ហ៊ុន សែន ថា​កូន​ប្រុស​លោក​ម្នាក់ ជា​អ្នកតា​ចាប់​ជាតិ

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កូនប្រុសម្នាក់របស់លោក ជាអ្នកតាមកចាប់កំណើត។
ហ៊ុន សែន ថា​កូន​ប្រុស​លោក​ម្នាក់ ជា​អ្នកតា​ចាប់​ជាតិ
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 21, 2017
  • ប្រធានបទ: អ្នកនយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកតាចាប់​កំណើត។ នេះ បើតាមការថ្លែងរបស់ឪពុកលោក នៅក្នុងថ្ងៃនេះ នៅមុខមនុស្សម្នារាប់សិបនាក់ នៃ​ពិធី​រំលឹក​ខួប​លើក​ទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងសាលា​បឋម​សិក្សា កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី បានពន្យល់ឡើងថា នៅពេលថ្ងៃចាប់កំណើត មានដុំភ្លើងយ៉ាងធំ ហោះ​ចេញ​ពី​ដើម​ជ្រៃ កាត់ដំបូលផ្ទះលោក ដែលបានសេចក្ដីថា កូនប្រុសរបស់លោក ជាអ្នកតាចាប់កំណើត។

លោក ហ៊ុន សែន បានមានប្រសាសន៍ រំលឹកពីពេលនោះមកវិញថា៖ «តើការយល់សប្តិ បានសារុងសូត្រនេះ មានន័យថា ខ្ញុំជិតបានប្រពន្ធហើយ។ ប៉ុន្មានថ្ងៃក្រោយមក គេក៏ហៅខ្ញុំទៅរៀបការភ្លាម។ សំណួរចោទសួរថា នៅថ្ងៃដែលគេចាប់កំណើត មានដុំភ្លើងធំណាស់ ដែលចេញពីដើមជ្រៃ កាត់ដំបូលផ្ទះខ្ញុំនេះឯង។ ដូច្នេះ​មាន​កូន​ប្រុស​មួយ​នៅ​ទីនេះ ប្រហែលអ្នកតាប្រទានឲ្យខ្ញុំ។»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅវេទិកាខាងមុខ ខណៈឯលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ដែល​កំពុងអង្គុយនៅខាងក្រោយខ្នង ញញឹម​បិទ​មាត់​មិន​ជិត ហាកដូចជាពេញចិត្តខ្លាំងណាស់ នឹង​ការ​រំលឹក​ឡើង​វិញ​ ​​នៃ​ពាក្យ​សំដី​របស់​ឪពុកលោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...