កម្មករ​មួយ​ចំនួន​ ធ្វើ​បាតុកម្ម​ចង់​ប្តូរ​រដ្ឋាភិបាល ជាង​ចង់​បាន​ប្រាក់​ខែ

បើទោះជាគោលជំហរទូទៅរបស់ក្រុមបាតុករ ត្រូវបានគេដឹងថា ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែគោល របស់ពួកគេរហូតដល់១៦០ដុល្លានោះក៏ដោយ តែនៅក្នុងចំណោមនោះ មានបាតុករមួយចំនួន បានថ្លែងថាពួកគេ​ចង់ធ្វើ​ការផ្លាស់ប្ដូរដ្ឋាភិបាលលោក​ ហ៊ុន សែន សព្វថ្ងៃ ជៀសជាងចង់បានការតម្លែងប្រាក់ខែ។ ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ បានជួបជាមួយក្រុមកម្មករទាំងនោះ ដើម្បីយកមកជម្រាបជូនប្រិយមិត្តអ្នកអាន។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: December 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាគោលជំហរទូទៅរបស់ក្រុមបាតុករ ត្រូវបានគេដឹងថា ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែគោល របស់ពួកគេរហូតដល់១៦០ដុល្លានោះក៏ដោយ តែនៅក្នុងចំណោមនោះ មានបាតុករមួយចំនួន បានថ្លែងថាពួកគេ​ចង់ធ្វើ​ការផ្លាស់ប្ដូរដ្ឋាភិបាលលោក​ ហ៊ុន សែន សព្វថ្ងៃ ជៀសជាងចង់បានការតម្លែងប្រាក់ខែ។ ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ បានជួបជាមួយក្រុមកម្មករទាំងនោះ ដើម្បីយកមកជម្រាបជូនប្រិយមិត្តអ្នកអាន។


ក្រុមបាតុករជាកម្មករនៅខេត្តកំពង់ចាម ដែលចង់ប្ដូរលោក ហ៊ុន សែន ចេញ ជាងចង់បានការតម្លើងប្រាក់ខែ។ (រូបថត ហ្វេសប៊ុក)

នយោបាយកម្ពុជា -  ក្រោយពីការសម្រេចរបស់ក្រសួងការងារ ផ្ទុយពីការចង់បានរបស់ក្រុមកម្មករកាត់ដេរ កាល​ពី​ថ្ងៃអង្គារទី២៤ ខែធ្នូ ឆ្នាំ២០១៣រួចមក ក្រុមកម្មករនៅតាមបណ្តាលរោងចក្រជាច្រើនទូទាំងប្រទេសកម្ពុជា បានផ្ទុះ​កូដកម្ម បាតុកកម្ម ជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងការសម្រេចរបស់ក្រសួងការងារ។ ទន្ទឹមនឹងការធ្វើបាតុកម្ម​ក្រោម​ហេតុផលមួយនេះ កម្មករមួយចំនួនបានអះអាងថា ការធ្វើបាតុកម្មរបស់ខ្លួន មានបំណងចង់ផ្លាស់ប្តូររដ្ឋាភិបាល​ជៀសជាងចង់បានប្រាក់ខែ ១៦០ ដុល្លារ។

កំពុងឈរទះដៃអបអរសាទរមើលទៅហាក់ពេញចិត្តនឹងការថ្លែងរបស់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង នៅទី​លានប្រជាធិបតេយ្យ លោក មាស ប៉ន មានអាយុ ២៧ ឆ្នាំ ជាកម្មករកាត់ដេរនៅរោងចក្រសាំហាន់ម្តុំទូលសង្កែ បាន​និយាយថា គោលបំណងនៃការមកចូលរួមធ្វើមហាបាតុកម្មរបស់ខ្លួន ជាមួយគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ គឺ​ចង់ផ្លាស់ប្តូររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បច្ចុប្បន្នចេញពីអំណាច ជាងចង់បានប្រាក់ខែ ១៦០ដុល្លារ។

កម្មកររូបនេះ បានទទួលស្គាល់ថាប្រាក់ខែវាមានសារៈសំខាន់ណាស់សម្រាប់រូបលោក តែការផ្លាស់ប្តូរ និងភាព​យុត្តិធម៌ ក៏ជារឿងចាំបាច់និងជារឿងសំខាន់ខ្លាំងណាស់ដែរ ដែលលោកប្រាថ្នាចង់បានតាំងពីពេលបោះឆ្នោត​នីតិកាលទី ៥ កន្លងទៅមកម្លេះ។

ដូចគ្នានេះដែរ កម្មការិនី សេងហាក់ នៅរោងចក្រសាំហាន់ដែលនោះ បាននិយាយថា ខ្លួនចង់ឃើញលោក សម រង្ស៊ី ក្លាយជានាយករដ្ឋមន្រ្តី និងលោក កឹម សុខា ដឹកនាំរដ្ឋសភានៅពេលខាងមុខឆាប់ៗនេះ ដោយមិនចង់ឃើញ​រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ដដែលៗទៀតនោះទេ។ ម្លោះហើយទើបសម្រេច​ចូលរួមធ្វើបាតុកម្ម​ជា​មួយគណបក្សប្រឆាំងនៅថ្ងៃនេះ។

កម្មការិនីមួយរូបទៀត កញ្ញា ស្រីនឿន បានឲ្យដឹងថា ការទាមទាររបស់ខ្លួននៅពេលនេះក្រៅតែពីចង់បានប្រាក់ខែ ១៦០ ដុល្លារ គឺចង់ឃើញរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិ និងភាពយុត្តិធម៌សម្រាប់​សន្លឹក​ឆ្នោត​របស់ខ្លួន។

លោក វ៉ាន់ កម្មករកាត់ដេរនៅរោងចក្រជិតពោធិ៍ចិនតុង បាននិយាយត្រង់ៗថា ពេលនេះការធ្វើបាតុកម្មរបស់ខ្លួន ក្នុងគោលបំណងទាមទារប្រាក់ខែនោះ គ្រាន់តែជាលេសមួយតែប៉ុណ្ណោះ ។ ប៉ុន្តែរឿងដែលសំខាន់ គឺខ្លួនចង់​ទាម​ទារឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីបច្ចុប្បន្នចុះចេញពីតំណែង។

ចំណែកឯ លោក ម៉ាច ជាកម្មករនៅរោងចក្រកាត់ដេរម្តុំចាក់អង្រើលើ បាននិយាយថា លោកចង់ឃើញលោក ហ៊ុន សែន ធ្លាក់ពីអំណាច។ លោកថា បើលោក ហ៊ុន សែន មិនធ្លាក់នោះទេ ប្រាក់ខែកម្មករនៅតែមានចំនួនតិចដដែល។

សូមបញ្ជាក់ថា ក្រោយពីក្រសួងការងារសម្រេចតម្លើងប្រាក់ខែគោលជូនកម្មករ ១៦០ ដុល្លារក្នុង១ខែ ដោយឲ្យ​រង​ចាំរហូតដល់ឆ្នាំ ២០១៨ ខាងមុខនោះ បានធ្វើឲ្យកម្មករកម្មការិនីជាច្រើនខឹងសម្បារយ៉ាងខ្លាំង។ មកទល់ពេលនេះ យ៉ាងហោចណាស់ក៏មានរោងចក្រជាង ៦០ រោងចក្រហើយដែរ កំពុងផ្ទុះកូដកម្មនៅទូទាំងប្រទេសកម្ពុជា៕

--------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...