ជំនួប​កំពូល​នៃ​បក្ស​ទាំង​ពីរ៖ ការ​រក​យុត្តិធម៌​ឲ្យ​ម្ចាស់​ឆ្នោត ស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ

ឯកភាពគោរព និងអនុវត្តដោយម៉ឹងម៉ាត់ ចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៣ ដើម្បីជាសវាងនូវការប្រើអំពើហិង្សារ ដែលអាចនាំឲ្យមានរបួសស្នាម ពិសេសឈានទៅដល់ការបាត់បង់ជីវិត។ ឯកភាព បង្កើតយនការ ធ្វើការកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ គណបក្សទាំងពីរ នឹងបន្តរជំនួបចចារគ្នា ពេល​ក្រោយទៀតតាមគ្រប់កម្រិត ក្នុងការដោះស្រាយបញ្ហា។ ខាងលើនេះជាលទ្ធផល នៃការព្រម​ព្រៀងគ្នានៃគណបក្សទាំងពីរ ក្នុងជំនួបប្រជុំថ្នាក់កំពូលអស់ពេលជិតប្រាំម៉ោង ចាប់ពីម៉ោង៩ និង២០នាទីព្រឹក នៅមន្ទីររដ្ឋសភាជាតិនាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ តាមរយៈសេចក្តីប្រកាសរួមមួយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ឯកភាពគោរព និងអនុវត្តដោយម៉ឹងម៉ាត់ ចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៣ ដើម្បីជាសវាងនូវការប្រើអំពើហិង្សារ ដែលអាចនាំឲ្យមានរបួសស្នាម ពិសេសឈានទៅដល់ការបាត់បង់ជីវិត។ ឯកភាព បង្កើតយនការ ធ្វើការកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ គណបក្សទាំងពីរ នឹងបន្តរជំនួបចចារគ្នា ពេល​ក្រោយទៀតតាមគ្រប់កម្រិត ក្នុងការដោះស្រាយបញ្ហា។ ខាងលើនេះជាលទ្ធផល នៃការព្រម​ព្រៀងគ្នានៃគណបក្សទាំងពីរ ក្នុងជំនួបប្រជុំថ្នាក់កំពូលអស់ពេលជិតប្រាំម៉ោង ចាប់ពីម៉ោង៩ និង២០នាទីព្រឹក នៅមន្ទីររដ្ឋសភាជាតិនាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ តាមរយៈសេចក្តីប្រកាសរួមមួយ។

ជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិ (ខាងឆ្វេង) និងគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

សមាសភាពនៃការចូលរួមប្រជុំនេះ ខាងគណបក្សប្រជាជនកម្ពុជារួមមានលោក ហ៊ុន សែន, លោក ស ខេង, លោក សាយ ឈុំ, លោក ឈាង វុន, លោក ប្រាក់ សុខុន, លោក សោម សឿន និងលោក សក់ សេដ្ឋា។ ខាងគណបក្សសង្គ្រោះជាតិ​មានលោក សម រង្ស៊ី, លោក កឹម សុខា, លោក យឹម សុវណ្ណ, លោក ស៊ុន ឆ័យ, លោក ប៉ុល ហំម, អេង ឆៃអៀង និង​លោក គួយ ប៊ុនរឿន។ កិច្ចប្រជុំនោះធ្វើឡើង ដើម្បីដោះស្រាយជម្លោះរវាងគណបក្សនយោបាយទាំងពីរ ក្រោយការ​បោះ​ឆ្នោត​កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខណៈភាពតានតឹងខាងនយោបាយ ចេះតែកើនឡើងជាលំដាប់។

ក្រោយពីជំនួប្រជុំកំពូល នៃថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិង គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាស​រួមមួយ ដែលមានការចុះហត្ថលេខាពីភាគីម្ខាងៗចំនួនបីនាក់ ហើយត្រូវបានប្រកាសធ្វើឡើង តាមរយៈសន្និសិទ​កាសែត​ភ្លាមៗ ដោយលោក ប្រាក់ សុខុន និងលោក យឹម សុវណ្ណ អ្នកតំណាងរបស់គណបក្សទាំងពីរ។

លោក ប្រាក់ សុខុន លើកឡើងថា ភាគីទាំងពីរបានព្រមព្រៀង ដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដែលបាន​អំពាវនាវឲ្យបន្តរក្សានូវភាពស្ងៀមស្ងាត់ និងបញ្ចៀសឲ្យបានរាល់អំពើហិង្សានានា។ លោកបន្តរថា ក្នុងកិច្ចប្រជុំនេះ​ភាគី​ទាំងពីរក៏បានព្រមព្រៀង បង្កើតនូវយន្តការនៃកំណែទម្រង់ គ.ជ.ប សម្រាប់ពេលខាងមុខ។ លោកបានបន្ថែមថា គណបក្ស​ប្រជាជនកម្ពុជា ទទួលយកលទ្ធផលឆ្នោតដែលបានប្រកាសដោយ គ.ជ.ប ហើយមិនអាចធ្វើ«ត្រឡប់ក្រោយ»បានទេ ត្រូវ​អនុវត្តន៍តាមផ្លូវច្បាប់ដែលមាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកដោះស្រាយលើបញ្ហានេះ និងនៅតែរក្សាជំហរប្រជុំ​សភា​លើកដំបូង តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ នាថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះ ទោះបីគណបក្ស​សង្រ្គោះ​ជាតិ​​​ ធ្វើ​ពហិការ​ក៏​​ដោយ។ លោកបានបញ្ជាក់ជាចុងក្រោយ ចំពោះការជួបពិភាក្សាគ្នាជាបន្តរបន្ទាប់ថា« មានថ្នាក់កំពូល និងថ្នាក់ជំនាញ។ ជំនាញខាងណា ប្រធានបទអី គឺជំនាញខាងនោះពិភាក្សាគ្នា។

