ណាដាល់ ឈ្នះពានរង្វាន់ អេធីភី ម៉ាស្ទើរ បន្ទាប់ពីបំបាក់ ដេលប៉ូត្រូ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (Rafa Nadal) ទទួលបានភាពអស្ចារ្យថ្មីមួយទៀត ក្នុងអាជីពរបស់គាត់ បន្ទាប់ ពី តាមយកឈ្នះកីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin Del Potro) ដោយលទ្ធផល ៤-៦, ៦-៣ និង ៦-៤ ក្នុងកម្មវិធីប៊ីអិនភី ប៉ារ៉ីបាសអូផិន (BNP Paribas Open) វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យកន្លងទៅ។
កីឡាកររ៉ាហ្វា ណាដាល់ ពេលបានពានរង្វាន់។
កីឡាករអេស្ប៉ាញ ដែលអវត្តមានអស់រយះពេល ៧ខែកាលពីឆ្នាំមុន ដោយសារតែបញ្ហារបួសជង្គង់រូបនេះ បានវាយបក យកឈ្នះលើកីឡាករអាស្សង់ទីន ហើយក៏ទទួលបានពានរង្វាន់អេធីភី ម៉ាស្ទើរ (ATP Masters) លើកទី២២ និងជាលើកទី៣ នៅឯ អ៊ិនដៀនវ៉ែល (Indian Wells) ។
ណាដាល់ បានបំបាក់ ដេលប៉ូត្រូ ក្នុងការប្រកួតលើកទី៣ នៃវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីដៃគូររបស់គាត់ បានរក្សាពិន្ទុ៣ប្រកួត ក្នុងការប្រកួត៩លើក។ គាត់បានយកឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រនោះ ប្រើរយះពេលអស់ ២ម៉ោង ២៩នាទី។
ម្ចាស់ពានរង្វាន់ក្រេនស្លាម (Grand Slam) ១១សម័យ ណាដាល់ បាននិយាយថា «ខ្ញុំបានចាប់ផ្តើមលេងបានយ៉ាងអស្ចារ្យ បន្ទាប់មក ដេលប៉ូត្រូ ក៏កាន់តែធ្វើបានល្អឡើងៗដែរ។ បន្ទាប់មកខ្ញុំគិតថា ខ្ញុំត្រូវតែធ្វើការផ្លាស់ប្តូរ ដោយចាប់ផ្តើមលេងយឺតៗ ហើយខ្ញុំក៏លេងបានយ៉ាងល្អ។»
វាជាពានរង្វាន់អេធីភី លើកទី៥៣ របស់កីឡាករ ណាដាល់ផ្ទាល់ និងជាលើកទី៣ ក្នុងរយះពេល ៤ឆ្នាំ ហើយជាលើកដំបូងរបស់គាត់ ដែលប្រកួតនៅលើទីលានខាងក្រៅ ចាប់ពីការប្រកួតនៅទីក្រុងតូក្យូ (Tokyo) នៅឆ្នាំ២០១០។
កីឡាករអេស្ប៉ាញរូបនេះ ចាប់ផ្តើមធ្វើបានយ៉ាងល្អ ក្នុងការប្រកួតលើកទី១ ដោយបានគ្រប់គ្រង និងការពារបានយ៉ាងល្អ។ បន្ទាប់មកក៏បានយកឈ្នះ ដេលប៉ូត្រូ ក្នុងវគ្គទី២ ដោយនាំមុខចំនួន ៤ពិន្ទុ។
កីឡាករអាស្សង់ទីន បានធ្វើឲ្យខកខានឱកាសជាលើកទី៤ របស់ខ្លួន បន្ទាប់ពីចាញ់ក្នុងការប្រកួតដោយលទ្ធផលសរុប ១៥-៤០ ប៉ុន្តែគាត់ក៏បានយកឈ្នះ ណាដាល់ បានចំនួន ១វគ្គដែរ ដែលបានឈ្នះក្នុងវគ្គទី១ ដោយលទ្ធផល ៦-៤៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