ព្រាប កុល៖ ពលរដ្ឋផ្ទះជួល គួរមានសិទ្ធិបោះឆ្នោតនៅនឹងកន្លែង
ដោយហេតុថា ពលរដ្ឋចំណាកស្រុកជាច្រើន មានភាពពិបាក ក្នុងការត្រឡប់ទៅស្រុកភូមិខ្លួនវិញ ដើម្បីធ្វើការបោះឆ្នោតនោះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានថ្លែងថា នឹងស្នើដល់ គ.ជ.ប ដើម្បីឲ្យពលរដ្ឋ កម្មករចំណាកស្រុក ដែលមកជួលផ្ទះគេនៅ ដើម្បីធ្វើការនៅភ្នំពេញ ឬតាមបណ្តាខេត្តនានាក្តី អាចចូលរួមបោះឆ្នោត ក្នុងមណ្ឌលដែលខ្លួនស្នាក់នៅ តែម្តង។ ការថ្លែងរបស់លោក បានធ្វើឡើង ស្របពេលដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កំពុងលើកឡើងនូវសេចក្តីព្រាង ស្តីពីបទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៦ខាងមុខនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅស្នាក់ការអង្គការតម្លាភាពកម្ពុជា កាលពីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ លោក ព្រាប កុល គ្រោងនឹងដាក់ពាក្យមួយ ស្នើទៅកាន់ គ.ជ.ប ដើម្បីលើកកិច្ចពិភាគ្សា ជាមួយនឹងក្រសួងមហាផ្ទៃ ដោយអនុញ្ញាត ឲ្យអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ [...]