កឹម សុខា៖ ហ៊ុន សែន គួរជឿខ្មែរច្រើនជាងយួនទើបជាតិមិនអន្តរាយ
លោក ហ៊ុន សែន តែងតែទៅពឹងពាក់«យួន» ពេលកម្ពុជាមានវិបត្តិនយោបាយផ្ទៃក្នុង និងលោក ហ៊ុន សែន គួរឈប់ជឿរ«យួន» ហើយត្រឡប់មកជឿ និងសហការជាមួយខ្មែរឲ្យបានច្រើនជាង ទើបប្រទេសមិនអន្តរាយ។ នេះជាសេចក្ដីអត្ថាធិប្បាយ របស់លោក កឹម សុខា ជាអនុប្រធានគណបក្សសង្រ្គោះជាតិ ចំពោះដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ខាងឆ្វេង) និងលោក នាយករដ្ឋមន្ត្រីវៀតណាម លោក ងឹយេន តាន់ដុង នៅទីក្រុងណានណីង ប្រទេសចិន។ (រូបថត VNA)
បន្ទាប់ពីក្រសួងការបរទេសកម្ពុជា ប្រកាសឲ្យដឹងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងសប្តាហ៍នេះរបស់នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ខណៈស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងតានតឹង [...]