ជីវិត៖ ​កម្មការិនី​រង​គ្រោះ​ដោយ ឈូក បណ្ឌិត បង្ហាញ​ក្តី​អស់​សង្ឃឹម​ជា​ថ្មី

អតីតកម្មការិនីរងគ្រោះបីនាក់ ដែលរងរបួសរហូតស្ទើពិកា ដោយសារការបាញ់ប្រហារ ពីសំណាក់អតីត​អភិបាល​ក្រុងបាវិត លោកឈូក បណ្ឌិត កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងមកនោះ បានថ្លែងក្ដីអស់សង្ឃឹម​របស់ខ្លួន​ជាថ្មី នៅលើវេទិកា​បាតុកម្ម​កណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីក្រសួងការងារប្រកាសជាផ្លូវការ នូវការតម្លើងប្រាក់ខែ​សម្រាប់កម្មករ ក្នុងឆ្នាំ២០១៤​ខាងមុខនេះ ត្រឹមតែ១៥ដុល្លាអាមេរិក។ មិនតែប៉ុណ្ណោះ សំនុំរឿង«ឈូក បណ្ឌិត»ដែល​កំពុង​រស់នៅក្រៅ​ឃុំ​យ៉ាង​«សង្ហា»នោះ ក៏ជាបញ្ហាមួយស្ថិតនៅជាបច្ចុប្បន្នភាព សម្រាប់កម្មការិនីទាំងបីរូបនេះដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតកម្មការិនីរងគ្រោះបីនាក់ ដែលរងរបួសរហូតស្ទើពិកា ដោយសារការបាញ់ប្រហារ ពីសំណាក់អតីត​អភិបាល​ក្រុងបាវិត លោកឈូក បណ្ឌិត កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងមកនោះ បានថ្លែងក្ដីអស់សង្ឃឹម​របស់ខ្លួន​ជាថ្មី នៅលើវេទិកា​បាតុកម្ម​កណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីក្រសួងការងារប្រកាសជាផ្លូវការ នូវការតម្លើងប្រាក់ខែ​សម្រាប់កម្មករ ក្នុងឆ្នាំ២០១៤​ខាងមុខនេះ ត្រឹមតែ១៥ដុល្លាអាមេរិក។ មិនតែប៉ុណ្ណោះ សំនុំរឿង«ឈូក បណ្ឌិត»ដែល​កំពុង​រស់នៅក្រៅ​ឃុំ​យ៉ាង​«សង្ហា»នោះ ក៏ជាបញ្ហាមួយស្ថិតនៅជាបច្ចុប្បន្នភាព សម្រាប់កម្មការិនីទាំងបីរូបនេះដែរ។


កម្មការិនីរងគ្រោះទាំងបីនាក់ នៅទីលានប្រជាធិបតេយ្យថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONROOM.info/ O.Vary)

ជីវិតកម្មករ - កម្មការិនីបីរូបដែលខំស្កាត់ពីខេត្តស្វាងរៀង ដើម្បីមកចូលរួមក្នុងការសម្តែងមតិ និងបង្ហាញ​ពីការ​ឈឺ​ចាប់របស់ខ្លួន ជាសាធារណៈនិងជាថ្មីម្ដងទៀតនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទ២៥ ខែធ្នូម្សិលម៉ិញនេះ ពាក់​ព័ន្ធនឹងការចំណាយពេលច្រើនក្នុងការងារ តែទទួលបានប្រាក់ខែតិច ព្រោះតែការមិនយកចិត្តទុកដាក់ពីអាជ្ញាធរ ពិសេសពីរដ្ឋាភិបាលតែម្តង។

ក្នុងការឡើងបង្ហាញនូវការឈឺចាប់នោះ កម្មការិនី កែវ នា ដែលមកពីរោងចក្រកៅវ៉េ (ក្រុងបាវិត ខេត្តស្វាយរៀង) បង្ហាញពីការខកចិត្ត ចំពោះការកំណត់តម្លៃប្រាក់ខែត្រឹមតែ១៥ដុល្លា ក្នុងឆ្នាំ២០១៤ ព្រោះតែការមិនយកចិត្តទុកដាក់ ចំពោះបញ្ហាជីវភាពរបស់នៅ របស់កម្មករខ្មែរពីរាជរដ្ឋាភិបាលនោះ។

