ច្បាប់ គ.ជ.ប ថ្មី កំពុងត្រូវបានពិគ្រោះយោបល់ ក្នុងសិក្ខាសាលាលើកទី១ នៃរដ្ឋសភា
ដោយមានអ្នកចូលរួម ប្រមាណជិត៥០០នាក់ ពីតំណាងគណបក្សនយោបាយទាំងពីរ ពីអង្គការសង្គមស៊ីវិល បណ្តាស្ថាប័ន និងក្រសួងរដ្ឋមួយចំនួន និងការចូលរួមរបស់មហាជនផថនោះ អង្គសិក្ខាសាលាពិគ្រោះយោបល់ ពីសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត បានផ្ដើមដំណើរការរបស់ខ្លួនហើយ កាលពីម៉ោងជិត៩ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនានេះ នៅក្នុងវិមានរដ្ឋសភា។ អ្នកចូលរួមទាំងអស់ ចាំបាច់ត្រូវបានចុះឈ្មោះជាមុន ដើម្បីបានចូលរួម និងមានឱកាសត្រឹមតែ៣នាទីម្នាក់ ដើម្បីបញ្ចេញនូវគំនិតយោបល់ រួមទាំងការចោទសួរនានា។
សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ជាសមិទ្ធិផលរួមគ្នាមួយ ចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានបង្ខំសង្រួមចិត្តថ្លើម លើខ្លឹមសារ នៃសេចក្ដីព្រាង សេចក្តីស្នើច្បាប់បោះឆ្នោតថ្មី [...]