ជំនួបកំពូលនៃបក្សទាំងពីរ៖ ការរកយុត្តិធម៌ឲ្យម្ចាស់ឆ្នោត ស្ថិតនៅឆ្ងាយនៅឡើយ
ភ្នំពេញ៖ ឯកភាពគោរព និងអនុវត្តដោយម៉ឹងម៉ាត់ ចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីជាសវាងនូវការប្រើអំពើហិង្សារ ដែលអាចនាំឲ្យមានរបួសស្នាម ពិសេសឈានទៅដល់ការបាត់បង់ជីវិត។ ឯកភាព បង្កើតយនការ ធ្វើការកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ គណបក្សទាំងពីរ នឹងបន្តរជំនួបចចារគ្នា ពេលក្រោយទៀតតាមគ្រប់កម្រិត ក្នុងការដោះស្រាយបញ្ហា។ ខាងលើនេះជាលទ្ធផល នៃការព្រមព្រៀងគ្នានៃគណបក្សទាំងពីរ ក្នុងជំនួបប្រជុំថ្នាក់កំពូលអស់ពេលជិតប្រាំម៉ោង ចាប់ពីម៉ោង៩ និង២០នាទីព្រឹក នៅមន្ទីររដ្ឋសភាជាតិនាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ តាមរយៈសេចក្តីប្រកាសរួមមួយ។
ជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិ (ខាងឆ្វេង) និងគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
សមាសភាពនៃការចូលរួមប្រជុំនេះ [...]