ខៀវ កាញារីទ្ធ៖ CPP មិនទ្រមេឃុំ ចៅសង្កាត់ណាដែលធ្លាក់ឆ្នោត
មេឃុំ ចៅសង្កាត់ ដែលចាញ់ឆ្នោត និងមេឃុំ ចៅសង្កាត់ ដែលមិនឈរឈ្មោះ ក្នុងការបោះឆ្នោត មិនដូចគ្នាទេ។ នេះបើតាមការពន្យល់ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តបទៅនឹងការចុះផ្សាយមួយ របស់វិទ្យុសម្លេងប្រជាធិបតេយ្យ (ឬហៅថា វីអូឌី «VOD») ដែលបានស្រង់សេចក្ដី នៅក្នុងលិខិតមួយ ចុះហត្ថលេខា ដោយសេនាធិការគណបក្ស អ្នកស្រី ម៉ែន សំអន មករាយការណ៍ថា គណបក្សប្រជាជនកម្ពុជា តម្រូវទៅមន្ត្រី«គ្រាក់ៗ» របស់ខ្លួន ដែលមានតំណែង ជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ប្រមាណជា២៣នាក់ ឲ្យទទួលខុសត្រូវ ចំពោះមេឃុំ ឬចៅសង្កាត់ ដែលមិនជាប់ឈ្មោះ ក្នុងការបោះឆ្នោត។
លោក ខៀវ កាញារីទ្ធ បានចោទសួរ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក ដោយចំអក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះវិញថា៖ «ជាព័ត៌មាន [...]