តារា​របស់​ក្រុម​បាសេឡូណា ចង់​ក្លាយ​ជា​កីឡាករ​ក្រុម​កាំភ្លើងធំ

កាសែត ដៀលីស្តា (Daily Star) បានឲ្យដឹងថា អ្នកចាំទីក្នុងទឹកដី ខេមនូ (Camp Nou) រូបនេះ បានប្រាប់ដល់លោក អាសិង វ៉ិងកឺ (Arsene Wenger) គ្រូបង្វឹករបស់ក្រុម កាំភ្លើងធំ អាសិណល រួចហើយថា គាត់ចង់ប្តូរទៅកាន់ភាគខាងជើង នៃទីក្រុង ឡុង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករអ្នកចាំទី របស់ក្រុម បាសេឡូណា (Barcelona) វិកទ័រ វ៉ាលដេស (Victor Valdes) ចង់ទៅចូលរួមជាមួយនឹងក្រុម អាសិណល (Arsenal) ហើយអាចនឹងធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះ។


វិកទ័រ វ៉ាលដេស កីឡាករអ្នកចាំទីរបស់ ក្រុមបាល់ទាត់អេស្ប៉ាញ បាសេឡូណា។

កាសែត ដៀលីស្តា (Daily Star) បានឲ្យដឹងថា អ្នកចាំទីក្នុងទឹកដី ខេមនូ (Camp Nou) រូបនេះ បានប្រាប់ដល់លោក អាសិង វ៉ិងកឺ (Arsene Wenger) គ្រូបង្វឹករបស់ក្រុម កាំភ្លើងធំ អាសិណល រួចហើយថា គាត់ចង់ប្តូរទៅកាន់ភាគខាងជើង នៃទីក្រុង ឡុង។

ក្រុមអាសិណល កំពុងតែស្វែងរកអ្នកចាំទីរូបណា ដែលមានបទពិសោធន៏ ដើម្បីមកប្រកួតប្រជែងជាមួយនឹងកីឡាករ វ៉ចសេច ស្សេកស៊េស្នី (Wojciech Szczesny)។ បើយោងតាមសេចក្តីរាយការណ៏ បានឲ្យដឹងថា កីឡាករវ័យ ៣១ឆ្នាំ របស់​ក្រុមបាសេឡូណា រូបនេះ អាចជាបុរសដែលអាសិណល កំពុងតែត្រូវការ។

កីឡាករ វ៉ាលដេស បានប្រាប់ដល់ក្រុម បាសេឡូណា កាលពីដើមឆ្នាំរួចហើយថា គាត់មិនបន្តកិច្ចសន្យាថ្មី របស់គាត់ទេ។ ហើយកិច្ចសន្យារបស់គាត់ នឹងបញ្ចប់នៅរដូវក្តៅ ឆ្នាំ២០១៤។

តាមការរាយការណ៏ បានឲ្យដឹងថា លោក វ៉ិងកឺ បានត្រៀមលុយ ៨,៥លានផោន ដើម្បីដេញថ្លៃយកកីឡាករអន្តរជាតិ​អេស្ប៉ាញរូបនេះ ព្រោះគាត់ចង់បានកីឡាករ ដែលមានបទពិសោធន៏មកចូលរួមជាមួយនឹងក្រុម។

កីឡាករ ស្សេកស៊េស្នី បានធ្លាក់ចេញពីដំណែងអ្នកចាំទីដៃទី១ ក្នុងកីឡាដ្ឋាន អិមីរ៉េតស៏ (Emirates) រហូតមកដល់សព្វថ្ងៃ បន្ទាប់ពីក្រុម អាសិណល បានធ្លាក់ចេញពីក្របខ័ណ្ឌ ឆែមពានលីក (Champions League) វគ្គ១៦ក្រុម ជើងទី២ ក្នុងការ​ប្រកួតជាមួយនឹងក្រុម បាយឺន ម៉ូនិជ (Bayern Munich)។

កីឡាករ លូកាស ហ្វាប៊ីអេនស្គី (Lukasz Fabianski) បានចូលមកជំនួសដំណែងអ្នកចាំទី ដៃទី១ ក្នុងការប្រកួតនៅកីឡាដ្ឋាន អាឡាន អារ៉េណា (Allianz Arena) ស្របពេលដែលក្រុម អាសិណល បានឈ្នះ ២-០ តែទោះជាយ៉ាងណា ក៏ក្រុមមួយនេះ​ត្រូវធ្លាក់ដោយចាញ់គ្រាប់បាល់នៅក្រៅទឹកដី។

ហ្វាប៊ីអេនស្គី បានរក្សាដំណែងរបស់គាត់ ហើយបានធ្វើដំណើរ ទៅប្រកួតជាមួយនឹងក្រុម ស្វានស៊ី ស៊ីធី (Swansea City) កាលពីថ្ងៃសៅរ៏កន្លងទៅ ដែលជាការប្រកួតព្រីមែលីក (Premier League) លើកទី១ របស់គាត់ ក្នុងរយះពេល២ឆ្នាំ។ គាត់​ក៏បានជួយឲ្យក្រុមរបស់លោក វ៉ិងកឺ ឈ្នះ ២-០ ជាបន្តទៀត។

តាមសេចក្តីរាយការណ៏មួយ បានឲ្យដឹងថា ទោះបីជាកីឡាកររូបនេះ ធ្វើបានយ៉ាងល្អដូចនេះក្តី ក៏លោក វ៉ិងកឺ គិតថា​មិន​ល្អគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកចាំទីលេខ១ របស់ក្រុមអាសិណលដែរ។

កីឡាករ វ៉ាលដេស អាចនឹងចូលរួមជាមួយនឹងក្រុមអាសិណល ព្រោះនៅទីនោះមាន កីឡាករ សានទី កាស្សូឡា (Santi Cazorla) និងកីឡាករ ណាចូ ម៉ន់រៀល (Nacho Monreal) ដែលជាជនរួមជាតិ និងជាមិត្តរួមក្រុមជម្រើសជាតិ​អេស្ប៉ាញ​ជា​មួយគ្នា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...