លោក ប្រាក់ សុខុន បានចាត់ទុកការទាមទារបស់ក្នុងការបង្កើត គណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យភាពមិនប្រក្រតី​ក្នុងការបោះឆ្នោតនោះថា មិនមែនចង់ស្វែងរកដើម្បីយុត្តិធម៌ជូនម្ចាស់ឆ្នោតទេ តែជាការចង់វែកញែកថាអ្នកណាឈ្នះ អ្នក​ណាចាញ់។

ឯមន្រ្តីគណបក្សសង្រ្គោះជាតិលោក យឹម សុវណ្ណ បានលើកឡើងថា កិច្ចពិភាក្សានេះ គណៈបក្សសង្រ្គោះជាតិនៅតែ​ប្រកាន់ជំហរទាមទារ ឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីពិនិត្យភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត។ លោក​បានបញ្ជាក់ថា «ក្រៅពីកំណែទម្រង់សមាសភាពគ.ជ.ប និងមានការកំណែទម្រង់ស៊ីជំរៅមួយ លើស្ថាប័នមួយនេះ ដូចជា​ការកែទម្រង់លើច្បាប់ស្តីពីការបោះឆ្នោត ច្បាប់គណបក្សនយោបាយ ច្បាប់ហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ បញ្ជី​ឈ្មោះបោះឆ្នោតថ្មី និងទួនាទីរបស់គណបក្សប្រឆាំងជាដើម»។ លោកបន្តរថាចំពោះការធ្វើមហាបាតុកម្មវិញ គណបក្ស​សង្រ្គោះជាតិនឹងបន្តធ្វើរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ថ្ងៃបន្តរបន្ទាប់ទៅមុខទៀត ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះ​ជាតិ​នឹង​ពិភាក្សានៅពេលក្រោយ។

ជំនួបកំពូលនេះមានគោលបំណង ក្នុងការស្វែងរកដំណោះស្រាយរួមមួយ ដើម្បីឲ្យសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទីប្រាំនេះ អាចដំណើរការទៅបាន។ ទោះបីជាយ៉ាងណាជំនួបកំពូលរវាងថ្នាក់ដឹកនាំ នៃគណបក្សនយោបាយ​ទាំងពីរ ក៏ត្រូវបានសាធារណៈជនធ្វើការរិះគន់ផងដែរថា ហាក់ដូចជាមានភាពយឺតយ៉ាវបន្តិច មិនគួរណាអ្នកនយោបាយ នៃគណបក្សទាំងពីរបណ្តែតបណ្តោយឲ្យការខ្វែងគំនិតរបស់ខ្លួន បង្កឲ្យកើតមានមហាបាតុកម្ម​បណ្តាលឲ្យពលរដ្ឋខ្មែរ​ជា​បាតុករ និងសមត្ថកិច្ចមាន ឈាមជ័រជាខ្មែរ តែមួយប៉ះទង្គិចឈានដល់ស្លាប់ និងរងរបួសនោះទេ។

ជាចុងក្រោយលោក ប្រាក់ សុខុន និងលោក យឹម សុវណ្ណ បានបង្ហាញជំហររួមគ្នាបន្តយន្តការចរចាបន្ថែមទៀត ធ្វើយ៉ាង​ណា​ រកដំណោះស្រាយចុងក្រោយឲ្យបានមុនការបើកសម័យប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា តាមការ​អញ្ជើញ​របស់ព្រះមហាក្សត្រ។

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគនយោបាយនៅកម្ពុជា បានទទួលស្គាល់ថាជំនួបប្រជុំកំពូល​នៃថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរនេះ ទោះមិនមានការឯកភាណគ្នា លើការបង្កើតឲ្យមាននូវគណកម្មការចម្រុះឯករាជ្យក៏ដោយ តែអ្វីដែល​បាន​ទទួលពីជំនួបនេះ ក៏អាចចាត់ទុកថាជាផលវិជ្ជមានដ៏ប្រសើរមួយដែរ។ ទោះជាយ៉ាងណា ក៏វាបានកែប្រែនូវចំណុច​អវិជ្ជមាន​មួយចំនួន ដែលធ្វើឲ្យមានភាណរាំងស្ទះមកដល់ពេលនេះ។

លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ បានបញ្ជាក់ថា ជំនួបនៃថ្នាក់ដឹកនាំទាំងពីរពិតជាផ្តល់ផល វិជ្ជមានជាច្រើន​មកកម្ពុជា នាពេលសព្វថ្ងៃនេះ ខណៈដែលកម្ពុជា កំពុងតែជួបវិបត្តិ ផ្នែកនយោបាយនោះ។ «ជំនួនលើកនេះ ​មានចំណុច​ឯកភាពចំនួនបី ដល់ជំនួបលើកក្រោយ ទៀតនឹងអាចរកដំណោះស្រាយបានជាបន្តរ។ បើមានផលល្អបែបនេះ ពិតជា​ធ្វើ​ឲ្យកម្ពុជាមានសុខសន្តិភាពជាក់ជាមិនខាន។ (...) ខ្ញុំមានការកោតសរសើរ ហើយខ្ញុំលើកទឹកចិត្ត ឲ្យគណបក្សទាំងពីរដាក់​ចេញនូវរបៀបវារៈក្នុងការជជែកពិភាក្សាបន្ថែមទៀត។ ការជួបគ្នាមិនអាចកំណត់ពេលពីមួយម៉ោង ទៅពីរម៉ោងបាន​នឹង​អាចឈានទៅដឹកនាំប្រទេសបាននោះទេ៕»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...