ហ៊ុន សែន ជូនពរតែចិន!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 15, 2018
- ប្រធានបទ: ចូលឆ្នាំចិន-យួន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើជនជាតិយួន និង«បងប្អួនខ្មែរកាត់យួន» ដែលរស់នៅគគោក ក្នុងប្រទេសកម្ពុជា ឈប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្វាយខ្វល់ទៀតហើយឬ? នៅក្នុងសំណេរជូនពរឆ្នាំថ្មី ឆ្នាំប្រពៃណីចិន-យួន នៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន លោក ហ៊ុន សែន បានសរសេរ ផ្ដល់ការជូនពរទៅតែ «បងប្អូនខ្មែរកាត់ចិន» និង«ជនរួមជាតិ» របស់លោកណា ដែលចូលរួមអបអរពិធីបុណ្យនេះប៉ុណ្ណោះ។
លោក ហ៊ុន សែន សរសេរថា៖ «នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិននេះ ខ្ញុំនិងភរិយាសូមជូនពរ ដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិ ដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាង លុយកាក់ហូរចូល គ្រប់ៗក្រុមគ្រួសារកុំបីខាន»។
ពិធីបុណ្យចូលឆ្នាំចិន-យួន នឹងមកដល់ ក្នុងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ ហើយត្រូវបានបណ្ដាជនចិន-យួន នៅជុំវិញពិភពលោក ធ្វើការប្រារព្ធ ដោយការសែនព្រេន និងជួបជុំផឹកស៊ី ទៅតាមទំនៀមទម្លាប់របស់ពួកគេ។
ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រី ពាក្យចូលឆ្នាំ«ចិន» ត្រូវបានហាមឃាត់ និងអនុញ្ញាតឲ្យប្រើបាន តែពាក្យចូលឆ្នាំប្រពៃណី«វៀតណាម»ប៉ុណ្ណោះ។ បន្ទាប់មក ចាប់ពីឆ្នាំ១៩៨៩ ក្រោមឈ្មោះរបបថ្មី ហៅថា «រដ្ឋកម្ពុជា» ពាក្យចូលឆ្នាំចិន ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ តែមិនអាចផ្ដាច់ចេញ ពីពាក្យចូលឆ្នាំប្រពៃណី «ចិន-វៀតណាម» នោះបានឡើយ៕