ច្បាប់ គ.ជ.ប ថ្មី កំពុង​ត្រូវ​បាន​ពិគ្រោះ​យោបល់ ក្នុង​សិក្ខា​សាលា​លើក​ទី១ នៃ​រដ្ឋសភា

សិក្ខាសាលាពិគ្រោះយោបល់លើកទី១ នៃរដ្ឋសភា លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានចាប់ដំណើរការឡើង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 09, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយមានអ្នកចូលរួម ប្រមាណជិត៥០០នាក់ ពីតំណាងគណបក្សនយោបាយទាំងពីរ ពីអង្គការសង្គមស៊ីវិល បណ្តា​ស្ថាប័ន និងក្រសួងរដ្ឋមួយចំនួន និងការចូលរួមរបស់មហាជនផថនោះ អង្គសិក្ខាសាលាពិគ្រោះយោបល់ ពីសេចក្ដី​ព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត បានផ្ដើមដំណើរការរបស់ខ្លួនហើយ កាលពី​ម៉ោង​ជិត៩ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនានេះ នៅក្នុងវិមានរដ្ឋសភា។ អ្នកចូលរួមទាំងអស់ ចាំបាច់ត្រូវបានចុះឈ្មោះជាមុន ដើម្បី​បានចូលរួម និងមានឱកាសត្រឹមតែ៣នាទីម្នាក់ ដើម្បីបញ្ចេញនូវគំនិតយោបល់ រួមទាំងការចោទសួរនានា។

សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ជា​សមិទ្ធិ​ផលរួមគ្នាមួយ ចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ ដែលបានបង្ខំសង្រួមចិត្តថ្លើម លើខ្លឹមសារ នៃសេចក្ដីព្រាង សេចក្តីស្នើច្បាប់បោះឆ្នោតថ្មី ដ៏ចម្រូង​ចម្រាស់​នេះ។ សេចក្ដីព្រាង សេចក្តីស្នើច្បាប់ថ្មីនេះ មាន១២ជំពូក និង១៧១ មាត្រា និងត្រូវបានគណបក្សទាំងពីរចំណាយពេល ជិត​បួន​ខែ ដើម្បីធ្វើការពិភាក្សា។

ឯច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) មាន ៧ជំពូក ស្មើនឹង៦៦មាត្រា ក៏ត្រូវ​បានបង្ហាញខ្លួនជាលើកទីមួយដែរ បន្ទាប់ពីបានបញ្ចប់ ក្រោមការឯកភាពគ្នា នៃគណបក្សទាំងពីរនាពេលកន្លងមក។ តាមច្បាប់នេះ ប្រធាន គ.ជ.ប ថ្មី មានឋានៈ និងបុព្វសិទ្ធិ ស្មើនឹងឧបនាយករដ្ឋមន្រ្តី។ ឯអនុប្រធានក៏មានឋានៈ និង​បុព្វ​សិទ្ធិ​ស្មើនឹងទេសរដ្ឋមន្រ្តីដែរ ខណៈសមាជិក គ.ជ.ប វិញ មានឋានៈនឹងបុព្វសិទ្ធិស្មើនឹងរដ្ឋមន្រ្តី។ នេះបើតាមការអាន របស់​ក្រុមការងារគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លើសេចក្តីព្រាង និងសេចក្តីស្នើច្បាប់នោះ។

លោក យ៉ែម បុញ្ញឫទ្ធិ បានអានបញ្ជាក់បន្ថែមថា សមាជិករបស់ គ.ជ.ប ថ្មី នឹងត្រូវផុតអាណត្តិរបស់ខ្លួន ក្នុង​រយៈពេល​៥ឆ្នាំ បន្ទាប់ពីសមាជិកថ្មី ចូលកាន់មុខតំណែង។ ហើយសមាជិក(ថ្មី)ទាំងនោះ មានការងារ និងតួនាទី «វិសមិតភាព»​ទៅនឹងមុខងារសាធារណៈ ឬជាសមាជិកនៃស្ថាប័នដទៃទៀត ដូចមានចែងក្នុងច្បាប់ និងរដ្ឋធម្មនុញ្ញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...