កឹម សុខា៖ បើតាមផ្លូវច្បាប់ កម្ពុជាអាចទាមទារកោះត្រល់មកវិញ
អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលគណបក្សជំទាស់លោកកឹម សុខា បានបន្តអះអាងជាថ្មីថាបើផ្អែកតាមផ្លូវច្បាប់ប្រទេសកម្ពុជា នៅតែមានសិទ្ធិ ប្តឹងទាមទារកោះត្រល់ពីប្រទេសវៀតណាមត្រលប់មកវិញ។ ការប្តឹងទាមទារ ដែលតែងត្រូវបានរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបដិសេធ។
ទឹកធ្លាក់ នៅលើកោះត្រល់។ (រូបថត ឯកសារ)
យត្តិធម៌ - «ខ្ញុំជឿថា បញ្ហាកោះត្រល់បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាចនឹងប្ដឹងទាមទារយកមកវិញបាន»។ នេះជាការបញ្ជាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះ។
ការអះអាងពីការប្តឹងទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញ ដោយលោកកឹម សុខា [...]