយះពេល២ឆ្នាំបន្តទៀត។


លោក អាសិង វ៉ិងជ័រ គ្រូបង្វឹកចាស់ខែ របស់ក្រុមបាល់ទាត់អាសិនល។

ប្រិយមិត្តអ្នកគាំទ្រទាំងអស់ របស់ក្រុមបាល់ទាត់នេះ មានការតក់ស្លុត និងមិនសប្បាយចិត្តប៉ុន្មានទេ ទៅលើលោកគ្រូបង្វឹក​រូបនេះ បន្ទាប់ពីក្រុមបានធ្លាក់ចេញ ពីការប្រកួតអេហ្វអេខាប់ (FA Cup) ដោយចាញ់ក្រុម ប្លែកបឺន (Blackburn) ក្នុងកីឡា​ដ្ឋានអេមីរ៉េត (Emirates) លើទឹកដីខ្លួនឯង។

ប៉ុន្តែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានប្រាប់ឲ្យដឹងថា រូបគាត់ចង់នៅបន្តទៀត ដើម្បីឲ្យគ្រប់រយះពេល២ទសវត្សរ៏ ក្នុងការ​អង្គុយលើកៅអីក្តៅមួយនេះ បន្ទាប់មកគាត់នឹងចាកចេញ នៅពេលដល់ថ្ងៃបញ្ចប់កិច្ចសន្យា ក្នុងខែមិថុនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...