ជាការអះអាងរបស់កម្មការិនីរូបនេះ ស្របពេលដែលកម្មករនឹងទទួលបានប្រាក់ខែតិច ព្រោះតែអសមត្ថភាព​នៃ​ថ្នាក់​ដឹកនាំរដ្ឋាភិបាល ដោយបានលើកឡើងថា ការបន្តរកាន់តំណែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជា«ការ​មួយ​គ្មានប្រយោជន៍»ឡើយ។ កញ្ញាក៍សូមធ្វើការអំពាវនាវដល់លោកនាយករដ្ឋមន្រ្តីចាស់វស្សារូបនេះ ឲ្យចុះចេញ​ពី​តំណែង ដោយកញ្ញាបានចាត់ទុកថា ក្រោមការដឹកនាំកន្លងមកនេះ បានធ្វើឲ្យ«ខ្មែរសម្លាប់ខ្មែរ»។ កញ្ញារូបនេះ​បាន​ចោទជាសំនួរ ទៅកាន់ក្រុមបាតុកររាប់ម៉ឺននាក់នាទីលានប្រជាធិបតេយ្យថា «ខ្មែរ សម្លាប់ខ្មែរ តើអ្នកទាំងអស់​គ្នា​មានការឈឺចាប់ទេ ? (...) ហ៊ុន សែន អើយ!!!... ចុះចេញទៅ !ៗ ! ត្រូវតែចុះចេញពីតំណែង។»

ឯកម្មការនី នុត សាខន ដែលមកពីក្រុងបាវិតដែរនោះ ក៏បានបង្ហាញនូវចម្ងល់របស់ខ្លួន ពាក់ព័ន្ធនឹងករណីនៃការ​នៅ​ក្រៅឃុំរបស់លោក ឈូក បណ្ឌិត ថា «តើមានការឈឺចាប់ទេ ដែលលោក ហ៊ុន សែន មិនចាប់លោក ឈូក បណ្ឌិត​ដាក់គុក»។ កម្មការនីរូបនេះបានបន្តរថា ការដែលលោកមិនចាប់លោក ឈូក បណ្ឌិត ដាក់គុកនេះ ព្រោះតែ (លោក ឈូក បណ្ឌិត) ជាកូនចៅរបស់គាត់ ហើយអ្នកនាងក៏បានពន្យល់ថា បើករណីនេះធ្លាក់មកលើរាស្រ្តធម្មតានោះ ប្រាកដជាជាប់គុកជាក់ជាមិនខានឡើយ។ ជាមួយគ្នានេះអ្នកនាងក៍បានស្នើដល់លោក ហ៊ុន សែន ឲ្យចុះចេញ​ពី​តំណែង ដើម្បីឲ្យអ្នកផ្សេង ដែលគេមានសមត្ថភាព និងលទ្ធភាពឡើងកាន់ជំនួសវិញ។ «បើមិនមានលទ្ធភាព​ចាប់​លោក ឈូក បណ្ឌិតទេ ចុះចេញទៅ។ (...) ហ៊ុន សែនអើយចុះចេញទៅ! ហ៊ុន សែន ជាមនុស្សមិនល្អទេ!»

សូមរម្លឹកថា ក្រោយពីការប្រកាសជាផ្លូវការដោយក្រសួងការងារ នូវការតម្លើងប្រាក់ខែតាមជំហាន«គីង្គក់» ក្នុង​រយៈពេលប្រាំឆ្នាំទៅមុខ ទើបអាចទទួលបាន១៦០ ដុល្លានោះ បានបណ្តាលឲ្យមានការប្រតិកម្មជាខ្លាំង ពីសំណាក់​កម្មករ កម្មការិនីស្ទើរតែទូទាំងប្រទេស។ ដំណាលគ្នានៃការប្រកាសនេះផងដែរ តាមការសង្កេតរបស់​សង្គម​ស៊ីវិល​នានា បានបញ្ជាក់ថាមានរោងចក្រមួយចំនួន បានបញ្ឃប់នូវសកម្មភាពរបស់ខ្លួន ព្រោះតែកម្មករមិនចូលធ្វើការ។

ការលើកឡើងរបស់បណ្ដាអ្នកមិនពេញចិត្ត នឹងការដឹកនាំរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក បាន​កើតមានជាហូហែរ នៅក្នុងរយៈពេលចុងក្រោយនេះ។ ការមិនពេញចិត្ត ដែលជាហេតុធ្វើឲ្យមានរលកបាតុកម្ម បាន​កើតឡើងយ៉ាងច្រើនទូទាំងប្រទេស។ ប៉ុន្តែជានិច្ចជាកាល លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក តែងបាន​បដិសេធពីបញ្ហានេះ ជាក់ស្ដែងដូចកាលពីថ្ងៃសុក្រទី២០ ខែធ្នូ សប្ដាហ៍មុន លោក ហ៊ុន សែន បាន​ចោទសួរ​តាម​រយៈអ្នកសារព័ត៌មាន នៅមន្ទីររដ្ឋសភាវិញថា «តើខ្ញុំបានធ្វើកំហុសអ្វី?»៕

---------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...