តេជគុណ ឃឹម សំអឿន៖ សុំបិណ្ឌបាតញោម ហ៊ុន សែន អើយចុះចេញទៅ!
សម្រាប់បណ្ដាជនសមញ្ញ ឬគ្រហស្ថ បានប្រើពាក្យថា «ហ៊ុន សែន អើយ ចុះចេញទៅ» ឬ«ហ៊ុន សែន ចុះចេញ» នៅក្នុងការតវ៉ារបស់ពួកគេ ក្នុងរយៈពេលចុងក្រោយនេះ។ តែពាក្យថ្មីមួយទៀត ដែលទើបនឹងបង្កើតដោយ ព្រះសង្ឃដែលបានរួមតវ៉ា ក្នុងគោលបំណង អោយលោក ហ៊ុន សែនចុះចេញពីតំណែងដែរនោះ គឺ «សុំបិណ្ឌបាតញោម ហ៊ុន សែន អើយ ចុះចេញទៅ»។
ព្រះសង្ឃលើកយកពាក្យនេះមកកាន់ ដើម្បីបង្ហាញពីការតវ៉ារបស់ព្រះអង្គប្រឆាំងលោក ហ៊ុន សែន។ (រូបថត MONOROOM.info/ O.Vary)
បាតុកម្ម - «បើរាស្រ្ត និងព្រះសង្ឃមិនពេញចិត្តនឹងការដឹកនាំរបស់គាត់ហើយ តើគាត់នៅធ្វើអីទៀត បើគាត់គ្មានតម្លៃអីសំរាប់រាស្រ្តផង?» នេះជាសង្ឃីការរបស់ព្រះតេជគុណ ឃឹម សំអឿន ដែលគាត់បានចូលរួមតវ៉ា ក្នងគោលបំណងអោយ ហ៊ុន សែន ចុះចេញពីតំណែង។
រយះពេលចុងក្រោយនេះ ចាប់តាំងពីការបោះឆ្នោតនិតិកាលទីប្រាំ ការបាតុកម្មកើតមានជាច្រើនលើក។ វត្តមានរបស់ព្រះសង្ឃត្រូវបានគេរិះគន់ថា ព្រះសង្ឃជាអ្នកប្រកាន់ធម៌ខន្តី មិនគួរចូលរួមក្នុងបាតុកម្ម ដែលនាំអោយខុសធម៌វិន័យជាព្រះសង្ឃខ្មែរ។ តែដោយកំហឹងឈឺចាប់របស់ប្រជាជនខ្មែរ ទើបធ្វើអោយព្រះសង្ឃមួយចំនួន បានចូលរួមធ្វើបាតុកម្មទាមទារដើម្បីរកយុត្តិធម៌ ដូចសង្ឃដីការរបស់ព្រះតេជគុណឃឹម សំអឿន យ៉ាងដូច្នេះថា «អាត្មាមកចូលរួមបាតុកម្មនេះ ក្នុងបំណងជួយរាស្រ្តរបស់បស់អាត្មា បើរាស្រ្តមានទុក្ខ អាត្មាក៏មានទុក្ខដែរ»។
ជាព្រះសង្ឃមួយអង្គ ក្នុងចំណោមព្រះសង្ឃផ្សេងទៀត ដែលបាននិមន្តមកពីវត្តភ្នំ ស្រួចខេត្តបាត់ដំបង និងមានកំហឹងឈឺចាប់នឹងការកាន់អំណាចជាង ៣០ឆ្នាំរបស់ លោក ហ៊ុន សែននោះ ព្រះតេយជគុណឃឹម សំអឿន បានចូលរួមធ្វើបាតុកម្មតវ៉ាទាមទារ ជាមួយអ្នកភូមបឹងកក់ ក៏ដូចជាគណបក្សសង្រ្គោះជាតិ ក្នុងការរកដំណោះស្រាយជូនអ្នកភូមិបឹងកក់ និង សូមអោយ ហ៊ុន សែន លាលែងចេញពីតណែង។ ព្រះអង្គនៅតែប្រកាន់ជំហថា «នឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃ បើ ហ៊ុន សែន មិនចុះ គឺអាត្មាមិនឈប់»។
ក្នុងពេលធ្វើបាតុកម្មបិទផ្លូវ ជាមួយអ្នកភូមិបឹងកក់ កាលពីថ្ងៃទី២៣ ខែធ្នូនេះ ព្រះតេយជគុណ ឃឹម សំអឿន មានសង្ឃដីការទាំងកំហឹងថា «លោកហ៊ុន សែន នាមជាសម្តេច ជាអ្នកសម្រេចការងារ ក្នុងនិងក្រៅប្រទេស តែធាតុពិតមិនបានបំរើឆន្ទៈរាស្រ្ត និងប្រជាពលរដ្ឋ មិនបានសំរេចកិច្ចការអ្វី អោយប្រជាពលរដ្ឋខ្មែរបានសុខនោះទេ មានតែយកកាណុងកាំភ្លើងមកភ្ជង់ខ្មែរ និងបង្ហាញអំណាចថាខ្លួនខ្លាំងតែប៉ុណ្ណោះ។ តើការដឹកនាំបែបផ្តាច់ការ និងការអភិវឌ្ឍន៍ដែលបណ្តេញប្រជាជនវាត្រឹមត្រូវដែរឬទេ? បើមិនត្រឹមត្រូវទេ សូមចាកចេញទៅជាប្រញាប់។»
ជាមួយនឹងឃ្លាថា «សុំបិណ្ឌបាតញោម ហ៊ុន សែន អើយ ចុះចេញទៅ» ព្រះតេជគុណអះអាងទៀតថា «យើងទាំងអស់គ្នាមិនគាំទ្រ មិនត្រូវការគោលនយោបាយ របស់អគ្គមហាសេនាបតី ស៊ីទឹក ស៊ីដី នោះទេ។កំហុសដែលពួកលោកឯងនេះ ងាកទៅរកនរក ប្រេត សូមចុះចេញទៅ ពួកយើងលែងត្រូវការហើយ បើដឹកនាំពីបាតដៃទទេ ទៅរកបាតដៃទទេគ្មានខ្លឹមសារនោះទេ»៕
រូបបន្ថែមពីការតវ៉ានៅមុខសាលារាជធានី៖
----------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